Share to: share facebook share twitter share wa share telegram print page

សំនៀងស្នេហ៍កវី

សំនៀងស្នេហ៍កវី

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ រិន សាវេត

១. ក្រោមជំនោរ ទឹកហូររលេញរឹមៗ តំណក់សន្សើមព្រលឹម ញញឹមទទួលក្លិនផ្កា បទុមរមណីយ៍ ក្រពុំរេរាំកាយា យោលយោគតាមវាតា សោភាគួរភិសម័យ។

២. ក្លិនម្អមស្រែ បំពេរបេះដូងកំព្រា កវីឯការងា ប្រាថ្នាហត្ថាថ្នមកាយ សម្លឹងមើលមេឃ ចិន្តាគួចគិតស្រមៃ វង់ភក្រ្តាប្រិមប្រិយ កល្យាណី ម្ចាស់ស្នេហា។

បន្ទរ. ម្លប់ដើមក្រសាំង ឆោមយង់ធ្លាប់ចូលជ្រក លួចស្នេហ៍ពន្លក តាំងពីនៅវ័យកុមារ ឆ្នាំនេះពេញវ័យ ស្រីស្អាត ដូចសួគ៌ធិតា កវីញាប់ញ៍រឧិរា លង់ស្នេហាពាលពៅ។

៣. ខ្ទមមាត់ទឹក រាល់ព្រឹកបងណាត់លួចឃ្លាំ គន់មើលស្រីស្រស់ស្រអាំ នួននាងចុះស្រែច្រូតស្រូវ យល់ភក្រ្តស្រី ហឬទ័យស្បើយអស់ហ្មងសៅ ជាតិនេះ ជាតិណាតទៅ ផ្សងជួបតែពៅជាគូ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya