សិល្បៈតែងកំនាព្យខ្មែរដើម្បីតែងកំនាព្យ គេត្រូវស្គាល់សញ្ញាណមួយចំនួន អំពីវាសិន។ ធាតុរបស់កំណាព្យនៅក្នុងកំណាព្យមានធាតុសំខាន់ៗ ដូចតទៅនេះ ៖
ព្យាង្គនិងពាក្យ
ពាក្យពេចន៍និងពាក្យសម្ផស្ស
(កំណាព្យនេះសរសេរក្នុងសម័យ លន់ នុល បកអាក្រាតពីរបបជិះជាន់ពុករលួយដល់ខួរឆ្អឹង ចៃអាមេរិកកាំង។) សូរស័ព្ទ ឬសូរសៀង ឬសំនៀងសូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅក្នុងកំណាព្យមានសារសំខាន់ណាស់ ព្រោះកំណាព្យដែលល្អ គឺកំណាព្យដែលមានចំណាប់ចួន និងផ្ទួនមានសូរសំឡេងដូចគ្នា។ ពោលបើសំនៀងនោះ ចេញមកពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរសំឡេង “អ៊” ត្រូវតែឲ្យចួនឃោសៈដែរ។ ឧទារហណ៍ ៖ គិត - មិត្ត - ពិត - រឹត។ គុំ - ជុំ - នំ - ធំ ។ល។ និង ។ល។
ឬអាចឆ្លងគ្នាបែបនេះក៏បាន គឺឃោសនៈស្រៈ “ ា “ ចួននឹងអឃោសៈស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន - ចៀន, នាង - សៀង, វាត - បៀត។ អាចនៅមានក្រៅពីនេះខ្លះទៀត ប៉ុន្តែជាសំខាន់ចំណាំតែសូរសំឡេងដូចគ្នា។
រង្វាស់ពាក្យ ឬមាត្រាពាក្យរង្វាស់ពាក្យ ឬមាត្រាពាក្យ គឺចំនួនព្យាង្គជាកំណត់ក្នុងឃ្លានីមួយៗ និងចំនួនឃ្លាជាកំណត់ក្នុងល្បះនីមួយៗ។ គឺអាស្រ័យចំណាប់ចួនខុសគ្នា… កំណត់ព្យាង្គ និងឃ្លា ក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឲ្យរូបភាព “ទម្រង់” កំណាព្យទាំងឡាយខុសគ្នា និងមានឈ្មោះក៏ប្លែកៗគ្នាដែរ។ ឧទាហរណ៍ ៖ បទពាក្យ៤ មួយល្បះមាន៤ឃ្លា ក្នុងមួយឃ្លាមាន៤ព្យាង្គ។ បទកាកគតិ មួយល្បះមាន៧ឃ្លា ក្នុងមួយឃ្លាមាន៤ព្យាង្គស្មើគ្នា។ ចង្វាក់ពាក្យចង្វាក់នៅក្នុងកំណាព្យគឺ សំគាល់ការលើក ឬដាក់សំឡេងដែលមានលក្ខណៈខុសៗគ្នា ទៅតាមបទកំណាព្យនីមួយៗ។ វាជាជំនួយជួយសម្រួលដល់ការនិពន្ធ ការពោល ឬការសូត្រកំណាព្យ និងជួយជម្រុញឲ្យកំណាព្យមានលក្ខណៈពិរោះរណ្តំជាតន្ត្រី។ ឧទាហរណ៍ ៖ បទពាក្យ៧ ត្រូវសង្កត់សំឡេងលើព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទពាក្យ៨ ត្រូវសង្កត់សំឡេងលើព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….។ សង្កេត១. បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជាឈ្មោះកំណាព្យ ដែលចាស់បុរាណយើងបាននិយមប្រើ ប៉ុន្តែតាមការពិត “ពាក្យ” នេះមិនមែនសំគាល់ចំនួនពាក្យនៅក្នុងឃ្លាទេ ផ្ទុយទៅវិញគឺសំគាល់ចំនួនព្យាង្គនៅក្នុងឃ្លានីមួយៗ ពោលគឺៈ បទពាក្យ៦ មាន៦ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គក្នុងមួយឃ្លា។ ២. តាមធម្មតា បើគេនិពន្ធអត្ថបទកំណាព្យមួយដែលមានច្រើនល្បះ គេត្រូវរក្សាចំណាប់ចួន តាមពីល្បះទី១ រហូតដល់ល្បះបញ្ចប់… មិនត្រូវឲ្យភ្លាត់ ឬក៏ដាច់ចួននៅដំណាក់ណាមួយឡើយ។ ៣. ក្រោយពីការសិក្សារបៀបសូត្រ កំណាព្យខ្មែរ យើងអាចសង្កេតឃើញថាៈ បទកំណាព្យនីមួយៗមិនមែនសម្រាប់បម្រើតែមនោសញ្ចេតនាមួយប៉ុណ្ណោះទេ ផ្ទុយទៅវិញបទទាំងនោះ អាចបម្រើបានស្ទើរតែគ្រប់មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើប សប្បាយ កំសត់ ពិពណ៌នា និរាសព្រាត់ប្រាស កំហឹង ទូន្មានប្រៀនប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែងគ្រាន់តែបទកាកគតិមួយ យើងអាចសូត្របានច្រើនបែបគឺ ៖ សូត្រ បែបកូនក្មេង, សូត្របែបចាស់, សូត្របែបក្អែកលោត, សូត្របែបក្អែកបូល, សូត្របែបពិពណ៌នា, សូត្របែបទំនួញ, សូត្របែបពិលាប, សូត្របែបកាកកាត់ត្រើយ, សូត្របែបត្រៃលក្ខណ៌ជាដើម, ដែលអាស្រ័យដោយខ្លឹមសារ និងមនោសញ្ចេតនានៃអត្ថបទនោះកំណត់។ សូមមើលផងដែរ |