Share to: share facebook share twitter share wa share telegram print page

វត្តបទុមគង្គា(ហៅវត្តអន្ល់កូប)

បរមរាជាទី៦អង្គសូរ (អង់គ្លេស: Borom Reachea VI) or (Ang Sour) (ប្រ.ស|គ.ស ១៦៣២-១៦៧២) រជ្ជកាលគ្រងរាជ (គ.ស ១៦៥៨-១៦៧២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២០២ ត្រូវនិង គ.សករាជ ១៦៥៨ ត្រូវនិង មហាសករាជ ១៥៨១ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមារធិបតី" ព្រះអង្គជាបុត្រាទី៣ នៃ សម្ដេចព្រះឧទ័យ ដែលបានធ្វើរដ្ឋប្រហារយោធារ ដណ្ដើមយកព្រះរាជបល្ល័ងពី ព្រះបរមរាជាទី៥ ក្នុងឆ្នាំ ១៦៥៨ នៃគ.សករាជ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនារបស់រដ្ឋ ដោយត្រឡប់មកជឿលើ ព្រះពុទ្ធសាសនា វិញផងដែរ ។


វត្តបទុមគង្គា(ហៅវត្តអន្លង់កូប)មានទីតាំងនៅក្នុង​​ ភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។វត្តនេះចាប់ផ្ដើមកកើតនឹងកសាងដំបូងក្នុងឆ្នាំ ពុទ្ធសករាជ ២២០៦ ត្រូវនឹង គ្រិស្តសករាជ១៦៦២ ក្នុងរជ្ជកាលគ្រងរាជនៃ"ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមារធិបតី" អង្គសូ​។

គិតត្រឹមឆ្នាំ២០២៥វត្តមានអាយុកាល ៣៦៣ ឆ្នាំ ។

រូបភាពវត្តបទុមគង្គា


មានព្រះចៅអធិការជាច្រើនជំនាន់ដូចជា

  1. ព្រះគ្រូនាម ផើង
  2. ព្រះគ្រួនាម យឹម
  3. ព្រះគ្រូនាម ឆាយ
  4. ព្រះគ្រូនាម​ ហូ
  5. ព្រះគ្រូនាម នឿង​ វុន(ឆ្នាំ១៩៦៩ - ១៩៧៥​​​ )សឹកក្នុងរបប​ ប៉ុល ពត ក្រោយរបប ប៉ុល ពត​ បានក្លាយជាអាចារ្យនិងគណកម្មាការវត្តរហូតមកដល់បច្ចុប្បន្ន។
  6. សម័យខ្មែរក្រហម
  7. ព្រះគ្រូនាម​ ឲ
  8. ព្រះគ្រូនាម កង
  9. ព្រះគ្រូនាម​ ឌឿក
  10. ព្រះគ្រូនាម នឿង វឿត(ប្អូនព្រះគ្រូនាម នឿង​ វុន)
  11. ព្រះគ្រូនាម ឆូត(ហៅលោកតា ព្រីង)
  12. ព្រះគ្រូនាម សៀន
  13. ព្រះគ្រូនាម ឈិប ឆាយ
  14. ព្រះគ្រូនាម តង
  15. ព្រះគ្រូនាម ធីម
  16. ព្រះគ្រូនាម សល់
  17. ព្រះគ្រូនាម ណុច
  18. ព្រះគ្រូនាម ថ្មគោល
  19. ព្រះគ្រូនាម សុវណ្ណសុភោ​ នឿង​ វិញ(ប្អូនពៅព្រះគ្រូនាម នឿង​ វុន)(ព្រះចៅអធិកាស្ដីទី២០២០ - បច្ចុប្បន្ន)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya