សមាគមយុវជនខ្មែរ
ជំពូកទី១ អំពី ការកកើតមាត្រា ១.- យុវជនខ្មែរទាំងពីរភេទបានរួបរួមគ្នាបង្កើតសមាគមមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា : "សមាគមយុវជនខ្មែរ " សរសេរជាអក្សរកាត់ថា "ស.យ.ខ " ។ មាត្រា ២.- សមាគមយុវជនខ្មែរចាប់កំណើតឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ដោយទទួលបានការអនុញ្ញាតពីអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា "អ៊ុនតាក់" ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ និង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលមានលិខិតឆ្លើយតបលេខ ១០៩ស.ជ.ប ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ ។ មាត្រា ៣.- សមាគមយុវជនខ្មែរមានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ ១៣៥អា ផ្លូវលេខ ២៥៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីស្នាក់ការអាចផ្លាស់ប្ដូរទៅកន្លែងផ្សេងបានក្នុងករណីចាំបាច់ណា មួយ តែត្រូវមានសេចក្ដីសម្រេចពី គណៈកម្មាធិការប្រតិបត្តិ។
ជំពូកទី២ អំពី ចក្ខុវិស័យ បេសកកម្ម គោលបំណង និង ទិសដៅមាត្រា ៤.- សមាគមយុវជនខ្មែរមានចក្ខុវិស័យ បេសកកម្ម គោលបំណង និង ទិសដៅដូចខាងក្រោម៖ ក. ចក្ខុវិស័យ ចក្ខុវិស័យរបស់យើង គឺចង់ឃើញយុវជនខ្មែរដែលប្រកបទៅដោយសក្ដានុពលភាព ហើយយើងធ្វើការជាមួយ និងដើម្បីយុវជនសម្រាប់នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុង សង្គម។ ខ. បេសកកម្ម បេសកកម្មរបស់យើង គឺដើម្បីជំរុញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការកសាងសន្តិភាព សុខភាព ការអប់រំ សមភាពយេនឌ័រ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនក្នុងប្រទេសកម្ពុជា។ សមាគមយុវជនខ្មែរខិតខំពុះពារឆ្ពោះទៅរកការលើកកម្ពស់ក្របខ័ណ្ឌជា មូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ការផ្ដល់សិទ្ធិអំណាចដល់យុវជនពីសំណាក់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដោយឈរលើគោលការណ៍នៃការលើកទឹកចិត្តដល់ ការចូលរួមរបស់យុវជន ព្រមទាំងការទទួលស្គាល់នូវតួនាទី និង ការងាររបស់យុវជន។ គ. គោលបំណង លើកកម្ពស់យុវជនឲ្យចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គម។ ឃ. ទិសដៅ ដើម្បីអោយសម្រេចបាននូវគោលបំណងខាងលើ សមាគមយុវជនខ្មែរមានទិសដៅដូចតទៅ៖
ជំពូកទី៣ អំពី ផ្លាកសញ្ញាមាត្រា ៥.- ផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរ មានដូចតទៅ ៖
ជំពូកទី៤ អំពី សមាជិកភាពមាត្រា ៦.- យុវជនខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ទោះជាខ្មែរនៅក្នុងប្រទេស ឬក្រៅប្រទេសមានសិទ្ធិចូលជាសមាជិកសមាគមយុវជនខ្មែរបាន។ មាត្រា ៧.- យុវជនខ្មែរទាំងពីរភេទ ដែលដាក់ពាក្យចូលជាសមាជិកសមាគមយុវជនខ្មែរត្រូវបង់ថវិកា ៣០០០រៀល (បីពាន់រៀលគត់)។ មាត្រា ៨.- យុវជនខ្មែរទាំងពីរភេទ អាចចូលជាសមាជិកសមាគមយុវជនខ្មែរបានលុះត្រាតែបំពេញលក្ខខណ្ឌ ដូចខាងក្រោម ៖ -ពាក្យសុំចូលជាសមាជិក ចំនួន ០១ច្បាប់ -រូបថតទំហំ ៣ គុណ ៤ ចំនួន ០១សន្លឹក និង -រូបថតទំហំ ៤ គុណ ៦ ចំនួន ០២សន្លឹក មាត្រា ៩.- សមាជិករបស់សមាគមយុវជនខ្មែរ ចែកចេញជា បួនប្រភេទគឺ ៖
ក. យុវជនខ្មែរទាំងពីរភេទ បន្ទាប់ពីបានចូលជាសមាជិករបស់សមាគមយុវជនខ្មែរ ទោះជាទៅថ្ងៃអនាគតខ្លួនមានអាយុលើសពី ៣៥ឆ្នាំក៏ដោយក៏នៅជាសមាជិកសមាគមយុវជនខ្មែរដដែល។ ខ. ការបាត់បង់សមាជិកភាពទៅបានលុះត្រាតែ ៖
មាត្រា ១០.- សមាជិក សមាជិកាយុវជនខ្មែរមានសិទ្ធិ និង ករណីយកិច្ចដូចតទៅនេះ ៖
មាត្រា ១១.- សមាជិក សមាជិការបស់សមាគមត្រូវមានផ្លាកសញ្ញា ឬប័ណ្ណកាន់ជាសំគាល់។ មាត្រា ១២.- ចូលជាសមាជិករបស់សមាគមនឹងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ជួយសំរួលដល់ការរកការងារធ្វើ និង ជួយឧបត្ថម្ភផ្សេងៗតាមលទ្ធភាពរបស់សមាគម។
ជំពូកទី៥ អំពី តួនាទី និងភារកិច្ចរបស់សមាជិកស្ថាបនិកមាត្រា ១៣.- សមាជិកស្ថាបនិកមានតួនាទីដោះស្រាយ និង សំរបសំរួលវិវាទផ្សេងៗដែលកើតឡើងរវាងក្រុមប្រឹក្សាភិបាល និង គណកម្មាធិការប្រតិបត្តិ។ សមាជិកស្ថាបនិកដើរតួនាទីក្នុងការបង្រួបបង្រួមអោយមានឯកភាព និងសាមគ្គីភាពនៅក្នុងសមាគម។ មាត្រា ១៤.- សមាជិកស្ថាបនិកត្រូវបង្កើតគណៈកម្មការមួយដែលមានសមាជិកយ៉ាងតិច ៥ រូប ដឹកនាំដោយប្រធានមួយរូបដើម្បីធ្វើទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាភិបាល និងគណកម្មាធិការប្រតិបត្តិ។ គណៈកម្មការនេះមានតួនាទី និង កាតព្វកិច្ចកោះហៅក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមកសាកសួរ និង បំភ្លឺពាក់ព័ន្ធតែនឹងការប្រេះឆា និង វិវាទក្នុងការដឹកនាំដែលមិនអាចស្វែងរកដំណោះស្រាយបានក្នុងចំណោម គណៈកម្មាធិការទាំងពីរខាងលើ។ សមាជិកគណៈកម្មការស្ថាបនិកយ៉ាងតិចបីរូបអាចកោះហៅក្រុមប្រឹក្សាភិបាល ឬគណៈកម្មាធិការប្រតិបត្តិមកសាកសួរ និងបំភ្លឺពីបញ្ហាផ្សេងៗបាន។ មាត្រា ១៥.- ក្នុងករណីពិសេសដោយមើលឃើញថា សមាគមត្រូវឈានទៅរកវិបត្តិហើយ តែក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមិនព្រមរិះរកវិធានការណ៍ ឬដំណោះស្រាយដើម្បីបញ្ចៀសគ្រោះអាសន្នទេនោះនឹងតម្រូវឲ្យមាន ចំណាត់ការភ្លាមៗ រួចហើយត្រូវរាយការណ៍ជូនសមាជិកស្ថាបនិកវិញមិនលើសពីមួយសប្ដាហ៍។ មាត្រា ១៦.- ករណីមិនព្រមស្ដាប់តាមការណែនាំរបស់សមាជិកស្ថាបនិក នោះសមាជិកស្ថាបនិកមានសិទ្ធិនឹងបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយ វិបត្តិ ហើយបើនៅតែមិនអាចដោះស្រាយបានទៀតគណៈកម្មការដែលបង្កើតឡើងដោយ សមាជិកស្ថាបនិកនេះនឹងកោះឲ្យមានមហាសន្និបាតវិសាមញ្ញភ្លាមដោយ ប្រើប្រាស់ធនធានរបស់សមាគម។ មាត្រា ១៧.- សមាជិកស្ថាបនិកជាអ្នកពិនិត្យមើលភាពស្របច្បាប់របស់សមាគមយុវជន ខ្មែរ។ ក្នុងករណីមានវិវាទលើលក្ខន្តិកៈ និង សេចក្ដីសំរេច និង បទប្បញ្ញត្តិផ្សេងៗ ដែលប្រើនៅសមាគមយុវជនខ្មែរត្រូវប្ដឹងទៅគណៈកម្មាធិការសមាជិក ស្ថាបនិក។ សមាជិកស្ថាបនិកដែលមានតួនាទីខាងលើនេះគឺសំដៅទៅលើសមាជិកស្ថាបនិក ទាំងឡាយណាដែលបានប្រឹងប្រែងសង្គ្រោះសមាគមយុវជនខ្មែរឲ្យមានជីវិត ថ្មីនៅចុងឆ្នាំ១៩៩៤ និងសមាជិកដែលបានជួយសមាគមតាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះទើបអាចចូលជាសមាជិកគណៈកម្មការខាងលើ បាន។ ជំពូកទី៦ អំពី រចនាសម្ព័ន្ធមាត្រា ១៨.- សមាគមយុវជនខ្មែរមានរចនាសម្ព័ន្ធទាក់ទងដូចខាងក្រោម ៖
មហាសន្និបាតមហាសន្និបាតគឺជាអង្គការសំរេចចិត្តថ្នាក់កំពូលរបស់សមាគម។ មហាសន្និបាតចែកចេញជាពីរប្រភេទគឺ : ១. មហាសន្និបាតសាមញ្ញ : គឺត្រូវបានប្រារព្ធធ្វើឡើងជាទៀងទាត់ទៅតាមការកំណត់ដែលមានចែង នៅក្នុងលក្ខន្តិកៈ។ មហាសន្និបាតសាមញ្ញគឺសំដៅជ្រើសរើសប្រធានសមាគមរាយការណ៍ពីសកម្មភាព ការងាររយៈពេលបីឆ្នាំ របាយការណ៍ថវិកា ធ្វើវិសោធនកម្មលក្ខន្តិកៈក្នុងករណីចាំបាច់ អនុម័តគម្រោងសកម្មភាពមេ និងការចោទឆ្លើយក្នុងករណីមានការសង្ស័យ ឬយល់មិនច្បាស់ណាមួយ។ មហាសន្និបាតសាមញ្ញត្រូវតែបានរៀបចំឡើងនៅរៀងរាល់ថ្ងៃទី ២២ ខែ វិច្ឆិកា នៃឆ្នាំទី៣ក្នុងអណត្តិនីមួយៗ ប៉ុន្តែកាលបរិច្ឆេទនេះអាចផ្លាស់ប្ដូរបានក្នុងករណីប្រធានស័ក្ដិ។ ក្រុមប្រឹក្សាភិបាល១-អំពីសមាសភាព
២-អំពីការប្រជុំ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាល គឺត្រូវប្រារព្ធធ្វើឡើង ៤ដង ក្នុងមួយឆ្នាំដោយមានការចូលរួមពីប្រធានសមាគម អនុប្រធាន ប្រធានគណនេយ្យ និងរដ្ឋបាលដើម្បីរាយការណ៍ជូនពីសកម្មភាពការងារ និង ថវិការបស់សមាគម។ ចំពោះការប្រជុំវិសាមញ្ញ គឺអាស្រ័យទៅលើការចាំបាច់របស់សមាគម។ ៣- អំពីភារកិច្ច
ក្នុងករណីប្រព្រឹត្តផ្ទុយនឹងលក្ខន្តិកៈសមាជិកក្រុមប្រឹក្សាភិបាល ត្រូវដកហូត ដោយសំលេង ២/៣(ពីរភាគបី) នៃសមាជិកក្រុមប្រឹក្សាភិបាលទាំងមូលចំពោះ សមាជិកដែលធ្វើការជ្រើសតាំងឡើងដោយមហាសន្និបាតត្រូវតែដកហូតវិញ ដោយមហាសន្និបាត។ គណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការប្រតិបត្តិត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាល។
២.តួនាទីគណៈកម្មាធិការប្រតិបត្តិ គឺដើម្បីអនុវត្តអោយបានសម្រេចនូវ ផែនការ និង កម្មវិធីរបស់សមាគម ហើយមានតែគណៈកម្មាធិការប្រតិបត្តិ ប៉ុណ្ណោះ ដែលមានសិទ្ធិគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត/ក្រុង របស់ សមាគមយុវជនខ្មែរ និង មានសិទ្ធិស្នើសុំដាក់របៀបវារៈស្ដីពីការដកហូត ឬ តែងតាំងបុគ្គលណាម្នាក់អោយកាន់កិច្ចការណាមួយទៅតាមសេចក្ដីត្រូវ ការ របស់ខ្លួនជូនក្រុមប្រឹក្សាភិបាលសម្រេច ហើយប្រធានសមាគមត្រូវឆ្លើយ បំភ្លឺនូវរាល់ការសួរដេញដោលនានាពីសមាជិកក្រុមប្រឹក្សាភិបាលនូវ ហេតុផលផ្សេងៗ។ ៣.ប្រធានគណៈកម្មាធិការប្រតិបត្តិ គឺជាប្រធានសមាគមដែលមានសិទ្ធិ គ្រប់គ្រងក្នុងមួយអណត្តិរយៈពេល៣ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះជា បេក្ខជនប្រធានសមាគមតែក្នុងរយៈពេលពីអណត្តិជាប់ៗគ្នាតែប៉ុណ្ណោះ។ ៤.អនុប្រធាន អគ្គលេខាធិការ ប្រធានគណនេយ្យ ប្រធានរដ្ឋបាល និង ផ្នែក ជំនាញនានា ព្រមទាំងប្រធានសាខាខេត្ត/ក្រុង ត្រូវបានតែងតាំងដោយ សេចក្ដីសម្រេចរបស់ប្រធានសមាគមបន្ទាប់ពីមានការយល់ព្រមភាគច្រើន ពីរភាគបីពីសមាជិក សមាជិកា របស់ក្រុមប្រឹក្សាភិបាល។ ៥.ក្នុងករណីប្រធានលាលែងពីការងារមុនអណត្តិ ឬបាត់បង់សុពលភាព ដោយប្រការណាមួយអនុប្រធានត្រូវដឹកនាំការងារជំនួសជាប្រធានស្ដីទី ដោយមានការយល់ព្រមដោយសំលេងពីរភាគបីនៃក្រុមប្រឹក្សាភិបាលរហូត ដល់មានការរៀបចំមហាសន្និបាតដើម្បីជ្រើសរើសប្រធានថ្មីត្រូវបានធ្វើ ឡើង។ ៦.ត្រូវផ្ញើរបាយការណ៍សកម្មភាព និង ថវិកា ព្រមទាំងផែនការសកម្មភាពមេ ជូនក្រុមប្រឹក្សាភិបាលស្របតាមរបាយការណ៍ និងផែនការដែលផ្ញើជូន ម្ចាស់មូលនិធិ។ ៧.ពិធីផ្ទេរតំណែង និងស្បថចូលកាន់មុខតំណែងរបស់ប្រធានសមាគម : ពិធីផ្ទេរ និងស្បថចូលកាន់មុខតំណែង និង ផ្ទេរតំណែងនឹងត្រូវធ្វើឡើងនៅ ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ នៅក្នុងអណត្តិនីមួយៗ។ ៨.រាល់សេចក្ដីសម្រេចចិត្តនានាដែលធ្វើឡើងក្នុងនាម សមាគមត្រូវផ្ញើទៅ ជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មការសមាជិកស្ថាបនិកជាកំហិត។
ជំពូកទី៧ អំពី លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលមាត្រា ១៩.- ក. លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រធាន
ខ. លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាភិបាល
ជំពូកទី៨ អំពី បទវិន័យមាត្រា ២០.- ក្រុមប្រឹក្សាភិបាលរបស់សមាគមនឹងដាក់វិន័យដល់សមាជិកណាដែលមិនគោរព លក្ខន្តិកៈ និងលិខិតបទដ្ឋាននានារបស់សមាគមដោយប្រការ : ១. ការណែនាំលើកទី១ លើកទី២ និង លើកចុងក្រោយ ២. ដកសិទ្ធិសមាជិកភាព ៣. ការលួចទ្រព្យសម្បត្តិរបស់សមាគម ការធ្វើអោយខូចកេរ្តិ៍ឈ្មោះ និងខូច ប្រយោជន៍របស់សមាគមដោយចេតនានឹងត្រូវកោះមកសាកសួរនៅចំពោះមុខ ក្រុមប្រឹក្សាភិបាល។ ក្នុងករណីមិនអាចសម្រុះសម្រួលបាននឹងត្រូវប្ដឹងទៅតុលាការ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ២១.- សមាជិកគ្រប់រូបរបស់សមាគមយុវជនខ្មែរមិនអាចយកឈ្មោះ ទង់ ផ្លាកសញ្ញា និង ត្រា របស់សមាគមទៅប្រើប្រាស់ក្នុងន័យបម្រើគណបក្សនយោបាយ និងបុគ្គលខ្លួនជាដាច់ខាត។ ប៉ុន្តែសមាជិកជាបុគ្គលអាចចូលរួមក្នុងសកម្មភាពគណបក្សនយោបាយដោយ សេរី។ មាត្រា ២២.- លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដឹកនាំ និង អភិវឌ្ឍន៍សមាគមយុវជនខ្មែរ។ មាត្រា ២៣.- បុគ្គលិកគ្រប់រូបរួមទាំងគណៈកម្មាធិការគ្រប់គ្រងគ្រប់លំដាប់ ថ្នាក់របស់សមាគមយុវជនខ្មែរមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ យោបល់រិះគន់ស្ថាបនាដោយសេរីនៅក្នុងអង្គប្រជុំដោយគ្មានការរារាំង ឬគំរាមកំហែងពីជនណាម្នាក់ឡើយ។ ការនិយាយបរិហារកេរ្តិ៍សមាគម រឺបុគ្គលិក ត្រូវធ្វើការព្រមាន រឺក៏បញ្ឈប់ពីការងារក្នុងករណីធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ។
ជំពូកទី៩ អំពី ប្រភពមូលនិធិ និង ការប្រើប្រាស់មាត្រា ២៤.- មូលនិធិរបស់សមាគមយុវជនខ្មែរបានមកពី ៖
មាត្រា ២៥.- រាល់ការចាយវាយ និង ការប្រើប្រាស់ថវិការបស់សមាគមត្រូវមានផែនការ និង គោលការណ៍ច្បាស់លាស់ និង មានតម្លាភាព ដែលប្រកបទៅដោយស្មារតីសន្សំសំចៃ និងមានផលប្រយោជន៍ចំពោះសមាគម ហើយរាល់ការចាយវាយនានាត្រូវរាយការណ៍ជូនមហាសន្និបាត អង្គប្រជុំប្រចាំខែ និង សន្និបាតប្រចាំឆ្នាំ។ មាត្រា ២៦.- ប្រធានគណនេយ្យមានតួនាទីគ្រប់គ្រងចំនួនទឹកប្រាក់ និងសាច់ប្រាក់ដោយផ្ទាល់ តែគ្មានសិទ្ធិបញ្ជាចំណាយទេ។ មានតែអាណាប័ក ឬអាណាប័កផ្ទេរសិទ្ធិប៉ុណ្ណោះដែលមានសិទ្ធិបញ្ជាចំណាយ។ ចំពោះចំណាយដែលមានករណីប្រធានស័ក្ដិត្រូវសុំការអនុម័តពី ក្រុមប្រឹក្សាភិបាល។
ជំពូកទី១០ អំពី អធិបតេយ្យភាពមាត្រា ២៧.- សមាគមយុវជនខ្មែរជាអង្គការ មិនមែនរដ្ឋាភិបាល ឯករាជ្យ មិនបម្រើគណបក្សនយោបាយ និងមិនរកកំរៃ។ ដូចនេះសមាជិក នៃគណៈកម្មាធិការប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងប្រធានសាខាខេត្ត/ក្រុង ដែលកំពុងប្រតិបត្តិ និង បំពេញមុខនាទីក្នុងសមាគមយុវជនខ្មែរមិនអាចជាសមាជិកសកម្មនៃគណបក្ស នយោបាយ ឬជាសមាជិកនៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាចឡើយ។ មាត្រា ២៨.- ការិយាល័យដែលតាំងនៅរាជធានីភ្នំពេញ ជាទីស្នាក់ការកណ្ដាលរបស់សមាគមយុវជនខ្មែរ។ ទង់ និងផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរមានកំណត់នៅក្នុងឧបសម្ពន្ធ ១ និង ឧបសម្ព័ន្ធ ២។ ជំពូកទី១០ អំពី ការរំលាយសមាគមមាត្រា ២៩.- មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរតែមួយគត់ ដែលមានសិទ្ធិរំលាយសមាគមបានដោយឈរលើសំលេងភាគច្រើនដាច់ខាតពីរ ភាគបី។ ក្នុងករណីមានសមាជិកមហាសន្និបាត ចាប់ពីសាមសិបភាគរយឡើងទៅមានសិទ្ធិសុំបន្តសកម្មភាពរបស់សមាគមបាន តែត្រូវកំណត់រយៈពេលមួយឆ្នាំ បើគ្មានការរីកចម្រើនត្រូវបញ្ចប់សកម្មភាពជាស្វ័យប្រវត្តិ។ មាត្រា ៣០.- បន្ទាប់ពីត្រូវបានរំលាយ ទ្រព្យសម្បត្តិ និង សារពើភ័ណ្ឌរបស់សមាគមទាំងអស់ត្រូវធ្វើជាអំណោយដល់សមាគមឬអង្គការ នានាដែលមានអព្យាក្រិតភាព និង ឯករាជ្យភាពត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី១១ អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈមាត្រា ៣១.- មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរទេ ដែលអាចធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមយុវជនខ្មែរបាន តែត្រូវឈរលើសំលេងយល់ព្រម ៥០បូក ១ នៃសមាជិកចូលរួមមហាសន្និបាត។ មាត្រា ៣២.- ចំពោះការធ្វើវិសោធនកម្មដែលប៉ះពាល់លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់សមាជិក ឬ បុគ្គលិកត្រូវហាមឃាត់ជាដាច់ខាត។
ជំពូកទី១២ អំពី អន្តរបញ្ញត្តិមាត្រា ៣៣.- លក្ខន្តិកៈនេះ ក្រោយពីបានធ្វើការអនុម័តត្រូវប្រកាសអោយចូលជាធរមានភ្លាមដោយ អង្គមហាសន្និបាត និងចុះហត្ថលេខាដោយប្រធានសមាគមដែលកំពុងមានសុពលភាព។ មាត្រា ៣៤.- លក្ខន្តិកៈ និងលិខិតបទដ្ឋានទាំងឡាយនៅសមាគមយុវជនខ្មែរ ដែលធានាការពារនូវទ្រព្យសម្បត្តិសមាគមសិទ្ធិ សេរីភាព និងផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់របស់សមាជិកត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែឬលុបចោល។ លើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃលក្ខន្តិកៈនេះ។ កំណត់ចំណាំការកែប្រែ និង វិសោធនកម្មលក្ខន្តិកៈ
ប្រភពពត៌មាន |