អំពែរ (និមិត្តសញ្ញា៖ A) ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។ ខ្នាតនេះត្រូវបានដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ អង់ដ្រេ ម៉ារី អំពែរ ដែលជាអ្នកប្រាជ្ញម្នាក់ដែលរកឃើញអេឡិចត្រូម៉ាញ៉េទិច។
និយមន័យ
និយមន័យក្នុងប្រព័ន្ធខ្នាតអន្តរជាតិសរសេរថា៖មួយអំពែរជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្មស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។ និយមន័យនេះផ្អែកលើច្បាប់កំលាំងរបស់អំពែរ។ អំពែជាខ្នាតគោល។
គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីត្រូវបានអោយនិយមន័យដូចតទៅ "១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដឹកនាំងដោយចរន្តអគ្គីសនី១អំពែរក្នុងរយៈពេល១វិនាទី"
។ផ្ទុយមកវិញ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។

ជាទូទៅបន្ទុកអគ្គីសនីQកំនត់ដោយចរន្តអចិន្ត្រៃយ៍Iឆ្លងកាត់ក្នុងរយៈពេលt៖

ពហុគុណអំពែរ
ពហុគុណអំពែរ
10N
|
ឈ្មោះជាភាសាបារាំង
|
និមិត្តសញ្ញា
|
ឈ្មោះជាភាសាខ្មែរ
|
1024 |
yottaampère |
YA |
យ៉ុតតាអំពែរ
|
1021 |
zettaampère |
ZA |
1018 |
exaampère |
EA |
អិចសាអំពែរ
|
1015 |
pétaampère |
PA |
ប៉េតាអំពែរ
|
1012 |
téraampère |
TA |
តេរ៉ាអំពែរ
|
109 |
gigaampère |
GA |
ហ្គីហ្គាអំពែរ
|
106 |
mégaampère |
MA |
មេហ្គាអំពែរ
|
10³ |
kiloampère |
kA |
គីឡូអំពែរ
|
10² |
hectoampère |
hA |
ហិកតូអំពែរ
|
101 |
décaampère |
daA |
ដេកាអំពែរ
|
100 |
ampère |
A |
អំពែរ
|
10-1 |
déciampère |
dA |
ដេស៊ីអំពែរ
|
10-2 |
centiampère |
cA |
សង់ទីអំពែរ
|
10-3 |
milliampère |
mA |
មីល្លីអំពែរ
|
10-6 |
microampère |
μA |
មីក្រូអំពែរ
|
10-9 |
nanoampère |
nA |
ណាណូអំពែរ
|
10-12 |
picoampère |
pA |
ពីកូអំពែរ
|
10-15 |
femtoampère |
fA |
ហ្វង់តូអំពែរ
|
10-18 |
attoampère |
aA |
អាត់តូអំពែរ
|
10-21 |
zeptoampère |
zA |
ហ្សិបតូអំពែរ
|
10-24 |
yoctoampère |
yA |
យ៉ុកតូអំពែរ
|
ពហុគុណបុរាណរបស់អំពែរ
10N
|
ឈ្មោះជាភាសាបារាំង
|
និមិត្តសញ្ញា
|
ឈ្មោះជាភាសាខ្មែរ
|
104 |
myriaampère |
maA |
មីរីយ៉ាអំពែរ
|
10-4 |
myrioampère |
moA |
មីរីយ៉ូអំពែរ
|