Share to: share facebook share twitter share wa share telegram print page

ឧកញ៉ាផ្លុង

ឧកញ៉ាផ្លុង
ចៅពញារាជាមេត្រី រឺ វង្សាអនុជិតនៃក្រុងចតុមុខធិបតី
ក្នុងការិយាល័យ
សតវត្សទី១៤–សតវត្សទី១៥
ព្រះមហាក្សត្រស្រីសុរិយោពណ៌ទី២
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ផ្លុង

ឧកញ៉ាផ្លុង លោកមានងារថា ចៅពញារាជាមេត្រី ចៅហ្វាយស្រុកកោះឫស្សីកែវ (តែបើតាមពង្សារតំកល់ក្នុងបណ្ណាល័យក្រុងភ្នំពេញ លោកគឺឧកញ៉ាវង្សាអនុជិត ជាចៅហ្វាយស្រុកខេត្តបាទីទៅវិញ) សក្ដិ ចៅពញា (ចៅព្រះញ៉ា) ងារជា រាជាមេត្រី គោរម្យងារនេះជាងារសំរាប់ចៅហ្វាយស្រុកដែលកាន់កាប់ ខែត្រកោះឫស្សីកែវ រឺ​ ភ្នំពេញសព្វថ្ងៃ។

ប្រវត្តិក្នុងរាជ្យព្រះញ៉ាយ៉ាត

ព្រះបាទបរមបពិត្រ ពញាយ៉ាត ព្រះអង្គគង់នៅព្រះរាជវាំងថ្ម។ ក្នុងគ្រានោះទឹកលិចរាជធានីជ្រៅក្រៃលែង។ អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នឹងសាងជាព្រះនគរពុំបាន។ លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យ មកសាងព្រះរាជវាំង នៅភូមិឫស្សីកែវ។ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុងរាជវាំង។ ទីដែលចៅពញាតេជោ ឲ្យរាស្ត្រជីកដីនោះ ធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះ ហៅបឹងតេជោ រៀងមក។ ទ្រង់ត្រាស់បង្គាប់ ចៅពញារាជាមេត្រីផ្លុង ចៅហ្វាយស្រុកកោះឫស្សីកែវ (តាមព្រះរាជពង្សាវតារ ដែលតំកល់ទុកនឹងព្រះរាជបណ្ណាល័យក្រុងភ្នំពេញ​ មានសេចក្ដីថា : ឧកញ៉ាផ្លុង នេះជាចៅហ្វាយស្រុកខេត្តបាទី ដែលមានងារជាឧកញ៉ាវង្សាអនុជិត ទៅវិញទេ) ឲ្យជីកព្រែកទំលាយទឹក ពីបឹងពោងពាយមក កុំឲ្យនៅឆ្អេះឆ្អាបស្អុយល្អក់។ ព្រោះហេតុនេះហើយ បានជាមានពាក្យ ហៅថា ព្រែកពាមផ្លុង រៀងមក។ រួចហើយទ្រង់ត្រាស់ឲ្យធ្វើស្ពាន រៀបផ្លូវក្រាលថ្មល្អស្រេច ទើបទ្រង់តាំងព្រះរាជពិធី ស្ថាបនាព្រះរាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ សំរាប់ស្នំស្រឹង្គារស្រាប់ស្រេច។ ទ្រង់ឲ្យតាំងមុខ ព្រះរាជវាំង បែរទៅបូព៌ាទិស ហើយទ្រង់ឲ្យលើកដីទប់ តាំងជាសើនជាបន្ទាយក្រៅទៅទិសឧត្តរ តាំងពីមាត់ទន្លេនៅខាងលិច។ ទ្រង់ឲ្យជីកជាអូរ ជាអូរអមប៉មកំពែង ហើយឲ្យលើកបន្ទាយព័ទ្ធជាវង់ ខាងទិសបស្ចិម ត្រឹមតែទិសទក្សិណ។ ទ្រង់ឲ្យទុកបឹងតេជោជាទីធ្វើស្រែ ក្នុងព្រះនគរតទៅដល់ទិសនិរតីហើយកាត់ត្រង់ទៅឯកើតដល់មាត់ទន្លេ ត្រឹមព្រែកតាកែវ។ ទ្រង់ឲ្យលើកដីជាបន្ទាយ តាមឆ្នេរមាត់ទន្លេ ជាកំពែងព្រះនគរជុំវិញទល់នឹងមុខព្រះលាន។ ឯទីព្រះវិហារទាំងប៉ុន្មាន ទ្រង់ឲ្យបូកកំបោររៀបឥដ្ឋ ព្រមទាំងសាងព្រះវិហារ ចេតិយ កុដិ សាលា បានជាច្រើន ទ្រង់ឲ្យកសាងខ្លោងមឿងមួយ (ខ្លោងមឿង គឺអ្នកតាចាំស្រុក។ យើងសព្វថ្ងៃច្រើននិយាយថា ឃ្លាំងមឿង) ឈ្មោះអ្នកតាប្រាជ្ញ តាំងនៅជាអាគ្នេយ៍ព្រះរាជវាំង ខាងវត្តពាមផ្លុង។ លុះស្រេចការហើយ ស្ដេចឡើងគង់លើព្រះរាជនិវេសន៍ថ្មី តាំងនាមទន្លេបួនមុខ ហៅថា ទន្លេចតុមុខ

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ានៃក្រុងចតុមុខ
សតវត្សទី១៤-១៥
តដោយ
មិនស្គាល់
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya