អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ[៣][៤][៥] គឺជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេនៅកម្ពុជា។ ស្ថិតនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ។ អាកាសយានដ្ឋាននេះ ជំនួសតំណែង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់ជាព្រលានយន្តហោះសំខាន់របស់ទីក្រុង។[៦] ព្រលានយន្តហោះនេះមានផ្ទៃដីជាង ២៦០០ ហិកតា (៦៤០០ អា) ក្នុងខេត្តកណ្តាល។ វាជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F។[៧] និរុត្តិសាស្ត្រឈ្មោះ តេជោ គឺជាឋានន្តរស័ក្តិដែលព្រះមហាក្សត្រខ្មែរនិង តាខ្មៅ ប្រគល់នាមឲ្យជាមេទ័ព សំដៅទៅលើវិញ្ញាណអ្នកតានៃក្រុងតាខ្មៅ ដែលជាទីរួមខេត្តកណ្តាល ជាខេត្តដែលមានអាកាសយានដ្ឋានស្ថិតនៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈ្មោះថ្មីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខណៈចុះពិនិត្យអាកាសយានដ្ឋានថ្មី។ ពាក្យថា «តេជោ» គឺសំដៅលើប្រវត្តិសាស្ត្រខ្មែរ ដែលព្រះមហាក្សត្រទ្រង់ប្រទានងារដល់អតីតមេទ័ពខ្មែរ តេជោមាស និងតេជោយ៉ត ដែលធ្វើប្រតិបត្តិការលើទឹកដីនៃ ខេត្តកណ្តាល ។ លោកក៏បានបញ្ជាក់ថា «តេជោ» បង្ហាញពីភាពខ្លាំងនៃរបបរាជានិយមរបស់ព្រះរាជាណាចក្រ។ មើលផងដែរឯកសារយោង
|