អ្នកស្រីសោម វណ្ណសូដានីជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០ដែលមានរូបសម្ផស្សស្រស់សោភា ចរិត ទន់ភ្លន់ សុភាពរាបសា ស្រគត់ស្រគំ និង ពោរពេញទៅដោយទេពកោសល្យសម្ដែងយ៉ាងសក្តិសមឥតខ្ចោះ។ អ្នកស្រីមានឈ្មោះដើម សោម វណ្ណស៊ុក កើតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសោម ផន ជាទាហានហ្លួង ម្តាយឈ្មោះព្រាប មុត ជាមេផ្ទះ។ ម្ដាយអ្នកស្រីត្រូវជាបងប្អូន ជីដូនមួយនឹងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិម៉ុងតាណា ។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់គឺ៖
ក្នុងចំណោមបងប្អូនបង្កើតទាំង៤នាក់ សព្វថ្ងៃនេះនៅរស់តែម្នាក់គត់គឺ លោកសោម វណ្ណសាយ ដែលត្រូវជាប្អូនប្រុសពៅរស់នៅ ប្រទេសកាណាដា។ មុនចូលប្រឡូកវិស័យភាពយន្ត អ្នកស្រីធ្លាប់ធ្វើជាគ្រូបង្រៀន។ អ្នកស្រីបានលាចាកលោកនៅក្នុងរបបវាលពិឃាតនៅឯទឹកដីខេត្តកំពត។
អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅពាក់កណ្ដាលទសវត្សរ៍ទី៦០ ហើយបានសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជា ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង,ផលិតកម្មហេមពាន្តភាពយន្ត របស់លោកលី យូស្រ៊ាង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង ជាដើម ។ តួឯកប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន និង លោកជា យុទ្ធថន។ ខ្សែភាពយន្តដែលអ្នកស្រីបានចូលរួមសម្ដែងរួមមានរឿង៖