អសង្ខេយ្យកប្បអសង្ខេយ្យសូមមើលផងដែរ អសង្ខេយ្យ និយមន័យអសង្ខេយ្យ អៈសង់-ខៃ បា. ( គុ. ) ដែលច្រើនរាប់ពុំអស់, ដែលរាប់ពុំបានប្រមាណពុំអស់ : ច្រើនជាអសង្ខេយ្យ (ប្រើក្លាយជា អសង្ខៃយ ក៏មាន) ។ ន. ឈ្មោះសំខ្យាចំនួនមួយរយសែនមហាកថាន (មាន ១៤០ សូន្យ) ។ អសង្ខេយ្យអប្បមេយ្យ ច្រើនរាប់ពុំបានស្មានឬបៀបប្រដូចពុំកើត... : មានផលានិសង្សជាអសង្ខេយ្យអប្បមេយ្យ ។ (វចនានុក្រមសម្តេច ជួន ណាត) កប្បទាំង ៤ យ៉ាងមាន ១. អាយុកប្ប ជាអាយុខ័យរបស់មនុស្ស ២. អន្តរកប្ប ស្មើនឹងរយៈពេលដែលមនុស្សមានអាយុ ១អសង្ខេយ្យឆ្នាំ ក្នុង១០០ឆ្នាំ ខ័យចុះ(ថយចុះ) ១ឆ្នាំៗ រហូតដល់នៅសល់១០ឆ្នាំស្លាប់ រួចហើយក្នុង ១០០ឆ្នាំ ខ័យឡើង(កើនឡើង) ១ឆ្នាំៗ រហូតដល់ មនុស្សមានអាយុ ១អសង្ខេយ្យវិញ ៣. អសង្ខេយ្យកប្ប ស្មើនឹង ៦៤ អន្តរកប្ប ៤. មហាកប្ប ស្មើនឹង ៤ អសង្ខេយ្យកប្ប ឬស្មើនឹង ២៥៦អន្តរកប្ប ។ អសង្ខេយ្យកប្ប១អសង្ខេយ្យកប្ប=៦៤ អន្តរកប្ប អសង្ខេយ្យកប្ប មាន ៤ យ៉ាង ១. សំវដ្តអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោកកំពុងតែវិនាស ស្មើនឹង ១៦អន្តរកប្ប ២. សំវដ្តដ្ឋាយីអសង្ខេយ្យកប្ប ជារយៈពេលដែលគ្មានអ្វីៗទាំងអស់បន្ទាប់ពីសកលលោកវិនាស ស្មើនឹង ១៦អន្តរកប្ប ៣. វិវដ្តអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោកកំពុងចាប់ផ្តើម កកើត ស្មើនឹង ១៦អន្តរកប្ប ៤. វិវដ្តដ្ឋាយីអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោក កំពុងថិតនៅបន្ទាប់ពីកើតឡើង ពេញបរិបូរណ៍ហើយ ស្មើនឹង ១៦អន្តរកប្ប ។ ការប្រៀបធៀបក្នុងគំនរគ្រាប់ស្ពៃដែលមានបណ្តោយនិងទទឹង ១យោជន៍ៗ កាលកន្លងទៅ១០០ឆ្នាំ ទើបនាំគ្រាប់ស្ពៃនោះចេញ ១គ្រាប់ គ្រប់ៗ ១០០ឆ្នាំយ៉ាងនេះ សូម្បីគ្រាប់ស្ពៃនោះអស់ទៅ ក៏មិនទាន់អស់អាយុនៃអសង្ខេយ្យកប្ប ។ |