Share to: share facebook share twitter share wa share telegram print page

ព្រះបរមរាជវាំង

ប្រវត្តិនៃព្រះបរមរាជវាំង

ព្រះទីនាំងចន្ទឆាយាស្ថិតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ឆ្នាំ១៨៨៥
ប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង កាតប៉ុស្តាល់ចុះកាលបរិច្ឆេទឆ្នាំ១៩០៩ អគារនេះត្រូវបានកម្ទេចចោលនៅឆ្នាំ១៩១៥ ។ ប្រាសាទទេវាវិនិច្ឆ័យបច្ចុប្បន្នដែលកាន់កាប់ទីតាំងដូចគ្នាក៏ប៉ុន្តែមានទំហំធំជាង តែគួរឱ្យកត់សម្គាល់ត្រូវបានសម្ពោធនៅឆ្នាំ១៩១៩ ។

ព្រះបរមរាជវាំងចតុមុខមង្គលសំដៅលើព្រះបរមរាជវាំងដែលសាងនៅចំណុចប្រសព្វចតុមុខ រាជធានីភ្នំពេញសព្វថ្ងៃ។ ព្រះបរមរាជវាំងនេះមានការស្ថាបនាចំនួនពីរលើកធំៗរួចមកហើយ ដោយលើកដំបូងបំផុតត្រូវបានសាងសង់នៅក្នុងរជ្ជកាលព្រះបាទពញាយ៉ាត នាសម័យចតុមុខ ប៉ុន្តែត្រូវបានបោះបង់ចោលនៅពេលមានការផ្លាស់ប្តូររាជធានីនាសម័យក្រោយតៗ មកទៀត។ ការស្ថាបនាព្រះបរមរាជវាំងចតុមុខជាលើកទី២ត្រូវបានធ្វើឡើងក្នុងរាជ្យ ព្រះបាទនរោត្ដម ដោយព្រះអង្គបាន ផ្លាស់ប្តូររាជធានីពីក្រុងឧដុង្គមកកាន់ក្រុងភ្នំពេញវិញនៅក្នុងឆ្នាំ១៨៦៦ ហើយត្រូវបានសាងសង់បន្ថែមដោយរជ្ជកាលក្រោយៗ ទៀត ចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិ រហូតមករជ្ជកាលបច្ចុប្បន្ននេះ។ ហេតុដែលព្រះរាជវាំងនេះមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ក៏ដោយសារតែព្រះបរមរាជវាំងនេះ ស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេធំទាំងបួន គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ហើយព្រះបរមរាជវាំង ត្រូវបានសាងសង់បែរមុខទៅកាន់ទិសខាងកើត ពោលគឺបែរមុខទៅរកចំណុចប្រសព្វទន្លេចតុមុខ។

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយកំពែងខាងកើតប្រវែង ៤២១ម៉ែត្រ កំពែងខាងលិចប្រវែង ៤៣៥ម៉ែត្រ កំពែងខាងជើងប្រវែង ៤៨៤ម៉ែត្រ និងកំពែងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មដែល លំអទៅដោយសន្លឹកសីមាទាំងនេះត្រូវបានកសាងឡើងនៅឆ្នាំរវាង ១៨៦៦ដល់ឆ្នាំ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងត្រូវបានកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ក្លោងទ្វារជ័យនិង ក្លោងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយក្លោងទ្វារខ្មោច ស្ថិតនៅខាងស្តាំ ក្លោងទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ក្លោងទ្វារជ័យ ស្ថិតនៅទិសខាងកើត ដែរតែក្លោងទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ក្លោងទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះបរមសព ទៅថ្វាយព្រះភ្លើងនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយមានអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ដែលជាស្ថាបត្យករដ៏ឆ្នើមជាអ្នករៀបចំ។ ប្រាសាទជាច្រើន មានរាងសង្ហារ ទៅតាមក្បូរក្បាច់រចនា ហើយមានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស ដែលតំណាងឲ្យព្រហ្មញ្ញសាសនា

ក្រុមប្រាសាទនៃព្រះបរមរាជវាំង

ប្រាសាទទេវាវិនិច្ឆ័យ

ប្រាសាទទេវាវិនិច្ឆ័យ

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖

ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែល​បែរ​ព្រះភក្ត្រ​ទៅរកទិសទាំង៤។

ព្រះមហាប្រាសាទខេមរិន្ទ

ទិដ្ឋភាពព្រះមហាប្រាសាទខេមរិន្ទ

ព្រះមហាប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ - ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទ​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រប្រើប្រាស់សំរាប់ ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេស ដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យ ដូចជា លោកប្រធានាធិបតីបារាំងសាលដឺហ្គោល ជាដើម។

ប្រាសាទសហមេត្រី

ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មី សម្រាប់​ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតា របស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយ​ពេល​ដែល​ព្រះស្វាមី ព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយ​ក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

ប្រាសាទហោសំរាន្តភិរម្យ

ប្រាសាទហោសំរាន្តភិរម្យ

ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥ - ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជា​កន្លែង​សម្រាប់​ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀម ប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើ ជា​បន្ទប់​សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទ​នេះ​បានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។

ប្រាសាទច័ន្ទឆាយា

ព្រះទីនាំងច័ន្ទឆាយា

ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺ​ជា​ធ្លា​សម្រាប់​រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និង​អន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូច​ជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់​កម្ពុជា គឺ​ថ្ងៃ​ទី​៩ខែវិច្ឋិកា ដែល​ប្រារព្ធធ្វើ​ពិធី​ធំ ក្នុងរយៈពេល​៥ឆ្នាំ​ម្ដង ផ្សេងៗ។

ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន

ប្រាសាទសំរិទ្ឋភិមាន

ប្រាសាទនេះ ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើង ដំណាលគ្នា នឹងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ - ១៩១៧។ ប្រាសាទនេះប្រើប្រាស់ សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះ​លំពែង​ជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ ... ។ នៅហោព្រះខ័ននេះ ត្រូវបានក្រុមបារគូ រៀបចំអាសនៈ ថ្វាយទេវតាខាងព្រហ្មញ្ញសាសនា មាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ[]

ព្រះទីន័ងភោជនីយ

ព្រះទីន័ងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣ - ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្ម ព្រះ​មហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។

ព្រះទីនាំងភោជនីយ

នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ

វិមានស្តេចណាប៉ូឡេអុងទី៣

វិមានស្តេចណាប៉ូឡេអុងទី៣នៅក្នុងព្រះបរមរាជវាំង

វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សំរាប់រាជនីជា ព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនី អីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជា អនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ ក្នុងឆ្នាំ ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជា ថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ អតីត។

ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ

ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ ដែលស្ថិតនៅក្រោយវិមានស្តេចណាប៉ូឡេអុង

ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ - ១៩៥៩ក្នុងរជ្ជកាល ព្រះបាទនរោត្ដមសុរាម្រឹត ក្រោយការដាក់រាជ្យបាន៤ឆ្នាំ នៃ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលបានដាក់រាជ្យនៅ ថ្ងៃ​ទី ៣ មិនា ១៩៥៥។ ប្រាសាទ​នេះ​​ចែក​ចេញ​ជា​២​ជាន់​គឺ ១ជាន់ សំរាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យ ព្រះពស្ដ្រ និងវត្ថុអនុស្សាវរីយ៍ការទូត។ ឯមួយជាន់ទៀត នៅខាងត្បូង រៀប​ចំ​ជា​ការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំង និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋ សម្តេចនរោត្តមសីហនុ។ បច្ចុប្បន្ន ព្រះរាជដំណាក់ច័ន្ទ ជា​មន្ទីរ​ការិយាល័យ​រដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង

ព្រះវិហារព្រះកែវមរកត

អត្ថបទលម្អិត៖ ព្រះវិហារព្រះកែវមរកត
ព្រះវិហារព្រះកែវមរកត.

ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវដ៏មានតំលៃដែលមានព៌ណ​ដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោ​នៅពេលវាយលុកបានក្រុងអង្គរ
ក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋដែល​មាន​ទំងន់១,១២៥គីឡូក្រាម ក្នុង​មួយ​សន្លឹក ហើយ​​មាន​​ចំនួន​សរុប ៥,៣២៩សន្លឹក​ការ៉ូប្រាក់។ ។ ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅ ដូចវត្តដ៏ទៃឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។

សារមន្ទីររោងដំរី

សារមនី្ទររោងដំរីនៅក្នុងព្រះបរមរាជវាំង

សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូង វត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ដែលពីដើម គេហៅថា រោងដំរី ជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះរាជអង្គមហេសីនរោត្ដម មុនីនាថសីហនុ រោងដំរីនេះ ត្រូវបានរៀបចំជួសជុល កែលំអទៅជាសារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំង និងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរី បន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទ នរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស។

វិចិត្រសាល

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • ព្រះបរមរាជវាំងស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ 11°33′46″N 104°55′48″E / 11.56278°N 104.93000°E / 11.56278; 104.93000

ប្រភព

នាយកដ្ឋានអភិរក្ស នៃក្រសួងព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០០២

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-09-11. Retrieved 2020-08-10.

Information related to ព្រះបរមរាជវាំង

Vogue_(tijdschrift), Penghargaan_Hugo_untuk_Penulis_Penggemar_Terbaik, Cho_Young-cheol, Преступность_в_Японии, Arena_Lublin, يفتاح, أربعة_أعياد_ميلاد, Fuente_del_Ángel_Caído, Iklim_(grup_musik), General_somatic_efferent_fibers, بارك_أند_تشارج, Night_Light_(TV_series), Diversidad_sexual_en_la_República_Dominicana, Bahasa_E, Roberto_Musso, Foscagno_Pass, Forlì, Sinkhole_(film_2021), Harvest_Moon_DS:_Sunshine_Islands, Adu_kepalan_tangan, Nintendo_DS_Lite, الدين_في_سيراليون, Give_a_Day,_Get_a_Disney_Day, Avigdor_Lieberman, Duel_(American_game_show), Lista_de_municípios_de_São_Paulo_por_população_(1966), التاريخ_حسب_الفترة_الزمنية, List_of_Bangladeshi_films_of_2022, The_Best_of_Keith_Sweat:_Make_You_Sweat, Asylum_case, Ludwig_Hofmann_(footballer), Las_Brujas_Airport_(Colombia), الروح_غير_المنكسرة_(فيلم), おどや, Ryūichi_Kimura, Kereta_api_Manahan, Phoolan_Devi, Shim_Yi-young, Stratford-on-Avon_(UK_Parliament_constituency), Viva_World_Cup, USS_Constitution

Perang_Salib_Kesembilan, Majelis_Konstituen_Rusia, Grand_Bois_National_Park, John_Randolph_Bray, العلاقات_البريطانية_الزيمبابوية, Bolton_High_School_(Louisiana), Nikita_Shurshin, Dearica_Hamby, Charles_Leclerc_(pilote_automobile), ملعب_28_سبتمبر, Template_talk:Buddhism_topics, برغل, Departemen_Pertanian_Amerika_Serikat, شريان, Gara-Gara_Dia, تفسير_أسماء_الله_الحسنى_للزجاج, Cadmium_sulfide, 本多庸一, دوري_السوبر_الأوغندي_2006, Sphincter, みやき町, Пестов,_Евгений_Владимирович, Chido_Dzingirai, Sufismo, Vehículo_Ligero_de_Asalto, Placodontia, List_of_twin_towns_and_sister_cities_in_Italy, بوابة:بابوا_غينيا_الجديدة, 長慶天皇, Collaborative_filtering, Athanasia_Amanda_Septevani, Liga_Super_Swiss, Kihelkonna_(gemeente), The_Garden_of_Love_(Rubens), Nguyễn_Hồng_Sơn, Riviera_Theatre, Qilakitsoq, Helen_Broderick, Война_за_независимость_Мексики, Pemilihan_umum_Bupati_Kepulauan_Aru_2015, List_of_actors_with_two_or_more_Academy_Awards_in_acting_categories, Alaska_Airlines_Flight_60, Mercedes_Cebrián, Jack_Dorsey, Plaza_de_Naqsh-e_Yahán, Yanuar_Rizky, Festival_de_la_isla_de_Wight_de_1970, Kathiawar, Jeremy_Accardo, Clubhouse_(aplikasi)

Vogue_(tijdschrift), Penghargaan_Hugo_untuk_Penulis_Penggemar_Terbaik, Cho_Young-cheol, Преступность_в_Японии, Arena_Lublin, يفتاح, أربعة_أعياد_ميلاد, Fuente_del_Ángel_Caído, Iklim_(grup_musik), General_somatic_efferent_fibers, بارك_أند_تشارج, Night_Light_(TV_series), Diversidad_sexual_en_la_República_Dominicana, Bahasa_E, Roberto_Musso, Foscagno_Pass, Forlì, Sinkhole_(film_2021), Harvest_Moon_DS:_Sunshine_Islands, Adu_kepalan_tangan, Nintendo_DS_Lite, الدين_في_سيراليون, Give_a_Day,_Get_a_Disney_Day, Avigdor_Lieberman, Duel_(American_game_show), Lista_de_municípios_de_São_Paulo_por_população_(1966), التاريخ_حسب_الفترة_الزمنية, List_of_Bangladeshi_films_of_2022, The_Best_of_Keith_Sweat:_Make_You_Sweat, Asylum_case, Ludwig_Hofmann_(footballer), Las_Brujas_Airport_(Colombia), الروح_غير_المنكسرة_(فيلم), おどや, Ryūichi_Kimura, Kereta_api_Manahan, Phoolan_Devi, Shim_Yi-young, Stratford-on-Avon_(UK_Parliament_constituency), Viva_World_Cup, USS_Constitution, Perang_Salib_Kesembilan, Majelis_Konstituen_Rusia, Grand_Bois_National_Park, John_Randolph_Bray, العلاقات_البريطانية_الزيمبابوية, Bolton_High_School_(Louisiana), Nikita_Shurshin, Dearica_Hamby, Charles_Leclerc_(pilote_automobile), ملعب_28_سبتمبر, Template_talk:Buddhism_topics, برغل, Departemen_Pertanian_Amerika_Serikat, شريان, Gara-Gara_Dia, تفسير_أسماء_الله_الحسنى_للزجاج, Cadmium_sulfide, 本多庸一, دوري_السوبر_الأوغندي_2006, Sphincter, みやき町, Пестов,_Евгений_Владимирович, Chido_Dzingirai, Sufismo, Vehículo_Ligero_de_Asalto, Placodontia, List_of_twin_towns_and_sister_cities_in_Italy, بوابة:بابوا_غينيا_الجديدة, 長慶天皇, Collaborative_filtering, Athanasia_Amanda_Septevani, Liga_Super_Swiss, Kihelkonna_(gemeente), The_Garden_of_Love_(Rubens), Nguyễn_Hồng_Sơn, Riviera_Theatre, Qilakitsoq, Helen_Broderick, Война_за_независимость_Мексики, Pemilihan_umum_Bupati_Kepulauan_Aru_2015, List_of_actors_with_two_or_more_Academy_Awards_in_acting_categories, Alaska_Airlines_Flight_60, Mercedes_Cebrián, Jack_Dorsey, Plaza_de_Naqsh-e_Yahán, Yanuar_Rizky, Festival_de_la_isla_de_Wight_de_1970, Kathiawar, Jeremy_Accardo, Clubhouse_(aplikasi), Rasputin_(lagu), Law_&_Order:_Special_Victims_Unit_(season_11), Gilbert_Stuart, 2022_United_States_House_of_Representatives_elections_in_Tennessee, Dewan_Perwakilan_Rakyat_Daerah_Kabupaten_Pringsewu, Damilola_Adegbite, Stasiun_Jonu, Mustasaari_(ö_i_Finland,_Birkaland,_Nordvästra_Birkaland,_lat_61,91,_long_23,07), Mawson_Trail, Legend_(television_channel), Jerome_Sinclair, Salón_del_Automóvil_de_Pekín, Шаров_Ігор_Федорович, Червоноград, Karel_František_Koch, Sailing_to_Byzantium_(novella), 1858_Atlantic_hurricane_season, Fosforus_pentoksida, San_Michele_di_Pagana, Tortoise_Mountain_TV_Tower, Alternative_for_Social_Advance, في_القطار_(قصة), Strange_Interlude, La_Gomera, العلاقات_الأيرلندية_الكينية, Catedral_de_la_Santa_Cruz_(Boston), Antonio_Negri, Chief_Justice_of_Grenada, Journey_to_the_Center_of_the_Earth, AIFV, Benjamin_Eze, سيرغي_بوندار, Elecciones_generales_de_Costa_Rica_de_2006, French_National-Collectivist_Party, Luitpold_V_dari_Austria, Портретная_живопись_в_изобразительном_искусстве_Ленинграда, Biên_niên_sử_Nga, List_of_wars_involving_Zimbabwe, Italian_community_of_Melbourne, Cayes-Jacmel, Dimitris_Tofalos_Arena, Daftar_film_Detektif_Conan, Lärplattform, Toyokoro,_Hokkaido, 2012_in_American_music, Classic_100_Music_of_France, Thailand_Selatan, アークザラッドII, Kaleidoscope_(Siouxsie_and_the_Banshees_album), Dungeons_&_Dragons_(IDW_Publishing), Elecciones_al_Parlamento_de_Andalucía_de_1994, Hyde_Park,_New_York, Coat_of_arms_of_the_Republic_of_Artsakh, Cine_sonoro, Thirteen_Lives, Torneo_Apertura_2011_de_Club_Tigres_de_la_Universidad_Autónoma_de_Nuevo_León, Мігель_Анхель_Руїс_Гарсія, Harry_Gant, Broadback_River, Кубок_Виктории

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya