Share to: share facebook share twitter share wa share telegram print page

មៀនប៉ៃលិន

មៀនប៉ៃលិន

មៀនប៉ៃលិន​ រឺ តាង៉ែនជាឈ្មោះ​​ ផ្លែឈើម្យ៉ាង ដែលដុះនៅខេត្តប៉ៃលិន។ វាជាប្រភេទ ផ្លែឈើ ដែលមានរសជាតិ ផ្អែម ស្រដៀងទៅ នឹងមៀន ធម្មតាដែរ តែវាមានសាច់ច្រើនជាង និងមិន សូវមាន ក្លិនក្រអូបដូច មៀនពេកនោះទេ ។ សម្បុរវា ដូចគ្នានឹង មៀនធម្មតាដែរ វាដូចគ្នាស្ទើរតែច្រឡំ ។ វាជា ផ្លែឈើហូបផ្លែ​ ដែលមិនប៉ះពាល់ ដល់សុខភាពឡើយ ហើយវាឆ្ញាញ់ បើប្រៀបធៀប នឹងផ្លែឈើដទៃ តាង៉ែន អាចថា បានជាផ្លែឈើដែលមាន ប្រជាប្រិយភាព​ ហើយក៏លក់ដាច់ជាងគេ នៅទីផ្សារ ផងដែរ។

ចំនួនដើម​និង​ទីផ្សារ

នៅប៉ៃលិន មានដើម តាង៉ែន ជិត ១០០០០ ដើមហើយ។​ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន ផ្ដោតសំខាន់ទៅ លើផ្លែឈើ ប្រភេទនេះខ្លាំងណាស់ ។ មៀនប៉ៃលិន​ ផ្ដល់ផ្លែ ២ដង ក្នុងមួយឆ្នាំ គឺ ចុងខែមករា និង មេសា ប៉ុន្ដែ​ ដោយសារ វិទ្យាសាស្ដ្រនា ពេលបច្ចុប្បន្ន មានភាពរីកចម្រើន ទើបអាចបំពេញ តម្រូវការទីផ្សារបាន ដោយគ្រាន់តែ ដាក់ជីតែបន្តិច គេក៏អាច ទទួលបានផ្លែ គ្រប់រដូវផងដែរ។ ទន្ទឹមនឹងនេះ មៀនប៉ៃលិន នេះ​ត្រូវបាន​ រាជរដ្ឋាភិបាលចិន មានបំណង នាំទៅកាន់ប្រទេសចិន ទៀតផងដោយអោយ អ្នកជំនាញ ធ្វើការផ្សាំ រាប់ម៉ឺនដើម​ ដើម្បីបញ្ជូនទៅចិន។​ យើងដាំ តាង៉ែនជាជួរៗ ដោយឃ្លាតគ្នាប្រវែង ប្រហែល ៦​ទៅ​១០ ម៉ែត ពីដើមមួយទៅ ដើមមួយទៀត ដើម្បីអោយ វាទទួលបានពន្លឺ និង ជីវជាតិគ្រប់គ្រាន់ សម្រាប់ដើម និមួយៗ។ ដោយសារ ហេតុនេះហើយ បានជានៅតាម តំបន់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា បានពង្រីក ទីផ្សារនៃដំណាំមួយនេះ គួរអោយកត់សម្គាល់។ នៅខេត្តផ្សេងៗ ដូចជា ខេត្ត​បាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពត និង ខេត្តជាច្រើន ទៀតនៅ ប្រទេសកម្ពុជា ក៏បានដាំ ដំណាំនេះដែរ។

តម្លៃ

ផ្លែឈើ មៀនប៉ៃលិន នេះមានតម្លៃសមរម្យ បើប្រៀបធៀបនិង ផ្លែឈើផ្សេងៗ ។​ មៀនប៉ៃលិន ត្រូវការទឹក ជាចាំបាច់សម្រាប់​ លូតលាស់ និង បង្កើតផ្លែផ្កា។ ប៉ុន្តែប្រសិន បើទឹកខ្លាំងពេក វានឹងធ្វើអោយ វាងាប់ដើម ទៅជារលួយ ដើម។

របៀបផ្ស៊ាំ

ការផ្ស៊ាំ តាង៉ែន អាចចំណាយពេល ប្រហែល៣ខែ ទម្រាំ តាង៉ែន ដុះឬស ល្អ។ យើង ផ្ស៊ាំតាង៉ែន ដោយកាត់បណ្ដុះ មុនដំបូង យើងបំបៅ នៅមែកតាង៉ែន រយះពេល ១ខែ រហូតដល់វា ដុះឬសនៅលើមែក។ បន្ទាប់មកយើងលាយដី ជាមួយ ស្រកីដូង ហើយ ផ្អាប់វាទុក រហូតដល់បាក់តេរី បំបែកជីនោះសព្វ។ ពេលហើយ យើងយក ជី នោះទៅដាក់ ក្នុងថង់ផ្ស៊ាំជាមួយ មែកដែលយើងផ្សាំំនៅដើម។ ទុកអោយវា ដុះឬសនៅ ក្នុងថង់ទើបយើង កាត់ថង់យកវាទៅដាំ។

របៀបប្រមូលផល

ការកាត់តាង៉ែន វាមិនខុសពីការកាត់សាវម៉ាវទេ គឺ យើងប្រើកាំបិត កាត់មែកឈើមក កាត់វា។ ផ្លែរបស់វា នៅជាប់គ្នា ហើយមួយដើម យើងអាចប្រមូលបាន ៥ទៅ១០ គីឡូក្រាម អាស្រ័យនឹង ការដាក់ជី របស់យើង។ នៅពេលប្រមូលផល​ យើងផ្ដោតសំខាន់ គឺទៅលើ តម្លៃទីផ្សារ ។ ប្រសិនបើទីផ្សារល្អ យើងកាត់ច្រើន​តែ បើទីផ្សារមិនសូវល្អ យើងទុកវាបាន ព្រោះវាមិនទុំ ជ្រុះងាយៗទេ។

តម្លៃទីផ្សារ

ទីផ្សារ នៅក្នុងស្រុក ១គីឡូក្រាម អាចលក់បាន ពី ៣៥០០រៀល ដល់​ ៥០០០រៀល ។ មៀនប៉ៃលិន ជាដំណាំ មិនពិបាកដាំទេ ប៉ុន្តែវា ទាមទារការថែទាំ យ៉ាងហ្មត់ចត់ និង មិនអាចប្រហែសបានទេ។ រីឯតម្លៃវា គឺ សមរម្យទៅនិង ជីវភាពប្រជាជន គ្រប់រូប។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya