មេកានិចកង់ទិច
មេកានិចកង់ទិចអាចពិពណ៌នាអំពីប្រព័ន្ធជាច្រើនដែលរូបវិទ្យាបុរាណមិនអាចពិពណ៌នាបាន។ រូបវិទ្យាបុរាណអាចពណ៌នាពីផ្នែកផ្សេងៗនៃធម្មជាតិដែលយើងអាចមើលឃើញបានដោយភ្នែកទទេ ប៉ុន្តែរូបវិទ្យាបុរាណមិនអាចពណ៌នាពីផ្នែកទាំងនោះនៅកម្រិតតូចៗដូចជានៅកម្រិតអាតូម និងតូចជាងអាតូមបានឡើយ។ ទ្រឹស្ដីនៅក្នុងរូបវិទ្យាបុរាណភាគច្រើនអាចបានមកពីមេកានិចកង់ទិច សម្រាប់ជាការប៉ាន់ស្មានក្នុងមាត្រដ្ឋានទំហំធំ (ម៉ាក្រូស្កូប)។ [២] ស្រមៃថាយើងមានអេឡិចត្រុងនៃអាតូមទង់ដែងមួយហើយយើងដាក់វាឪ្យដាច់ដោយឡែកពីមជ្ឈដ្ឋានជំុវិញមានន័យថាអេឡិចត្រុងនោះត្រូវបានការពារដោយពុំបានទទួលរងនៅការប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅដូចជា កម្ដៅ និងរលកកម្ដៅដែលអាចនាំឪ្យអេឡិចត្រុងងាយនឹងប្រែប្រួសសភាពឬជាភាសាអង់គ្លេស (Decoherence)។ នៅពេលយើងដាក់អេឡិចត្រុងឪ្យដាច់ដោយឡែកពីមជ្ឈដ្ឋានពេលនោះអេឡិចត្រុងនឹងស្ថិតនៅក្នុងសភាពមួយដែលយើងពុំអាចកំណត់ដោយវាអាចនឹងស្ថិតនៅទីតាំងណាមួយ (លើឬក្រោម) ឬវាអាចស្ថិតនៅទីតាំងទាំងពីក្នុងពេលណាមួយ ដែលសភាពនេះគេឪ្យឈ្មោះថា (Superposition)។ ឯកសារយោង
|