លោកីយ៍លោកីយ៍ (អង់គ្លេស: World) ន័យត្រង់: ពិភពលោក សាកលលោក មេឃ និងផែនដី។ ន័យធៀប: ជាពាក្យដែលប្រើជំនួសឲ្យមនុស្សដែលរស់នៅក្នុងពិភពលោកនេះ ជាពាក្យដែលសំដៅលើពិភពនៃអ្វីមួយ ដូចជាពិភពនៃសេចក្ដីទុច្ចរិត ពិភពនៃសេចក្ដីអាក្រក់ផ្សេងៗ ជាពាក្យដែលសំដៅលើក្រុមនុស្សដែលជាសត្រូវនឹងសេចក្ដីពិត និងជាពួកអ្នកដែលប្រឆាំងនឹងអ្នកដើរតាមព្រះគ្រីស្ទ។ ពាក្យនេះក៏ត្រូវបានប្រើសំដៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាង សេចក្ដីដែលប្រឆាំងនឹងព្រះគ្រីស្ទ សេចក្ដីឥតប្រយោជន៍ សេចក្ដីល្បូង ចំណង់តណ្ហា និងអ្វីៗដែលមាននៅតែបណ្ដោះអាសន្នផងដែរ។[១][២][៣][៤][៥][៦][៧][៨] ![]() សាសនាគ្រីស្ទនៅក្នុងសាសនាគ្រីស្ទ ពាក្យ «លោកីយ៍» តែងតែបង្កប់នូវគំនិតស្ដីអំពីសណ្ដាប់ធ្នាប់នៃពិភពរបស់សង្គមមនុស្ស ដែលសណ្ដាប់ធ្នាប់នេះបានដួលរលំ និងខូចរលួយ ខុសពីពិភពខាងមុខដែលនឹងមកដល់។ ពាក្យ «លោកីយ៍» តែងតែត្រូវបានលើកឡើងជាមួយនឹងពាក្យ «សាច់ឈាម» និង «វិញ្ញាណអាក្រក់» ដែលវាជាប្រភពមួយនៃសេចក្ដីល្បួង ដែលគ្រីស្ទានគ្រប់រូបគួរតែចៀសឲ្យផុត។ មានសង្ឃជាច្រើននិយាយពីការខិតខំ "នៅក្នុងពិភពលោកនេះ ប៉ុន្តែមិនត្រូវធ្វើជារបស់ពិភពលោកនេះទេ"—ដូចដែលព្រះយេស៊ូវបានមានបន្ទូលដែរ—ហើយពាក្យថា "ភាពនៃលោកីយ៍" ខុសពី "ភាពនៃសង្ឃ"។ លក្ខណៈនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយស្ដេចរបស់អង់គ្លេស Alfred the Great ដែលគាត់បាននិយាយថា:
ទោះបីជាពាក្យ ហេព្រើរ និងក្រិក ដែលមានន័យថា "លោកីយ៍" ត្រូវបានប្រើនៅក្នុងបទគម្ពីរ ក្នុងន័យផ្សេងៗគ្នាក៏ដោយ ក៏មានឧទាហរណ៍ជាច្រើនអំពីការប្រើប្រាស់ពាក្យនេះនៅក្នុងន័យពិសសេសមួយ ដែលត្រូវបានគេឃើញនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ យោងតាមកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហាន ដូចជា ៧:៧, ៨:២៣, ១២:២៥, ១៤:១៧, ១៥:១៨-១៩, ១៧:៦-២៥, ១៨:៣៦។[៩][១០][១១] ឯកសារយោង
|