Share to: share facebook share twitter share wa share telegram print page

ឥដ្ឋ

ព័ត៌មានទូទៅ

ជាទូទៅ ឥដ្ឋត្រូវបានគេផលិតនៅជិតការដ្ឋាន។ ដំបូងគេចាក់ទឹកចូលក្នុងល្បាយដី អង្កាម រួចវាយបង្ហាប់ជាច្រើនដង ដើម្បីសាច់ដីស្វិត បន្ទាប់មកញ្ចូលពុម្ពហាលថ្ងៃឡើងរឹង រួចដុតក្នុងឡក្រោមកម្កៅរាប់ពាន់អង្សារ។ មុនពេលគេសាងសង់គេ ត្រូវចាក់ទឹកបន្សើមរួច ត្រដុសឥដ្ឋនឹងឥដ្ឋ ដើម្បីឱ្យផ្ទៃដីរាបស្មើរ ក្រោយមកគេបៀកជ័រទឹកលាយស្ករត្នោតលើផ្ទៃដុំឥដ្ឋ តម្រៀបតាមដង្គុំ។ ក្រោយពេលសំណង់ធ្វើអំពីឥដ្ឋសង់ចាប់ គេផ្តើមគម្រូព្រាងបរើដីស រួចឆ្លាក់ជាផ្កាភ្ញី ឬទេវកថា និងបូកកំបោរបាយអជាកិច្ចចុងក្រោយ[]។ សំណង់សាសនាធ្វើអំពីឥដ្ឋមានការប្រើប្រាស់ច្រើន គួរឱ្យកត់សម្គាល់មុនសម័យអង្គរក្នុងរចនាបថភ្នំដាមានការប្រើប្រាស់ឥដ្ឋតិចនិងចាប់ផ្តើមច្រើនឡើងក្នុងរចនាបថសំបូរព្រៃគុកដូចជាក្រុមប្រាសាទរមាស ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ រចនាបថព្រៃក្មេងដូចជាប្រាសាទត្រពាំងផុង ប្រាសាទភ្នំបាយ៉ង់(តាកែវ) និងរចនាបថកំពង់ព្រះដូចជាប្រាសាទកំពុងព្រះ ប្រាសាទអកយំ ប្រាសាទអណ្តែត[]

ឯកសារយោង

  1. Jacques Dumarcay, 1998, The site of Angkor,p.12-13.
  2. Michael S.Falser,1904,The Pre Angkorian Temple of Preah Ko.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya