ព្រះបាទជ័យវរ្ម័នទី៧បញ្ជូនបន្តទៅ៖ ព្រះបាទជ័យវរ្ម័នទី៧ (ឆ្នាំ១១៨១-ឆ្នាំ១២១៨នៃគ.ស)ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា ជ័យវធ៌ន។ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។ រាជធានីអង្គរលើកទី៤ ត្រង់ប្រាសាទបាយ័ន។ ព្រះអង្គជាស្តេចខ្លាំងពូកែបានវាយចាមរំដោះរាជធានីអង្គរ និងវាយត្រួតត្រាប្រទេសចម្ប៉ា។ ព្រះអង្គបានកសាងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់ចំនួន ១២១តាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ និងពីអង្គរទៅវត្តភូ និងកន្លែងផ្សេងៗទៀត មន្ទីរពេទ្យចំនួន១០២ ស្ពាន់ ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម (ខេត្តតាកែវ ) ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទគុហនគរ បង្កើតសាកលវិទ្យាល័យជាច្រើន អភិវឌ្ឃប្រទេសជាតិ ពង្រីកទឹកដី និងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្រ្ត។ ព្រះអង្គមានអគ្គមហេសីពីរព្រះអង្គ ដែលមានប្រាជ្ញាខ្លាំងពូកែគឺ ព្រះនាងជ័យទេវី និងព្រះនាងឥន្ទ្រទេវី[១]។ ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាងយូរណាស់ក្នុង ឆ្នាំ១១២៥ ដែលមានព្រះមាតាព្រះនាមជ័យរាជចូឌាមណី និងព្រះបិតាព្រះអង្គព្រះនាមព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គត្រូវក៏ត្រូវជាក្មួយព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ។ ដូច្នេះយើងឃើញថា តាមរយៈព្រះមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន និងចេនឡា។ ហើយតាមខ្សែស្រលាយព្រះរាជវង្សព្រះបិតា ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ[២]។ ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាមសម្រាប់រាជ្យថា ព្រះរាជ្យព្រះបាទកម្រតេងអញស្រីជ័យវរ្ម័នទេវៈ[៣]។ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្រព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងម្ចាស់ក្សត្រីជយរាជចូឌាមណី ដែលជារាជបុត្រីរបស់ព្រះបាទសហ៌វរ្ម័ន ដែលទំនងជាស្តេចមួយអង្គផ្សេងពីព្រះបាទហស៌វរ្ម័នទី៣ ដែលបានឡើងសោយរាជ្យនៅរាជធានីអង្គរ តាំងពីឆ្នាំ១០៦៨[៤] [៥]។ ព្រះអង្គត្រូវជាប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២គឺតាទួតនាមហិរណ្យវរ្ម័ន និងយាយទួតហិរយ្យលក្ម្សី[៦][៧]។ មុនពេលឡើងសោយរាជ្យ ព្រះអង្គប្រហែលមានព្រះនាមថា ជ័យវធ៌ន។ ស្រុកកំណើតព្រះអង្គគឺជាក្រុងជយាទិត្យបុរៈ ក្នុងអតីតទីក្រុងស្រេស្ឋបុរៈដ៏ល្បីល្បាញ។ ព្រះអង្គជាបច្ឆាជននៃព្រះមហាក្សត្រស្រេស្ឋបុរៈខាងសន្តតិវង្សសូរ្យវង្ស និងរាជវង្សមហីធរបុរៈ ដែលមានព្រះបាទជ័យវរ្ម័នទី៦ចាប់ផ្តើមសោយរាជ្យដំបូងគេ[៨]។ ព្រះអង្គមានមហេសីជាច្រើនអង្គ បើតាមការប្រកាសឈ្មោះទីទៃពីគ្នានៃព្រះមាតារបស់ព្រះរាជបុត្រព្រះអង្គ។ ប៉ុន្តែតាមសិលាចារឹកប្រាសាទភិមានអាកាសលេខK.៤៨៥ ព្រះនាងឥន្ទ្រទេវីបានអះអាងថា ព្រះរាជអគ្គមហេសីដំបូងគេ ព្រះនាមជ័យរាជទេវី ដែលជាព្រះអនុជរបស់ព្រះនាង។ ក្រៅពីនោះ ព្រះបាទជ័យវរ្ម័នទី៧ យ៉ាងហោចណាស់មានព្រះទេពីពីរអង្គផ្សេងទៀត ដែលមាននីមួយៗអះអាងថា ជាអគ្គមហេសីដូចគ្នាគឺនៅសិលាចារឹក ប្រាសាទព្រះខ័នឈ្មោះ ព្រះនាងរាជេន្ទ្រទេវីថាជាព្រះទេពីច្បង និងសិលាចារឹកនៅ ប្រាសាទតាព្រហ្ម ព្រះទេពីនោះបញ្ជាក់នាមតែថាជាមហេសីច្បង។ អរោគ្យសាលា និងធម្មសាលាព្រះបាទជ័យវរ្ម័នទី៧ជាព្រះមហាក្សត្រមួយព្រះអង្គ ដែលពោរពេញទៅដោយព្រហ្មវិហាធម៌ មនសិកា និងសេចក្តីអាណិតអាសូរចំពោះប្រជារាស្រ្ត ព្រះអង្គមានព្រះទ័យប្រាថ្នានូវសេចក្តិសុខ សេចក្តីចម្រើនចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានកសាងមន្ទីរពេទ្យ(អរោគ្យសាលា)ចំនួន ១០២ និងធម្មសាលា(សាលាឆទាន)ចំនួន ១២១ នៅលើទឹកដីនៃអាណាចក្រខ្មែរនៅចុងសតវត្សរ៍ទី១២នៃគ.ស។ នៅតាមដងផ្លូវពីរាជធានីយសោធរបុរៈ ទៅរាជរាជធានីរបស់ប្រទេសចម្ប៉ា ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងសាលាដំណាក់ចំនួន ៥៧ ដោយមានភ្លើងសម្រាប់បំភ្លឺ។ ពីរាជធានីរាជបូរីទៅរាជធានីជ័យវតី និងពីរាជធានីជ័យវតីទៅរាជធានីសិង្ហវតី រាជធានីវីរវតី រាជធានីជ័យរាជគិរី រាជធានីស្រីវីរបូរីមករាជធានីយសោធរបុរៈវិញមានសាលាដំណាក់ចំនួន ៤៤ ដោយមានប្រដាប់ប្រដាសម្រាប់បង្កាត់ភ្លើងផង។ មានសាលាដំណាក់មួយនៅស្រីសូរ្យបព៌ត(ភ្នំជីសូរ) មានសាលាដំណាក់មួយនៅស្រីវិជយាទិត្យបុរៈ និងមួយទៀតនៅកល្យណសិទ្ធិក សរុបសាលាដំណាក់ទាំងអស់មានចំនួន ២១២។ តាមសិលាចារឹកនៅស្រុកសាយហ្វុង ប្រទេសឡាវ បាននិយាយសរសេរថាអរោគ្យសាលានីមួយៗមានគ្រូពេទ្យចំនួន២នាក់ អមដោយស្ត្រី២នាក់ និងមនុស្សប្រុសម្នាក់ គ្រូថ្នាំពីរនាក់នៅឃ្លាំងសម្រាប់ចែកចាយថ្នាំ អ្នកដាំ និងថែរក្សាសំអាតចំនួន២នាក់ អ្នកមើលជំងឺ(គិលានុបដ្ឋាន)ចំនួន ១៤នាក់ ស្រ្តីសម្រាប់ទឹក កាន់ថ្នាំ បុកស្រូវចំនួន៨នាក់[៩]។ ឯកសារយោង
Information related to ព្រះបាទជ័យវរ្ម័នទី៧Lassina_Zerbo, 2014, Simanindo,_Samosir, Pelabuhan_Aqaba, Shaukat_Hussain, Mainz_University_of_Applied_Sciences, Vladimír_Špidla, The_Miserable_Mill, Virginia_Tech_shooting, Reunited_(song), 忍者に結婚は難しい, Lista_das_cidades_mais_populosas_do_Peru, 1958_in_Norway, James_Graham_(sport_shooter), Altesse_Royale, Benteng_pengintai, Independence_Day:_Resurgence, Miku_Nakano, Defesa_do_Século, ريم_حقيقي, FK_Leotar, Tumor_kelenjar_ludah, Артемида, Ikatan_Psikolog_Klinis_Indonesia, Flag_of_Sabah, La_Grande,_Oregon, SuperNews!, Koto_XI_Tarusan,_Pesisir_Selatan, Bellwald, Daftar_duta_besar_Kuwait_untuk_Indonesia, Crime_in_the_Philippines, Yoseph_M._Purba, Blitz_(company), إدارة_علاقات_العملاء, Garbarata, History_of_Chile, Lời_thú_nhận_của_Eva, Only_Love_(serial_TV), 1992_Labour_Party_deputy_leadership_election, White_Noise_(2005_film), O'Hara's_Battery Будяк_Юрій_Якович, Cabinet_of_Édouard_Adolphe_Mortier, List_of_species_used_in_bonsai, Lassie_(2014_TV_series), Città_di_Forlì_III_2022_-_Doppio, Bulgarian_Eastern_Orthodox_Diocese_of_the_USA,_Canada_and_Australia, Тейнінь_(провінція), Sary-Arka_Airport, Hubungan_luar_negeri_Kepulauan_Cook, Пояс_Тайхэйё, 104th_Regiment_Royal_Artillery, English_articles, Municipio_de_Des_Lacs, クリスティアン・ヒュルスマイヤー, Queensland_under-16_rugby_league_team, Stasiun_LRT_Jakabaring, AGM-86_ALCM, Roque_Santa_Cruz, Portal_web, Ghajini_(film_2008), 合気道, Two_Worlds_II, Miss_International_2008, Siti_Nurhaliza, Abdur_Razzaq, Проституция_в_Мексике, Angelia_Ong, Superman_&_Batman:_Generations, Daftar_duta_besar_Rwanda_untuk_Indonesia, Gülru_Necipoğlu, Epilobium_densifolium, Šibenik, Rangthylliang_1_root_bridge, جيمس_ثومسون, 対戦型格闘ゲーム, September_Hitam, Tajal_Chan_Ahk, Imamat_1, ديواونغ_تو_هيونغ, مقاطعة_مونرو_(إلينوي), Index_of_geology_articles, The_Broadway_Melody, Rocky_Rackat, Poleng, The_White_Devil, Metamorphosis, قائمة_أكبر_الشركات_الألمانية, Orlando_Gough, Maximum_Carnage, Avtryck_(tidning) Lassina_Zerbo, 2014, Simanindo,_Samosir, Pelabuhan_Aqaba, Shaukat_Hussain, Mainz_University_of_Applied_Sciences, Vladimír_Špidla, The_Miserable_Mill, Virginia_Tech_shooting, Reunited_(song), 忍者に結婚は難しい, Lista_das_cidades_mais_populosas_do_Peru, 1958_in_Norway, James_Graham_(sport_shooter), Altesse_Royale, Benteng_pengintai, Independence_Day:_Resurgence, Miku_Nakano, Defesa_do_Século, ريم_حقيقي, FK_Leotar, Tumor_kelenjar_ludah, Артемида, Ikatan_Psikolog_Klinis_Indonesia, Flag_of_Sabah, La_Grande,_Oregon, SuperNews!, Koto_XI_Tarusan,_Pesisir_Selatan, Bellwald, Daftar_duta_besar_Kuwait_untuk_Indonesia, Crime_in_the_Philippines, Yoseph_M._Purba, Blitz_(company), إدارة_علاقات_العملاء, Garbarata, History_of_Chile, Lời_thú_nhận_của_Eva, Only_Love_(serial_TV), 1992_Labour_Party_deputy_leadership_election, White_Noise_(2005_film), O'Hara's_Battery, Будяк_Юрій_Якович, Cabinet_of_Édouard_Adolphe_Mortier, List_of_species_used_in_bonsai, Lassie_(2014_TV_series), Città_di_Forlì_III_2022_-_Doppio, Bulgarian_Eastern_Orthodox_Diocese_of_the_USA,_Canada_and_Australia, Тейнінь_(провінція), Sary-Arka_Airport, Hubungan_luar_negeri_Kepulauan_Cook, Пояс_Тайхэйё, 104th_Regiment_Royal_Artillery, English_articles, Municipio_de_Des_Lacs, クリスティアン・ヒュルスマイヤー, Queensland_under-16_rugby_league_team, Stasiun_LRT_Jakabaring, AGM-86_ALCM, Roque_Santa_Cruz, Portal_web, Ghajini_(film_2008), 合気道, Two_Worlds_II, Miss_International_2008, Siti_Nurhaliza, Abdur_Razzaq, Проституция_в_Мексике, Angelia_Ong, Superman_&_Batman:_Generations, Daftar_duta_besar_Rwanda_untuk_Indonesia, Gülru_Necipoğlu, Epilobium_densifolium, Šibenik, Rangthylliang_1_root_bridge, جيمس_ثومسون, 対戦型格闘ゲーム, September_Hitam, Tajal_Chan_Ahk, Imamat_1, ديواونغ_تو_هيونغ, مقاطعة_مونرو_(إلينوي), Index_of_geology_articles, The_Broadway_Melody, Rocky_Rackat, Poleng, The_White_Devil, Metamorphosis, قائمة_أكبر_الشركات_الألمانية, Orlando_Gough, Maximum_Carnage, Avtryck_(tidning), Saint-Haon, Oxbow_(surfwear), راني_(شركة), tahun_2020, Mo,_Söderhamns_kommun, The_Joys_of_Yiddish, العلاقات_الأذربيجانية_الكندية, قائمة_البعثات_الدبلوماسية_في_سيراليون, 1998_North_Indian_Ocean_cyclone_season, Коврига,_Дмитрий_Романович, Faizal_Tahir, Лінія_M1_(Варшава), منطقة_قصر_الحكم, Mariano_II_d'Arborea, Stasiun_Situbondo, Civil_Code_of_Lower_Canada, Dunia_Barat, Corredor_Noreste, Gategylet_(Ringamåla_socken,_Blekinge), Tito_Vilanova, روبرتو_ألكيد_غارسيا, Bahasa_Bawean, Bela,_a_Feia, 咒術迴戰漫畫章節列表, Free_will_in_theology, Deutscher_Fernsehfunk, Makmur_H._A._P._K., مذبحة_تنس, 2018_Michigan_Secretary_of_State_election, Kota_Tangerang_Selatan, Nip_joint, Zoznam_zaniknutých_obcí_na_Slovensku, Dave_Strader, Bocicoiu_Mare, St_John,_Cornwall, Daftar_kecamatan_dan_kelurahan_di_Kabupaten_Katingan, بطولة_العالم_لسباق_الدراجات_على_الطريق_2018, Messages_(Apple), Five_Island_Harbour, بيئة_سياسية, Iglesia_de_San_Pedro_y_San_Pablo_(Ámsterdam), Chris_Carney, Denys_Finch_Hatton, Opera_Leśna, Leadership_of_the_United_States_Strategic_Command, San_José_Boxay, دار_الكتب_والوثائق_القومية_(مصر), عمر_بريسينو, Spoorlijn_Winterswijk_-_Zevenaar, Four_à_micro-ondes, تاريخ_منطقة_البحر_المتوسط, Upper_Common_Pits, مرشح_إيقاف_النطاق, Sawndip, Luka, The_Transfiguration_(film), Piala_Super_Rusia, لويزا_من_نابولي_وصقلية, Административно-территориальное_деление_Кадомского_района, Distrito_de_Renacimiento |