Share to: share facebook share twitter share wa share telegram print page

រមណីយដ្ឋានដីដុះ

ទីតាំងភូមិសាស្រ្ត

thumb នេះជាតំបន់«ដីរលុះ ឬដីច្រោះ»មួយកន្លែងផ្សេងទៀត ដែលមានភូមិសាស្ត្រនៅក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កាលពីពេលថ្មីៗ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានផ្សព្វផ្សាយតំបន់«ដីរលុះ» ដែលទឹកហូរច្រោះបញ្ចេញជាក្បាចក្បូរប្លែកៗ ខ្លះមានរាងស្រួច ខ្លះទាល ខ្លះទៀតមានរាងជាផ្ទាំងវែងអន្លាយ ក្បែរជើងភ្នំគួរឲ្យចាប់អារម្មណ៍បំផុត។ នៅទីនេះមានកូនឈើតូចធំជាច្រើនពណ៌ខៀវខ្ចី និងខ្យល់អាកាសបរិសុទ្ធល្អ ពិសេសនៅពេលល្ងាច គឺពិតជាប្លែកភ្នែក និងគួរជាទីមនោរម្យពន់ពេកខ្លាំងណាស់។បើលោកអ្នកចង់ទៅកម្សាន្ត ឬទៅថតរូបភាពអនុស្សាវរីយ៍នៅទីនេះ គឺពិតជាល្អស្អាតណាស់សម្រាប់លោកអ្នកទេសចរ ដែលចង់ដើរលេងតាមទីកន្លែងប្លែកៗនៅក្នុងស្រុក។ តំបន់«ដីរលុះ ឬដីច្រោះ»នេះ គឺងាយស្រួលក្នុងការធ្វើដំណើរ និងរកទីតាំងនេះណាស់។បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហួសផ្សារត្រពាំងក្រឡឹងប្រមាណ២គីឡូម៉ែត្រ បត់ស្តាំតាមច្រកខ្លោងទ្វារវត្តព្រៃរមៀត តាមផ្លូវក្រាលកៅស៊ូ ដែលខូតខាតដោយអន្លើប្រមាណជាង២០គីឡូម៉ែត្រ គឺទៅដល់សាលាឃុំក្រាំងដីវ៉ាយ។ លោកអ្នកអាចដើរចូលទៅសាកសួរព័ត៌មានពីមន្ត្រីសាលាឃុំ ឬប្រជាជននៅទីនោះបន្ថែមទៀត ឬពឹងឲ្យពួកគាត់ជូនដំណើរលោកអ្នកទៅតំបន់នោះដោយងាយស្រួលតាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមស្អាតភ្លឹង គឺទៅដល់ទីនោះជាក់ជាមិនខាន។បើលោកអ្នកចង់មកកម្សាន្តនៅទីនេះ គឺលោកអ្នកអាចហួសទៅលេងទឹក«អន្លង់រ័ត្ន» នៅជិតទីតាំង«ដីរលុះ ឬដីច្រោះ» និង«ទឹកធ្លាក់ចំបក់» ក៏បានដែរ។អ្វីដែលធ្វើឲ្យលោកអ្នកកាន់តែប្លែកភ្នែក ចម្លែកអារម្មណ៍បំផុត គឺពេលលោកអ្នកមកដល់ភូមិសាស្ត្រឃុំក្រាំងដីវ៉ាយនេះឯង ដែលយើងខ្ញុំនឹងរៀបរាប់ជាបន្តបន្ទាប់នៅពេលក្រោយទៀត[]

ឯកសារយោង

  1. ក្រុមទេសចរខ្មែរ-Khmer Tourist
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya