រចនាបថនៃស្ថាបត្យកម្មខ្មែរនិយមន័យ " រចនាបថ (Style) "បេីតាមអត្ថន័យទូទៅនៃរចនាបថ (style) គឺជារបៀបរៀបរយទៅតាមលំដាប់លំដេាយដែលមានលក្ខណះដូចគ្នា ឬស្រដៀងគ្នាទៅតាមសម័យកាល ឬ កំណត់ទៅតាមលក្ខណះរបស់អ្នកស្រាវជ្រាវកំណត់យកតាមព្រឹត្តិការណ៍ និងសម័យកាលផ្សេងៗ ។ ស្ថាបត្យកម្ម ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត។ សិល្បៈ (សិល្បៈ-សំ-សីប្ប-បា) សំដៅទៅលើការសាងសង់ផ្សេងៗ ជំនាញ ហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ និងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់។ នៅក្នុងសម័យបុរាណ គេបានចែករចនាបថស្ថាបត្យកម្ម ឲ្យដាច់ដោយឡែកពីគ្នា ដែលមានរហូតទៅដល់ ១៣ រចនាបថ (Style) ដែលក្នុងរចនាបថនិមួយៗ មានលក្ខណៈខុសគ្នាទៅតាមសម័យកាលនីមួយៗ។រចនាបថភ្នំដា (ស.តទី១ នៃគ.ស - ស.តទី៦ នៃគ.ស)តាមការធ្វើការកំណាយនៅក្នុងអង្គរបុរី និងនៅអូរកែវ (កម្ពុជាក្រោម) ស្ថាបត្យកម្មនាសម័យអាណាចក្រភ្នំ ត្រូវកំណត់យកប្រាសាទភ្នំដាធ្វើជាគោល និងកំណត់ជារចនាបថភ្នំដា។ ប្រាសាទភ្នំដាស្ថិតនៅក្នុងស្រុកអង្គរបុរី ក្នុងខេត្តតាកែវបច្ចុប្បន្ន។ នៅក្នុងសម័យហ្វូណន ប្រទេសខ្មែរមានទំនាក់ទំនងជាច្រើនជាមួយប្រទេសឥណ្ឌាជាពិសេសក្នុងវិស័យសិល្បៈ។ ក្រៅពីស្ថាបត្យកម្មប្រសាទ នគរភ្នំបានទុកស្នាដៃជាច្រើនខាងរូបដិមា ដែលគេបានជួបប្រទះនៅតំបន់អង្គរបូរី និងទីកន្លែងដទៃជាច្រើនទៀតនៅក្នុងប្រទេសខ្មែរ។ ចំណែកឯកំណាយនៅកំពង់ផែរអូរកែវវិញ បានបង្ហាញពីគ្រឿងឧបករណ៍ និងគ្រឿងអលង្ការ ដែលខ្មែរសម័យនោះបានប្រើប្រាស់ ។ អំពីរចនាបថស្ថាបត្យកម្ម សង់ពីឥដ្ឋ ថ្មបាយក្រៀម ថ្មភក់ និងឈើ ឬចោះភ្នំតែម្តង។ ប្រាសាទដែលរាប់បញ្ចូលរួមមាន៖ បដិមាសាស្រ្ត មានពីរ(ពុទ្ធដិមា ព្រហ្មញ្ញបដិមា)ដែលធ្វើពីថ្ម និងពីលោហះ ហើយមានជន្ទល់។ រចនាបថសម្បូណ៍ (ពាក់កណ្ដាលស.វ ទី១ នៃគ.សទី ៧)រចនាបថសម្បូណ៍ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (ឆ្នាំ៦១៦-ឆ្នាំ៦៣៥) ដោយមាន រាជធានីឈ្មោះ ឦសានបុរៈ គឺសម្បូណ៍ព្រៃគុក(ខេត្តកំពង់ធំ)ប្រាសាទជាច្រើនដែលគេរាប់បញ្ចូលក្នុងរចនាបថ សម្បូណ៍មាន ប្រាសាទសំបូរព្រៃគុក ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទតោ(ស្ថិតនៅក្នុងរចនាបថគូលែន) កសាងផ្នែកស្ថាបត្យកម្ម ក្នុងរចនាបថសម្បូណ៍និង ក្នុងរចនាបថជាច្រើនបន្ទាប់មកទៀតរហូតមកដល់គ.ស វទី១០ ប្រាសាទមានរាងតូចៗ ធ្វើអំពីឥដ្ឋបូកបាយអធ្វើអំពីកំបោរលាយស្ករ ប៉ុន្ដែបច្ចុប្បន្ននេះ របេះធ្លាក់ស្ទើរអស់ទៅ ហើយ គឺនៅសល់តែឥដ្ឋទទេ។ រីឯចំណែកផ្ដែរ (Linteaul) និងសរសរពេជ្រ (Colonnelte) ធ្វើអំពីថ្មភក់ហើយប្រាសាទទាំងឡាយភាគច្រើនសង់ដោយគ្មានរបៀបរៀបរយ ត្រង់នេះមួយ ត្រង់នោះមួយ។ នៅក្នុងរចនាបថនេះ គេបានប្រទះឃើញ បដិមាភេទស្រី ដែលតាមធម្មតាមានរាងតូច ត្រគាកសាយ ហើយពាក់មកុដរាងមូល ។ ចំណែកឯបដិមាភេទប្រុសវិញ ច្រើនមានរាងធំហើយមាំទៀតផង ។ អំពីរចនាបថនៃស្ថាបត្យកម្មខ្មែរ
រចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧)រចនាបថព្រែក្មេង គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៥-៦៨១)ដែលមានរាជធានីនៅអង្គរបូរី។ ប្រាសាទដែលគេបញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកបុរាណ)។ ស្ថាបត្យកម្ម មានលក្ខណៈប្រហែលគ្នានិងស្ថាបត្យកម្មក្នុងរចនាបថសម្បូណ៍ក្បាច់រចនាលើផ្ដែរច្រើនតែ ក្បាច់ភ្ញីទេស ពោលគឺក្បាច់ផ្កាច័ន្ទន៍ ។ នៅក្នុងរចនាបថនេះ គេច្រើននាំគ្នាកោតសរសើរបដិមាហរិហរៈ ប្រាសាទអណ្ដែត ដែលគេចាត់ទុកថា ស្នាដៃឯកមួយក្នុងសិល្បៈខ្មែរ ព្រោះបដិមានេះបានបង្ហាញឱ្យឃើញថា សិល្បៈករខ្មែរ មាន បច្ចេកទេសខ្ពង់ខ្ពស់ ដោយចេះធ្វើបដិមានេះ ឱ្យមានរាងរៅសមសួនល្អណាស់ ។ អំពីរចនាបថនៃស្ថាបត្យកម្មខ្មែរ
រចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)រចនាបថនេះ គឺស្ថិតនៅក្នុងសម័យចេនឡាបែកបាក់គ្នាជាពីរ ។ ប្រាសាទដែលគេបញ្ចូលនៅ ក្នុងរចនាបថ នេះមាន ប្រាសាទកំពង់ព្រះ ប្រាសាទអកយំ(ផ្នែកបុរាណ) ប្រាសាទត្រពាំងផុង (ផ្នែកបុរាណ) នៅក្នុងរចនាបថ នេះ ប្រាសាទសឹងតែទាំងអស់សង់ដូចជាសម័យមុនៗ ដែរ គឺសង់រាបនឹងដី លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់ជាច្រើនជាន់ មានរាងដូចជាចេតិយ ។ ចំណែករូបបដិមាក្នុងចនាបថនេះមានល្អ ខ្លះអាក្រក់ ប៉ុន្ដែ សិល្បៈខ្មែរមានវិវត្ដន៍ពិសេសរបស់ខ្លួន គឺត្រង់សិល្បៈករខ្មែរបានសាងល្បងបំបាត់គោលទម្រ និងទប់របស់បដិមាខ្លះៗ។ អំពីរចនាបថកំពង់ព្រះ
ប្រាសាទសង់អំពីឥដ្ធដែលមានលក្ខណះជាប់ទាក់ទងនឹងឥណ្ឌានៅឡើយ សង់ផ្ទាល់នឹងដី។
រចនាបថគូលែន (ដើមសតវត្សទី៩ - ចុងស.វទី ៩)រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) ដែល មានរាជធានី នៅជាច្រើនកន្លែង។ ចំពោះប្រាសាទដែលគេរាប់បញ្ចូលនៅក្នុងរចនាបថមានដូចជា ប្រាសាទព្រៃប្រាសាទ ប្រាសាទភ្នំគូលែន ប្រាសាទដំរីទ្រោម ប្រាសាទអូបាង ប្រាសាទខ្ទីងងាប់។ល។ ដោយព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានគង់នៅប្រទេសជ្វា ហើយនៅក្នុងរាជរបស់ព្រះអង្គ គេបានបង្កើត ពិធីទេវរាជ ថែមទៀតផង។ ដូចនេះហើយទើបសិល្បៈខ្មែរក៏បាន ទទួលឥទ្ធិពលទាំងនេះខ្លះ ដែលជាហេតុនាំឱ្យ មានការកសាងប្រាសាទភ្នំជាដើម។ ជាទូទៅសិល្បៈខ្មែរ ក្នុងសម័យនោះពុំសូវមានក្បាច់រចនាប៉ុន្មានទេ ប៉ុន្ដែ សិល្បករបានបង្កើតនូវភាពថ្មីៗ ជាច្រើនដែលគេឱ្យឈ្មោះថា បុនព្ភពសម័យទី ១ (Lére Renaissance) ក្នុងប្រវត្ដិសិល្បៈខ្មែរ។ ដូចនៅក្នុងសម័យមុន គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្ដែគេនិយមស្ថាបនាប្រាសាទ លើភ្នំដើម្បី តម្រូវទៅតាមពិធីទេវរាជ ទស្សនៈនេះហើយ ដែលជាកត្ដានាំឱ្យកើតមានប្រាសាទភ្នំ (Temple Mentange)ជា ច្រើននៅសម័យក្រោយមកទៀត។ អំពីរចនាបថគូលែន(ឆ្នាំ៨០២ ដល់ ឆ្នាំ៨៥០)
រចនាបថព្រះគោ (ចុងនៃ ស.វទី ១ - ស.វ ទី ៩)រចនាបថព្រះគោស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) និងព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលដំបូងបានគង់នៅក្នុងរាជធានីហរិហរាល័យ ដែរ គឺនៅតំបន់រលួស ខេត្តសៀមរាប។ ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថព្រះគោគឺ ប្រាសាទព្រះគោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើងដោយ ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ រីឯប្រាសាទលលៃវិញ គឺនៅ(គ.ស ៨៩៣) ដែលជាស្នាដៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ នៅសម័យនេះ គេតែងតែកសាងប្រាសាទអំពីឥដ្ឋបូកបាយអដដែល ប៉ុន្ដែគេកសាងប្រាង្គជាច្រើនលើខឿនតែមួយ នៅត្រង់ ប្រាសាទលលៃ ដើម្បីឧទ្ទិសចំពោះបុព្វជន មានព្រះមាតាបិតាជាដើម។ ម្យ៉ាងទៀត គេបាន កសាងប្រាសាទភ្នំបាគងប្រាសាទបាគងដែលមានច្រើនជាន់ ដើម្បីតំកល់លិង្គព្រះឥសូរ ហើយនៅជាន់ទី ៤ កន្លែប្រាសាទនេះ គេបានសាកល្បងសង់ប្រាសាទតូចៗ អំពីថ្មភក់ចំនួន១២។ អំពីរចនាបថព្រះគោ
ជាទូទៅ សិស្បះក្នុងរចនាបថនេះមានលក្ខណះជាខ្មែរសុទ្ធសាធ ហើយសិស្បះនេះតែងបានទទួលទីវត្តក្នុងសម័យក្រោយមកទៀត។
រចនាបថបាខែង (ចុងនៃ ស.វទី៩-ដើម ស.វ ទី១០)រចនាបថបាក់ខែងស្ថិតនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានី នៅយសោធរបុរៈ(ប្រាសាទភ្នំបាខែង) ចំពោះប្រាសាទដែលចាក់ចូលក្នុងរចនាបថនោះមាន ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក។ល។ នៅក្នុងសម័យនេះ រូបបដិមាទាំងឡាយ មានរាងត្រង់ៗ មានមាឌធំហើយមាំទៀតផង។ ចញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា ចំណែកឯផ្នែក និងបបូរមាត់វិញ សិល្បៈករបានឆ្លាក់ឱ្យឃើញជា រង្វង់ពីរផ្នក់យ៉ាងច្បាស់ ។ ជើងសក់ និងពុកចង្កា ឆ្លាក់ជាប់គ្នាតែម្ដង។ រូបបដិមាទាំងនេះមានស្លៀកសំពត់ជីប ជាផ្នត់ជុំវិញខ្លួនហើយមានជាយខាងលើ បត់ជាផ្នត់ទំលាក់ចុះមកក្រោម។ អំពីរចនាបថបាខែង
រចនាបថកោះកែ (ស.វ ទី ១០)រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤១ )ដែលទ្រង់បានតាំងរាជធានី នៅកោះកែ ចម្ងាយប្រមាណ ១០០ គីឡូមែត្រ នៅទិសឦសាន នៃភូមិភាគអង្គរ។ ប្រាសាទដែលគេរាប់បញ្ចូល នៅក្នុងរចនាបថនេះ គឺប្រាសាទនៅកោះកែទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងអស់នេះគេឃើញមាន ប្រាសាទមួយសង់លើខឿនប្រាំពីរជាន់ ដែលមានកំពស់ប្រមាណ ៣៥មែត្រ។ រីឯរូបបដិមា មានសភាពប្រហាក់ ប្រហែលគ្នាទៅនិងសម័យមុនៗដែរ តែច្រើនមាន មាឌធំៗ ប្រកបដោយចលនា ផ្សេងៗ ដូចជារូបដើរ រូបរាំ ឬរូប ប្រយុទ្ធគ្នា (សុគ្រិព និងពាលី)ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យនៃព្រះបាទជ័យវរ្ម័នទី៤ ដែលជាស្ដេចជ្រែករាជ។ អំពីរចនាបថកោះកែ
ប្រាសាទដែលគេរាន់បញ្ចូលក្នុងរចបនាបថកោះកែរគឺ ប្រាសាទនៅកោះកែ ទាំងអស់។ រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃស.វ ទី១០)រចនាបថបន្ទាយស្រី ស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស ៩៤៤-៩៦៨) ដែលទ្រង់បានតាំង រាជធានីនៅអង្គរវិញ ។ ចំពោះប្រាសាទមានប្រាសាទមេបុណ្យខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាមឯកសារប្រវត្ដិសាស្ដ្រខ្លះនិយាយថា ប្រាសាទបន្ទាយស្រី ជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់នាម យជ្ញវរាហៈ។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ ជាប្រាសាទ ដែលសង់ក្បាច់ម្នាក់នៅគង់វង្សល្អជាងគេរហូតមកដល់បច្ចុប្បន្ន ។ ចំណែករូបបដិមាវិញមានច្រើន មានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ ។ បដិមាទាំង នេះមានស្លៀកពាក់សំពត់ជីបជាផ្នត់ផង សំពត់លាតរលីងផង។ល។ អំពីរចនាបថបន្ទាយស្រី
រចនាបថឃ្លាំង (ចុងស.វទី១០ និងពាក់កណ្ដាលទី១ នៃស.វទី១១)រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)និង ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ។ គេរាប់បញ្ចូលក្នុងរចនាបថឃ្លាំង នូវ ប្រាសាទតាកែវ ប្រាសាទឃ្លាំងខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះរូបចម្លាក់បដិមាវិញមានទឹកមុខសុភាពដូចសម័យបន្ទាយស្រីដែរ លាក់តែសម្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មី ប្លែកពីមុនគឺខាងក្រោយសំពត់ ឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម បញ្ចេញក្បាលពោះកណ្ដាលវាល។ រចនាបថឃ្លាំង
រចនាបថបាពួន (ពាក់កណ្ដាលទី ២ នៃស.វទី ១១)រចនាបថនេះស្ថិតនៅក្នុងរជ្ជកាល ព្រះបាទឧទយទិត្យវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ព្រះបាទហ៌សវរ្ម័នទី៣ (គ.ស ១០៦៦-១០៨០) ដែលមានរាជធានីនៅអង្គរដែរ ចំពោះប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ។ នៅក្នុងសម័យនោះ ការកសាងប្រាសាទភ្នំ តែមានការរីកចម្រើនឡើងថែមទៀត គឺប្រាសាទបាពួនមានថែវពីរជាន់ ប្រក់ថ្មភក់ព័ទ្ធជុំវិញ ព្រមទាំងមានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត។ នៅក្នុងប្រាសាទបាពួនគេ សង្កេតឃើញមានរចនាក្បាច់រឿង នៅតាមជញ្ជាំងគោបុរៈ និងជញ្ជាំងប្រាង្គជ្រុងជាន់ទី២ក្បាច់រឿងទាំងនេះ ចែកជាផ្ទាំងតូចដាច់ៗពីគ្នាមានរាងចតុកោណកែងស្មើរ។ ចតុកោណកែង ហើយច្រើនតែរឿងដែលទាក់ទងទៅ និងព្រះវិស្ណុរីឯរូបបដិមាវិញ ពុំខុសពីរចនាបថឃ្លាំងឡើយ។ អំពីរចនាបថបាពួន
រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី១ នៃស.វទី ១២)រចនាបថអង្គរវត្ដ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ប្រាសាទដែលចាក់បញ្ចូល ក្នុងរចនាបថនេះគឺប្រាសាទបឹងមាលា ប្រាសាទព្រះបាលិលៃ។ល។ នៅក្នុងរចនាបថនេះ ស្ថាបត្យករខ្មែរមានការរីកចម្រើនឡើងដល់កំពូល។ នៅលើជញ្ជាំងថែវជាន់ទី១ មានក្បាច់រឿងចែកជា ៨ផ្ទាំងធំៗ ហើយវែងៗ ហើយក្បាច់រឿងទាំងនោះមានរឿងផ្សេងៗ ពីគ្នាដូចតទៅ ៖
នៅក្នុងរចនាបថនេះ លើជញ្ជាំងប្រាសាទ ជាពិសេសលើជញ្ជាំងប្រាសាទអង្គរវត្ដ គេសង្កេត ឃើញមានរូប ទេវតា ឬទេពអប្សរឈររេរាំញញឹមប្រិមប្រិយ ដោយគ្មានស៊ុមជាទីជម្រកឡើយ ។ នៅជញ្ជាំងអង្គរវត្ដ រូបទេព អប្សរមានច្រើនពន់ពេកណាស់ ហើយមានការវិការខុសៗគ្នាទាំងអស់ ច្រើនពាក់មកុដកំពូលបីខ្ពស់ៗ និងស្លៀក សំពត់ផ្កាស្ដើងៗ គ្មានផ្នត់ ដោយទម្លាក់ជាយសងខាង ម្ខាងធំ ម្ខាងតូច ។ ឯទេបអប្សរខ្លះទៀត ឥតមានពាក់មកុដ ទេ តែមានក្រងសក់ជាច្រើនបែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។ នៅក្នុងសម័យនេះដែរ គេសង្កេតឃើញមាន រូបព្រះពុទ្ធជាច្រើន ហើយព្រះពុទ្ធរូបទាំងនេះ ភាគច្រើនសាងជាបែបឈានមុទ្រះ ដោយមាននាគមុចលិន្ទ ដក ពពារប្រក់ពីលើ។ អំពីរចនាបថអង្គរវត្ត
រចនាបថបាយ័ន (ពាក់កណ្ដាលទី១ នៃស.វទី១២ និងដើមស.វទី១៣)រចនាបថបាយ័នគឺស្ថិតនៅក្នុងរជ្ជ កាលព្រះបាទជ័យវរ្ម័នទី៧។ (គ.ស ១១៨១-១២១៨) ដែលមានរាជធានីនៅអង្គរ។ នៅក្នុងរចនាបថនោះ ប្រាសាទរួមមាន ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទក្រោលគោ។ រចនាបថបាយ័ន ស្ថាបត្យកម្មខ្មែរបានចុះអន់ថយ បន្ដិចវិញ ព្រោះប្រាសាទទាំងឡាយច្រើនស្ថាបនាដោយប្រញាប់ប្រញាលពេក ឯថ្មវិញ ក៏ពុំសូវមានគុណភាពដូចសម័យមុនៗដែរ។ ប្រាសាទបាយ័នមានប្លង់ស្មុកស្មាញ ហើយរុះរើសាងឡើងវិញ ជាច្រើនគ្រា។ លើកលែងតែប្រាសាទបាយ័ន ដែលមានប្លងបែបជាប្រាសាទភ្នំ ក្នុងរចនាបថនេះ ប្រាសាទទាំងឡាយ សុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្ថអារាម ដើម្បីស្របទៅតាមទស្សនៈនៃព្រះពុទ្ធសាសនា។ លក្ខណៈពិសេសនៃរចនាបថនេះ គឺប្រាំងមុខបួនញញឹមប្រិយប្រិយ និងមាននាគអបសងខាងផ្លូវ ដែលឆ្លងចូលទៅក្នុងប្រាសាទ ក្បាលនាគបែរចេញមកខាងក្រៅ នាគម្ខាងមានពួកទេវតាជាអ្នកចាប់ទាញ ឯម្ខាងទៀត មានពួកអសុរៈចាប់ទាញ ជានិមិត្ដរូបនៃការកូរសមុទ្រទឹកដោះ។ នៅលើជញ្ជាំងថែវខាងក្រៅ នៃប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ គេសង្កេតឃើញក្បាច់រឿង ដែលទាក់ទងទៅនិងប្រវត្ដិសម័យព្រះបាទជ័យវរ្ម័នទី៧ ដូចជាចម្បាំងខ្មែរ ចាម និងបដិសណ្ឋារកិច្ចចំពោះ គណៈប្រតិភូបរទេសជាដើម។ ម្យ៉ាងទៀតក្បាច់រឿងនេះ មានបង្ហាញសកម្មភាពផ្សេងៗ នៃប្រជាពលរដ្ឋ ដូចជានេសាទ កីឡា ល្បែងប្រជល់មាន់ជាដើម ។ សម្លៀកបំពាក់ និងកាយវិការនៃរូបចម្លាក់ទាំងអស់នោះមិនសូវខុសពីសម័យ ខ្មែរយើងបច្ចុប្បន្នប៉ុន្មានទេ។ អំពីរចនាបថបាយ័ន
ប្រាសាទគេរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
ឯកសារ
|