តំបន់បេតិកភ័ណ្ឌពិភពលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
អង្គការសិក្សាវិទ្យាសាស្រ្ត អប់រំ និង វប្បធម៌ (អង់គ្លេស : The United Nations Educational, Scientific and Cultural Organization) ឬ ហៅកាត់ថាយូនីស្កូ(UNESCO) គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ(UN)។អង្គការនេះបង្កើតឡើងនៅក្នុងគោលបំណងបង្រួបបង្រួមឲ្យមានសន្តិភាពនិងស្ថេរភាពដោយលើកតម្កើងឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ជាពិសេសការគោរពជាសកលដើម្បីឲ្យមានយុត្តិធម៌ មានការគោរពច្បាប់ និង សិទ្ធិមនុស្ស។អង្គការយូនីស្កូបានបង្កើតឲ្យមានកម្មវិធីនិងគណៈកម្មាធិការមួយចំនួនដើម្បីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌។នៅក្នុងកម្មវិធីទាំងនោះមានដូចជាគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក គណៈកម្មាធិការបេតិកភ័ណ្ឌវប្បធម៌អរូបី កម្មវិធីស្មារតីនៃការចងចាំពិភពលោក ឋបនីយជីវមណ្ឌលជាដើម។គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃលេចធ្លោជាសកលរបស់តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និង ធម្មជាតិ។គណៈកម្មាធិការបេតិកភ័ណ្ឌវប្បធម៌អរូបីបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃនៃបេតិកភ័ណ្ឌរស់។បេតិភ័ណ្ឌអរូបីគឺជាកេរមរតកដែលបង្កើតឡើងដោយមនុស្សហើយបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយតាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬ ការត្រាប់តៗគ្នាដែលមិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និង ពិបាកយល់ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារ វត្ថុសិល្បៈជាដើម។ប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការយូនីស្កូ(UNESCO)នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ១៩៥១។[១]
បេតិកភ័ណ្ឌផ្នែករូបី(World Heritage Site)
ឈ្មោះតំបន់ដែលបានចុះនៅក្នុងបញ្ជី
|
រូបភាព
|
ទីតាំង(ខេត្ត/រាជធានី)
|
លក្ខណៈវិនិច្ឆ័យ
|
កាលបរិច្ឆេទ
|
សម័យប្រជុំ
|
ឯកសារយោង
|
ឧទ្យានជាតិអង្គរ
|
|
កម្ពុជា !ខេត្តសៀមរាប, 13°24′45″N 103°52′0″E / 13.41250°N 103.86667°E / 13.41250; 103.86667 (Angkor)
|
វប្បធម៌ (i), (ii), (iii), (iv)
|
១៤ ធ្នូ ១៩៩២
|
សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
|
[២][៣] [៤]
|
ប្រាសាទព្រះវិហារ
|
|
កម្ពុជា !ខេត្តព្រះវិហារ, 14°23′26″N 104°40′49″E / 14.39056°N 104.68028°E / 14.39056; 104.68028 (Temple of Preah Vihear)
|
វប្បធម៌ (i)
|
០៧ កក្កដា ២០០៨
|
សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
|
[៥]
|
តំបន់ប្រាសាទសម្បូរព្រៃគុហ៍
|
|
កម្ពុជា !ខេត្តកំពង់ធំ, 12°52′15″N 105°2′35″E / 12.87083°N 105.04306°E / 12.87083; 105.04306 (Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura)
|
វប្បធម៌ (ii), (iii), (vi)
|
០៨ កក្កដា ២០១៧
|
សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
|
[៦]
|
តំបន់កោះកេរ្តិ៍
|
|
កម្ពុជា !ខេត្តព្រះវិហារ, Cambodia 13°46′30″N 104°32′50″E / 13.77500°N 104.54722°E / 13.77500; 104.54722 (Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar)
|
វប្បធម៌ (ii), (iv)
|
១៧ កញ្ញា ២០២៣
|
សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
|
[៧]
|
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(មន្ទីរស-២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង អតីតមន្ទីរឃុំឃាំងម-១៣
|
|
កម្ពុជា !រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង,
11°32′58″N 104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778 (Cambodian Memorial Sites: From centres of repression to places of peace and reflection), 11°29′4″N 104°54′7″E / 11.48444°N 104.90194°E / 11.48444; 104.90194 (Cambodian Memorial Sites: From centres of repression to places of peace and reflection)
|
វប្បធម៌ (vi)
|
១១ កក្កដា ២០២៥
|
សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
|
[៨]
|
បញ្ជីបេតិកភ័ណ្ឌផ្នែកអរូបី(Intangible Cultural Heritage)
បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World International Register)
បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)
ឋបនីយជីវមណ្ឌល(Biosphere Reserves)
បណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូនីស្កូ(UNESCO Creative Cities Network)
ឯកសារយោង