សម័យចតុមុខបញ្ជូនបន្តទៅ៖ ការកសាងភ្នំដូនពេញរាជពង្សាវតារខ្លះបាននិទានពីប្រវត្តិនៃក្រុងភ្នំពេញដោយមានសេចក្ដីសម្រួលដូចតទៅ៖ ក្នុងកាលដែលកន្លងយូរទៅហើយ មានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃហៅថា លោកតាព្រះចៅ)។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះ រាជពង្សាវតារ និងអត្ថបទចម្លងតៗ មកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខនិងគទា (ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គមានព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា។[១] ព្រះរាជាដែលសោយរាជ្យនៅសម័យចតុមុខ
ការកសាងរាជធានីចតុមុខក្នុងភាគ១ យើងបានឃើញថានៅ គ.ស. ១៤៣១ ព្រះបាទបរមរាជាចៅពញាយ៉ាត ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសាន្តក្នុងខែត្រស្រីសឈរវិញ តែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសាន្តទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម។ ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយ សម្ដេចចៅពញាកែ និង ឧកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងអោយ ទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗភ្នំដូនពេញ។ លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមស្ថាបនារាជធានីបាន។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអស់ចៅហ្វាយស្រុកកែនរាស្ត្រ មកជួយកសាងព្រះរាជនិវេសន៍ លើកដីធ្វើកំពែង សង់ប្រាសាទ និងតំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត ។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែមកផង ។ លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង អោយកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំ និងក្នុងរាជវាំង។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅកំពង់រាប ចាប់តាំងពីពេលនោះមក។ ឯទីដែលចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេអោយឈ្មោះហៅ បឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ។ តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខែត្របាទីអោយជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង។ បើតាមស្រាវជ្រាវទៅឃើញថាពីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យយាន គឺស្របនឹងវិថីឧកញ៉ាផ្លុងសព្វថ្ងៃនេះឯង។ ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយជីកគូ និងលើកដីកំពែង តាំងជាសើន ជាបន្ទាយព័ទ្ធជុំវិញរាជធានី។ ដូច្នេះ នៅទិសខាងត្បូងគឺ ព្រែកតាកែវ ខាងលិច ព្រែកអូគរ ខាងជើង ព្រែកពោងពាយ ឬ ព្រែកចិនដំដែក ព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីរបរដំដែក ។ ក្រៅពីមុខងារការពារក្រុង ព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀតគឺយកទឹកសម្រាប់អោយរាស្ត្រធ្វើស្រែនៅទិសខាងលិច ។ ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានី ។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ។ ក្រោយបន្តិចមក ព្រះរាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាឧបរាជ ហើយយាងទៅគង់ក្នុងព្រះតំណាក់នៅ ជ្រោយរលួស។ ឯព្រះរាជបុត្រទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា។ ព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានកសាងវិហារនោះជាថ្មីឡើងវិញ ដោយពង្រីក និងពូនភ្នំដីអោយកាន់តែខ្ពស់ជាងដើម ហើយទ្រង់ចាត់អោយក្រាលថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ។ រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមាលង្ហិនដែលសេសសល់នៅនគរវត្ត ព្រមទាំងរូបសិង្ហតោ មកតំកល់និងតាំងនៅលើភ្នំនោះ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃ គេយកព្រះពុទ្ធបដិមាដែលដូនពេញបានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតម្កល់ក្នុងជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមាដែលយកពីនគរវត្ត ត្រូវបានតម្កល់នៅក្នុងជាន់ក្រោម។ វត្តភ្នំដូនពេញត្រូវប្រសិទ្ធិនាមថ្មីថា វត្តព្រះចេតិយបព៌ត វិញ។ ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាម នៅច្រើនកន្លែងក្នុងរាជធានី : វត្តពីរនៅខាងកើតវត្តភ្នំគឺ វត្តធម្មលង្កា និង វត្តកោះ វត្តមួយនៅខាងត្បូងអូរចិនដំដែកគឺ វត្តព្រះពុទ្ធឃោសា (សព្វថ្ងៃហៅ វត្តព្រះពុទ្ធឃោសារាម ឬ វត្តចិនដំដែក នៅជាប់នឹងវត្ត ពិភទ្ទរង្សីមានវិថីឧកញ៉ាអ៊ុំខណ្ឌកណ្ដាល។ នៅខាងមុខព្រះវិហារវត្តនេះ សព្វថ្ងៃគេឃើញមានរូបទ្វារបាលពីរនាក់ជារូបចិនដែលគេអាចមើលស្គាល់យ៉ាងងាយ ដោយសារលក្ខណៈ មុខមាត់ សម្លៀកបំពាក់និងគ្រឿងអាវុធ) វត្តមួយនៅត្រង់មាត់ទន្លេក្បែរពាកព្រែកឧកញ៉ាផ្លុងគឺ វត្តពាមផ្លុង វត្តមួយនៅត្រង់ចេតិយធំ វត្តឧណ្ណាលោមហើយវត្តមួយទៀតហៅ វត្តខ្ពបតាយ៉ង។ គួរគប្បីកត់សំគាល់ថាវត្តចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្តបទុមវតី។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រះបាទបរមរាជាចៅពញាយ៉ាតបានសាងវត្តនេះនៅ គ.ស. ១៤៤២ លើទីមួយមានទំហំ ២០២ម X ២៦០ម។ វត្តនេះគេហៅថា វត្តខ្ពបតាយ៉ង ព្រោះនៅខាងត្បូងមាន ខ្ពបរបស់តាយ៉ង។ ព្រះវិហារវត្តនេះត្រូវបានកសាងថ្មីពីរលើកទៀត៖លើកទី១ នៅគ.ស. ១៨៦៥ ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តម លើកទី២ នៅគ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ-មុនីវង្ស។ គួរគប្បីជ្រាបម្យ៉ាងទៀតថា វត្តឧណ្ណាលោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះព្រះឧណ្ណាលោម គឺរៀមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ។ នៅខាងមុខវត្តនេះ គឺនៅជិតមាត់ទន្លេ ព្រះរាជាទ្រង់អោយសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះ អ្នកតាប្រាជ្ញ។[២] សង្គ្រាមរំដោះយកអាណាខែត្រខ្មែរទិសខាងលិចពីសៀមព្រះស្រីរាជា ជាព្រះអនុជព្រះបាទនរាយណ៍រាជា (បុត្រច្បងនៃព្រះបាទពញាយ៉ាត)។ ក្រោយពីឡើងស្នងរាជ្យនៅ ១៤៦៩ មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខែត្រ (មានមឿងចំណុះ) ក្រុង (រាជធានី) ស្រុក (មឿង) ឃុំ (ភូមិ) ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
ក្បួនខ្លះបញ្ជាក់ថា គឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀមនេះឯងដែលទៅពឹងកំលាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផង និងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង ។
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ (បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខែត្រជាច្រើនមកត្រួតត្រា មានខែត្រស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ …។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខែត្រខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខែត្រដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រិន្ទបូរ (បច្ចុប្បន្នស្រុកបរិបូរណ៍) ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទឝ្រីឝៅគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន្ត ស្រុកស្រីសឈរ (ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល ៨ ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា (ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?
ឯកសារពិគ្រោះ
មើលផងដែរ
តំណភ្ជាប់Information related to សម័យចតុមុខBBC_Philharmonic, Орловка_(Кыштовский_район), Derek_Luke, G.NA, Ekspedisi_Sulawesi_Selatan, Вулиця_Степана_Чобану_(Київ), Голландська_колонізація_Америки, Hibrida_siprinidae, Museum_Taman_Prasasti, PARC_(company), 著作権法_(アメリカ合衆国), Taishō_Otome_Otogibanashi, West_Central_(London_Assembly_constituency), Estadio_Comandante_Andrés_Guacurarí, Michael_Griffin_(Wisconsin_politician), Targhe_d'immatricolazione_della_Svizzera, 手塚プロダクション, Mechanized_Infantry_(Ukraine), 2012_Sanriku_earthquake, Asylum_(Darvill-Evans_novel), Porsche_Formula_E_Team, مارستون_(ميزوري), Charles_Evans_Hughes, Sint-Truidense_V.V., 戇豆先生_(電影), Kosta_Khetagurov, Basketball_at_the_1994_Asian_Games, Philippines_Charitable_Giving_Assistance_Act, Port_of_Famagusta, Daftar_pengarang_bahasa_Jawa, Henri_Desmarets, Tim_nasional_bola_voli_putra_Italia, Pucón_Airport, Kim_Sung-oh, 萌え, Times_Like_These_(song), Імператорський_Варшавський_університет, アラン・メンケン, Svenska_Marbleheadseglarförbundet, Ravinder_Singh_(wrestler), Яфаново_(Ивановская_область) رونالدو_(فيلم), Bremen-Verden_campaign, Gempa_bumi_dan_tsunami_Sulawesi_2018, Hambre_(novela), دوري_كرة_السلة_التشيكي_للسيدات, Wolf_(phim_truyền_hình_Thái_Lan), Haiptling, Duolingo, Ary_Suharno, מועצה_אזורית_שומרון, San_Roque_(Cádiz), Zona_economica_esclusiva, A_Company_Man, Corrimal_Cougars, Lori_Fullington, Edward_Schoeneck, Gray_Reed_&_McGraw, Cinta_Terlarang_(dokudrama), Bernhard_von_Gudden, Raymond_Théodore_Troplong, Simple_dolmen, Las_amazonas_(película), Снижение_преступности, Chainsaw_mill, Pandemia_di_COVID-19_a_Capo_Verde, Segunda_República_de_Venezuela, Pallavicini_family, Jonathan_Rea, Samm_Henshaw, Indian_states_ranking_by_school_enrollment_rate, KMGU, Rotterdam_Blitz, HMS_Assurance_(1646), Tim_nasional_sepak_bola_Kamerun, Попа_(лаосская_буква), Institut_canadien_de_Montréal, 149_Squadron,_Republic_of_Singapore_Air_Force, Густав_IV_Адольф, Seminari_Pius_XII, Stasiun_Pondok_Ranji, شبيبة_بجاية, Anabantiformes, Нерегулярный_спутник, ميلوراد_أرسينييفيتش, Pavlo_Zibrov, List_of_energy_storage_power_plants, سورة_النحل, Daytona_Prototype_International, Списак_министара_просвете_Србије, Félix-Houphouët-Boigny_International_Airport BBC_Philharmonic, Орловка_(Кыштовский_район), Derek_Luke, G.NA, Ekspedisi_Sulawesi_Selatan, Вулиця_Степана_Чобану_(Київ), Голландська_колонізація_Америки, Hibrida_siprinidae, Museum_Taman_Prasasti, PARC_(company), 著作権法_(アメリカ合衆国), Taishō_Otome_Otogibanashi, West_Central_(London_Assembly_constituency), Estadio_Comandante_Andrés_Guacurarí, Michael_Griffin_(Wisconsin_politician), Targhe_d'immatricolazione_della_Svizzera, 手塚プロダクション, Mechanized_Infantry_(Ukraine), 2012_Sanriku_earthquake, Asylum_(Darvill-Evans_novel), Porsche_Formula_E_Team, مارستون_(ميزوري), Charles_Evans_Hughes, Sint-Truidense_V.V., 戇豆先生_(電影), Kosta_Khetagurov, Basketball_at_the_1994_Asian_Games, Philippines_Charitable_Giving_Assistance_Act, Port_of_Famagusta, Daftar_pengarang_bahasa_Jawa, Henri_Desmarets, Tim_nasional_bola_voli_putra_Italia, Pucón_Airport, Kim_Sung-oh, 萌え, Times_Like_These_(song), Імператорський_Варшавський_університет, アラン・メンケン, Svenska_Marbleheadseglarförbundet, Ravinder_Singh_(wrestler), Яфаново_(Ивановская_область), رونالدو_(فيلم), Bremen-Verden_campaign, Gempa_bumi_dan_tsunami_Sulawesi_2018, Hambre_(novela), دوري_كرة_السلة_التشيكي_للسيدات, Wolf_(phim_truyền_hình_Thái_Lan), Haiptling, Duolingo, Ary_Suharno, מועצה_אזורית_שומרון, San_Roque_(Cádiz), Zona_economica_esclusiva, A_Company_Man, Corrimal_Cougars, Lori_Fullington, Edward_Schoeneck, Gray_Reed_&_McGraw, Cinta_Terlarang_(dokudrama), Bernhard_von_Gudden, Raymond_Théodore_Troplong, Simple_dolmen, Las_amazonas_(película), Снижение_преступности, Chainsaw_mill, Pandemia_di_COVID-19_a_Capo_Verde, Segunda_República_de_Venezuela, Pallavicini_family, Jonathan_Rea, Samm_Henshaw, Indian_states_ranking_by_school_enrollment_rate, KMGU, Rotterdam_Blitz, HMS_Assurance_(1646), Tim_nasional_sepak_bola_Kamerun, Попа_(лаосская_буква), Institut_canadien_de_Montréal, 149_Squadron,_Republic_of_Singapore_Air_Force, Густав_IV_Адольф, Seminari_Pius_XII, Stasiun_Pondok_Ranji, شبيبة_بجاية, Anabantiformes, Нерегулярный_спутник, ميلوراد_أرسينييفيتش, Pavlo_Zibrov, List_of_energy_storage_power_plants, سورة_النحل, Daytona_Prototype_International, Списак_министара_просвете_Србије, Félix-Houphouët-Boigny_International_Airport, Kieran_Trippier, Hujan_es, Cama_de_Gato, Protocollo_di_Minsk, Porgy_and_Bess_(Ella_Fitzgerald_and_Louis_Armstrong_album), Polish_mine_detector, Fußballclub_Basel_1893, Maria_Robinson, Auxerre, Similitudine_(ingegneria), Halmstad_Municipality, Daniel_Passarella, ديفيد_إدواردز, نصرت_آباد_3_دانغة_(صوغان), Larry_King_Now, Beruang_Emas, Pennsylvania_Nautical_School, طرخشقون_قبرصي, Songzhu_station, Penyerbuan_Meester_Cornelis, Kabupaten_Rote_Ndao, Rumah_Sakit_Islam_Wonosobo, Peter_Simon_Pallas, OpenStreetMap, Israel–Myanmar_relations, بوسي_(تشيشير), القوات_الجوفضائية_الروسية, Karl_V_av_Frankrike, Religion_in_Uruguay, Prisión_de_Landsberg, Jamie_Borwick,_5th_Baron_Borwick, Фам_Минь_Ман,_Жан-Батист, Setrimonium_bromida, Chilean_Sea, سفارة_الولايات_المتحدة_في_إيطاليا, Pangburn_(Arkansas), List_of_Saekano_characters, KMMA_(FM), Harlem_River_Park, الصياد_الصيني_(زاحف), Aizawa_Mai, Florentius_of_Peterborough, Lista_över_flygplatser_i_Sverige, Taksin, CAST-128, Equine_anatomy, Central_African_Republic_at_the_2003_All-Africa_Games, Coal_in_India, Hipotesis_dokumen, Fencing_at_the_1900_Summer_Olympics_–_Men's_épée, Al-Qur'an, Waseda_University_Cheerleading_Club, Cupang_(ikan), Latrodectus_hasseltii, Консенсус, 3-я_бронетанковая_дивизия_(США), テューダー朝, The_Tower_(Dubai), 盆踊り, العلاقات_الإيرانية_المولدوفية |