កំនាព្យខ្មែរអ្នកល្ងង់ធំបានតែក្នុងផ្ទះខ្លួន អ្នកមានមាំមួនក្នុងភូមិអាត្មា គេបូជាស្ដេចតែក្នុងរដ្ឋា អ្នកមានវិជ្ជានោះទើបសព្វកាល ប្រវត្តិកំនាព្យខ្មែរអត្ថបទពេញលេញនៅ ប្រវត្តិកំនាព្យខ្មែរ ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀតបើយើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកដល់យើងសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថាភាគច្រើនសុទ្ធតែជាកំណាព្យកាព្យឃ្លោង ដូចជារឿងរាមកេរ្តិ៍ រឿងទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុចនិងត្រី (។ល។និង។ល។) នេះជាសក្ខីភាពបញ្ជាក់អំពីវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ “ពិរោះត្រចៀក” ជាមធ្យោបាយ ដើម្បីងាយស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បាន ឲ្យទៅដក់ជាប់ចាំជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រកុលធីតារបស់ ខ្លួន។ នៅក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅនិងបំពេញតួនាទីដោយឯកឯង(ស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងទម្រង់សិល្បៈដទៃ ទៀតរបស់ខ្មែរយើង ដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី”ភ្លេងការ” របាំប្រពៃណី របាំបុរាណ ល្ខោនស្រមោល(ស្បែកធំ-ស្បែកតូច) ល្ខោនខោល(ល្ខោនពាក់មុខ) យីកេ អាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី(។ល។និង។ល។)។ ទម្រង់សិល្បៈទាំងអស់នេះត្រូវការកំណាព្យជាចាំបាច់ សម្រាប់ជួយកម្រិតទម្រង់ជួយលើកសម្ផស្សនិងសោភ័ណរបស់ខ្លួន។ ចំពោះ អ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តាច្រើនទៀត ដែលជួយបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនីមួយៗ។ ផ្ទុយទៅវិញទម្រង់សិល្បៈដទៃទៀតក៏បានជះឥទ្ធិពលធំធេងដែរ សម្រាប់បញ្ជាក់អំពីចំណាស់នៃកំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់សិល្បៈខ្មែរដទៃទៀតផង ហើយបើចង់សិក្សាពីទម្រង់សិល្បៈដទៃទៀត ក៏មិនអាចបោះបង់ចោលកំណាព្យបានដែរ។ សិល្បៈតែងកំនាព្យខ្មែរអត្ថបទពេញលេញនៅ សិល្បៈតែងកំនាព្យខ្មែរ ប្រភេទកំនាព្យខ្មែរ
|