អូលីវីយ៉េ ជ្មីតហស្លេ
លោក អូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាល ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ក្នុង ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា។[១] ជីវប្រវត្តិលោក អូលីវីយ៉េ ជ្មីតហស្លេ កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៧០ នៅទីក្រុងស្ត្រាសប៊ួក ប្រទេសបារាំង។ លោកជាកូនរបស់លោក រ៉ូឡង់ ហ្ស៊ីលប៊ែរ ជ្មីតហស្លេ មុខរបរជីវគីមីវិទូ និងលោកស្រី គ្រីស្ទីន ម៉ារីម៉ាហ្គីរីត វ៉ាទែរ មុខរបរជាមេផ្ទះ ហើយលោកមានបងប្អូនបង្កើតចំនួន ៤នាក់ (ស្រីម្នាក់) លោកជាកូនច្បងនៅក្នុងគ្រួសារ។ លោក អូលីវីយ៉េ ធ្លាប់បានទៅបម្រើការងារជាអ្នកស្ម័គ្រចិត្តនៅប្រទេស ជប៉ុន នៅឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៤។ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៨ ក្នុងគ្រួសារសាសនៈទូតក្រៅប្រទេសនាទីក្រុងប៉ារីស។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ គឺប៉ុន្មានខែក្រោយបន្ទាប់ពីលោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ ការឈានជើងមកដល់ប្រទេសកម្ពុជារបស់លោកឪពុក អូលីវីយ៉េ ។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ លោកទទួលបានការជ្រើសតាំងជាអភិបាលឧបត្ថម្ភកៈ និងទទួលអគ្គសញ្ញាតែងតាំងជាអភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១០។ លោកទទួលមុខងារពេញសិទ្ធិជាអភិបាលព្រះសហមន៍ភូមិភាគភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០ បន្តពីលោក អេមីល ដេតម្យ។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជ្យហឫទ័យ ប្រោសប្រទានសញ្ជាតិខ្មែរជូនលោកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០។ ដើម្បីការពារពី ជំងឺកូវីដ-១៩ លោកអភិបាល អូលីវីយ៉េ បានធ្វើការណែនាំដល់ កម្មវិធីសុខភាពព្រះសហគមន៍ ដើម្បីបង្កើតនូវវប្បធម៌ នៃការយកចិត្តទុកដាក់ក្នុងការថែទាំដល់អ្នកជំងឺ ដោយចេះអង្គុយលេងជាមួយអ្នកជំងឺ ស្តាប់ បង្កើតទំនាក់ទំនងផ្ទាល់ខ្លួន យល់ចិត្តគ្នា ដោយមានចិត្តអាណិតមេត្តា និងយល់អំពីការឈឺចាប់របស់គេ។ [២] ឯកសារយោង
|