បណ្ឌិត យ៉ង សាំងកុមារ
|
|
ព័ត៌មានមួយចំនួន
|
ឈ្មោះ
|
បណ្ឌិត យ៉ង សាំងកុមារ
|
ថ្ងៃខែឆ្នាំកំណើត
|
១៨ កក្កដា ១៩៦៦
|
ស្រុកកំណើត
|
ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
|
កូន
|
៣នាក់ ស្រី២នាក់ និងប្រុស ១នាក់
|
តួនាទី
|
សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
|
ចេះភាសា
|
អង់គ្លេស អាល្លឺម៉ង់ និង បារាំង
|
ពានរង្វាន់
|
Ramon Magsaysay Award[១] ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់, អាហារូបករណ៍ Friedrich Neumann អាល្លឺម៉ង
|
គណបក្ស
|
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
|
គេហទំព័រ
|
www.saingkoma.com Archived 2018-03-10 at the វេយប៊ែខ ម៉ាស៊ីន.
|
លោកបណ្ឌិត យ៉ង សាំងកុមារ English: Yang Saing Koma មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោកជាគ្រូបង្រៀន ម្តាយលោកជាកសិករ។
ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេសអាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។
ប្រវត្តិការងារសំខាន់ៗរបស់លោកមានដូចជា៖
• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣
• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧
• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក (CEDAC) ពីឆ្នាំ១៩៩៧-២០១៥
• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦
• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ
• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ទាក់ទងស្ថានភាពគ្រួសារ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។
បច្ចុប្បន្ន លោកបំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃ|គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោកបានបង្កើតគេហទំព័រខ្លួនលោកផ្ទាល់ឈ្មោះ www.saingkoma.com Archived 2018-03-10 at the វេយប៊ែខ ម៉ាស៊ីន. ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕
ឯកសារយោង
- ↑ https://en.wikipedia.org/wiki/List_of_Ramon_Magsaysay_Award_winners