ភាវូបនីយកម្មជប៉ុនភាវូបនីយកម្មជប៉ុន គឺជាដំណើការមួយដែល វប្បធម៍ជប៉ុន រីករាលដាល និងជះឥទ្ធិពលទៅ វប្បធម៍ដទៃ ប្រវត្តិសាស្រ្តនិងការអនុវត្តកាលពីរមុន ជប៉ុនបានប្រើភាវូបនីយកម្មនេះនៅដែនកោះជប៉ុនដទៃទៀត
ដូចជនជាតិ អាយនូ ក្រោយជប៉ុនបានកាន់កោះហុកកៃដូ នៅចុងឆ្នាំ១៨០០ជាង ជនជាតិអាយនូ ត្រូវបានជប៉ុន បង្ខំអោយនិយាយភាសាជប៉ុន ស្លៀកពាក់ដូចជប៉ុន ប្រើឈ្មោះជប៉ុន នេះជាការអនុវត្តជប៉ុនភាវូបនីយកម្មដំបូង
ក៏ដូចជាកោះហុកកៃដូដែល កោះអូគីណាវ៉ា ក៏ត្រូវបានជប៉ុនបញ្ចូលជប៉ុនភាវូបនីយកម្មផងដែល ការអនុវត្តនៅឆ្នាំ១៨៩៥-១៩៤៥
ជប៉ុនបានកាន់កាប់កោះតៃវ៉ាន់ពីចិន ក្រោយពីឈ្នះសង្គ្រាមជប៉ុន-ចិនលើកទីមួយ ជប៉ុនបានបង្ខំជនជាតិចិនដែករស់នៅលើកោះតៃវ៉ាន់រៀនតែភាសាជប៉ុន និយាយតែភាសាជប៉ុន ស្លៀកពាក់ដូចជប៉ុននិងគោរពអធិរាជជប៉ុន
ក៏ដូចជាតំបន់ផ្សេងៗទៀតដែល ជប៉ុនបានបង្ខំកូរ៉េអោយនិយាយ ភាសាជប៉ុន បញ្ចូលសាសនាសុិនតូ ចូលកូរ៉េ កាសែតនិងឯកសារផ្សេងសុទ្ធសឹងតែជាភាសាជប៉ុនទាំងអស់ ប្រវត្តិសាស្រ្តកូរ៉េត្រូវបានគេលុបចោល
តំបន់ភាគខាងជើងចិន ក៏ដូចគ្នា ជប៉ុនបានបង្កើត សាលារៀនបែបជប៉ុន ប្រជាជនចិនម៉ានជូរីត្រូវគោរពអធិរាជជប៉ុន សព្វថ្ងៃ ភាវូបនីយកម្មជប៉ុនក៏នៅតែមានដែល ដោយសារប្រជាជនជុំវិញពិភពលោកបានស្គាល់វប្បធម៍ជប៉ុន ព្រមទាំងប្រទេសជប៉ុនដោយសារ រឿង គំនូរជីវចលជប៉ុន តារាចម្រៀងជប៉ុន រឿងភាគជប៉ុន នេះជាឥទ្ធិពលមួយនៃប្រទសជប៉ុន |