ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៥វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៥
លោកុត្តរ កុសល គឺមគ្គចិត្ត កើតឡើងក្នុងលំដាប់ នៃគោត្រភូនោះឯង ។ មគ្គចិត្តនេះ កាលដែលនឹងកើត ឡើងនោះ កាន់យកព្រះនិព្វានជាអារម្មណ៍ កំណត់ដឹងទុក្ខ លះ សមុទ័យ ធ្វើនិរោធឲ្យជាក់ច្បាស់ ចំរើនមគ្គ ឲ្យកើតឡើង ហើយធ្វើកិច្ចសច្ចៈទាំង៤ ឲ្យកើតឡើង ផ្តាច់បង់កងកិលេស គឺ លោភៈ ទោសៈ មោហៈ និងសំយោជនៈទាំង៣គឺ សក្កាយទិដ្និ១ វិចិកិច្ឆា១ សីលពត្តបរាមាសៈ ១ ដាច់សូន្យជាសមុច្ឆេទប្បហាន តាមកម្លាំងរបស់ខ្លួន កើតឡើង១ខណៈចិត្តក៏រលត់ទៅ ផលចិត្តក៏កើតឡើងតោងយកព្រះ និព្វានជាអារម្មណ៍ ក្នុងលំដាប់នៃមគ្គចិត្តនោះ ។
ឲ្យដឹងដូច្នេះគឺ បើកុលបុត្តដែលមាន ប្រាជ្ញាជាទណ្ឌាភិញ្ញា ត្រាស់ដឹងយូរ ជវនជាដំបូងឈ្មោះថា បរិកម្មជវន ទី២ឈ្មោះថា ឧបចារជវន ទី៣ឈ្មោះថា អនុលោមជវន ទី៤ ឈ្មោះថា គោត្រភូជវន ទី៥ឈ្មោះថា មគ្គជវន ជាតួមគ្គ ជវនទី៦និងទី៧ ជាតួផល ។ បើកុលបុត្តមានបញ្ញាជា ខិប្បាភិញ្ញា ត្រាស់ដឹងឆាប់ ជវនទី១ ឈ្មោះថា ឧបចារជវន ទី២ឈ្មោះថា អនុលោមជវន ទី៣ឈ្មោះថា គោត្រភូជវន ទី៤ឈ្មោះថា មគ្គជវន ជាតួមគ្គ ទី៥ ទី៦ និងទី៧ ទាំង៣នេះជាតួផល ។ អាស្រ័យហេតុនេះ ទើបលោកពោលថា ផលចិត្តកើតក្នុង លំដាប់នៃមគ្គចិត្ត ២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះ ទៅកាន់ភវង្គដូច្នេះ ។ ខាងមុខអំពីភវង្គចិត្តនេះទៅ មនោទ្វារាវជ្ជនចិត្ត កាត់ខ្សែភវង្គកើតឡើង ក្នុងមនោទ្វារាវជ្ជនចិត្តនោះ បច្ចវេក្ខណញាណកើតឡើង ពិចារណាមគ្គ- ផល និងកិលេសដែលកើតហើយ ហើយលះចេញ និងកិលេសដែលសល់នៅ ព្រមទាំងនិព្វាន ។ បច្ចវេក្ខណញាណទាំង៥ប្រការ នេះ រមែងមានដល់សោតាបន្នអរិយសាវ័ក ដោយប្រការដូច្នេះ ។ សូម្បីព្រះសកទាគាមិ និងព្រះអនាគាមិ ក៏មានបច្ចវេក្ខណកិច្ច៥ប្រការ ដូចគ្នា នឹងព្រះសោតាបន្នដែរ ។ ចំណែកព្រះអរហន្ត មិនមានបច្ចវេក្ខណៈឡើយ ព្រោះលោកលះកិលេស ចេញអស់ហើយ មិនមានសេសសល់ បន្តិចបន្តួចក្នុងខន្ធសន្តាន របស់លោកឡើយ ។ ព្រះសោតារមែងធ្វើសង្សារទុក្ខឲ្យអស់ទៅ បិទទ្វារអបាយភូមិទាំង៤បាន ធ្វើនូវភាវៈជាអ្នកមានមុខចំពោះ អរិយទ្រព្យទាំង៧ប្រការ និងលះមិច្ឆាមគ្គ ទាំង៨ ធ្វើភ័យនិងពៀរទាំងអស់ ឲ្យស្ងប់ស្ងាត់បានដោយល្អ ចូលដល់នូវភាពជាឱរស នៃព្រះសម្មាសម្ពុទ្ធ ។ ញាណសម្បយុត្តអរិយមគ្គទាំង៤ មានសោតាបត្តិមគ្គជាដើម ឈ្មោះថាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៥ ជាកំពូលនៃវិបស្សនា ។ ក៏វិបស្សនាញាណនេះ មានផលធំជាងទាន សីល ព្រហ្មវិហារ ភាវនា រមែងធ្វើអ្នកដែលចំរើននោះ ឲ្យមានសតិខ្ជាប់ខ្ជួន មិនវង្វេង លុះពេលធ្វើកាលកិរិយាទៅ រមែងមានសុគតិភព គឺមនុស្សនិងសួគ៌ជាខាងមុខ ។ ម្យ៉ាងទៀតក៏ជាឧបនិស្ស័យ មគ្គ ផល ព្រះនិព្វាន ជាប់ក្នុង សន្តាន តទៅក្នុងខាងមុខផង ។ នេះពោលដោយមិនទាន់បានសម្រេចមគ្គ ផល ព្រះនិព្វាន បើជាឧបនិស្ស័យមគ្គ ផល ព្រះ និព្វាន ក៏ធ្វើអ្នកនោះឯងឲ្យសម្រេចមគ្គ ផល ព្រះនិព្វាន ក្នុងជាតិនេះឯងពិតប្រាកដ ។
និងព្រះអរហន្តថ្លៃ ទើបអាចនឹងដោះស្រាយ នូវបញ្ហាទាំង៤យ៉ាងនោះរួចបាន ។ រីឯបញ្ហាទាំង៤យ៉ាងនោះគឺៈ
អធិប្បាយ តទៅខាងមុខនេះ ៖
ញាប់ញ័រដល់ចិត្ត របស់ទាំងអស់នេះហើយ ដែលឈ្មោះថាទុក្ខ ។
អារម្មណ៍ទាំង៦ អំពីខាងក្រៅ មានរូបារម្មណ៍ជាដើម មានធម្មារម្មណ៍ជាទីបំផុត ។ អារម្មណ៍ទាំង៦នេះ ជាអារម្មណ៍ នៅក្រៅចិត្តទាំងអស់ ។ បើអារម្មណ៍នៅក្រៅចិត្តហើយ ទុក្ខទាំងអស់ក៏នៅក្រៅចិត្ត ដូចគ្នានឹងអារម្មណ៍ដែរ ។ អារម្មណ៍ទាំង៦ នោះគឺ
កងទុក្ខ គឺសោមនស្សទុក្ខ ឬ ទោមនស្សទុក្ខ បរិទេវទុក្ខ ឬ អប្បិយេហិសម្បយោគទុក្ខណាមួយ កើត ឡើងចំពោះចិត្តដែល ស្ទុះទៅចាប់យកនូវអារម្មណ៍ គឺរូបនោះមកទុកក្នុង ចិត្ត ម្លោះហើយចិត្តនោះ ក៏ទៅជាក្តៅរោលរាលទៅ ដោយអំណាចភ្លើងទុក្ខ និងភ្លើងកិលេស ព្រោះតែចិត្តចាប់យក នូវរូបារម្មណ៍អំពីខាងក្រៅ ចូលមកទុកក្នុងចិត្ត ។
ក្នុងចិត្ត ហើយចិត្តនោះ ក៏កើតសោមនស្សទុក្ខ ឬ ទោមនស្សទុក្ខ ភ្លើងទុក្ខ និងភ្លើងកិលេសក៏កើតឡើង ព្រោះតែចិត្តចាប់យក នូវសទ្ទារម្មណ៍អំពីខាងក្រៅ នាំចូលមកទុកក្នុង ចិត្ត ហើយក៏កើតសេចក្តីក្តៅក្រហាយ រោលរាលទៅតាម សភាពរបស់សម្លេង នោះៗទៅ ។ល។
អារម្មណ៍ឆ្ងាយៗ នាំមកទុកក្នុងចិត្ត ហើយក៏ឆេះឡើងជាភ្លើងទុក្ខ និងភ្លើងកិលេស គឺសោមនស្សទុក្ខ និងទោមនស្សទុក្ខ ។ ទុក្ខទាំងអស់នេះសុទ្ធតែ នៅក្រៅចិត្តទាំងអស់ សេចក្តីនេះឧបមាដូចម្តេចមិញ ឧបមេយ្យដូចជាគោ និងដំណាំស្រូវ ចិត្តដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេស ដូចជាដំណាំ មានស្រូវជាដើម នៅទីទៃពីគ្នាដូច្នេះ ។ ឯស្រូវនិង ដំណាំ មិនដែលដើរទៅស៊ីគោ ដល់ម្តងសោះ មានតែគោនេះឯង ដែលដើរទៅស៊ីស្រូវ និងដំណាំជាធម្មតា ។ បើគោណាមានខ្សែចង គោនោះក៏មិនអាច នឹងទៅស៊ីស្រូវនិង ដំណាំនោះ បានឡើយ ព្រោះគោនោះជាប់ នឹងខ្សែចំណង ។ បើគោណាគ្មាន ខ្សែចំណងចងទេ គោនោះមុខជាទៅស៊ីស្រូវ និងដំណាំនោះញយៗ យ៉ាងណាមិញ ឯចិត្តទុក ដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេសឧបមា ដូចជាស្រូវនិងដំណាំ យ៉ាងនោះដែរ ។ ហេតុនេះហើយបានជាព្រះបរមគ្រូ ទ្រង់ទូន្មានភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នា ចូរខំសង្រួមឥន្ទ្រីយ៍ទាំង៦ បិទផ្លូវបាបទាំងឡាយ គឺអភិជ្ឈានិងទោមនស្ស កុំឲ្យកើតឡើងបាន ។ ឥន្ទ្រីយ៍ទាំង៦នោះគឺៈ
ផ្លូវរបស់ចិត្ត សម្រាប់ចេញចូល ដឹកនាំយកនូវភ្លើងទុក្ខ និងភ្លើងកិលេសពីខាងក្រៅ នាំចូលទៅទុកក្នុងចិត្ត ហើយដុតបំពក់ចិត្ត ឲ្យក្តៅរោលរាល ដោយកម្លាំងអភិជ្ឈា និង ទោមនស្ស ។ បើចិត្តមិនទទួលយកនូវអភិជ្ឈា និងទោមនស្សទេ ឈ្មោះថាសង្រួមបាន ហើយ សីលរបស់ភិក្ខុនោះក៏បានបរិសុទ្ធល្អ ដោយសេចក្តីព្យាយាមសង្រួម ។ បើ មិនសង្រួមទេ ចិត្តនោះក៏ចាប់យក អភិជ្ឈានិងទោមនស្ស នាំចូលមកទុកក្នុងចិត្ត ម្លោះហើយសីលរបស់ភិក្ខុនោះ មិនបានបរិសុទ្ធទេ ។ល។
លុះទៅតាមអារម្មណ៍ ក្នុងមនោទ្វារ ដែលជាទ្វាររបស់ចិត្ត សម្រាប់ចេញចូលដឹកជញ្ជូន នាំយកនូវអារម្មណ៍ របស់កាមគុណទាំង៥ អំពីទីឆ្ងាយៗមកទំពាស៊ី ព្រោះយល់ ឃើញថា កាមគុណនេះឆ្ងាញ់ណាស់ ស្រួលណាស់ សុខណាស់ ប្រសើរណាស់ ម្លោះហើយចិត្តនោះ ក៏ក្រេបជញ្ជក់ យកជាតិកាមទាំង៣គឺ
អន្លង់ជ្រៅ សម្រាប់លង់ចិត្តរបស់សត្វ ដែលប្រកបដោយមោហៈ លង់លិចក្នុងភពតូចនិងភពធំ។
មនោទ្វារតែម៉្យាង ។ សម្តែងមកនេះ ឲ្យឃើញថា ភ្លើងទុក្ខនិងភ្លើងកិលេស ជារបស់នៅក្រៅចិត្តពិត ដូចជាគោនិងស្រូវដំណាំផ្សេងៗ ចំណែកស្រូវនិងដំណាំ មិនដែលដើរទៅ ស៊ីគោម្តងសោះ មានតែគោដើរទៅស៊ី ស្រូវនិងដំណាំ ។ ព្រោះហេតុហ្នឹងហើយ បានជាព្រះអង្គ ទ្រង់ប្រៀនប្រដៅថា ម្នាលភិក្ខុទាំងឡាយ អ្នកត្រូវសង្រួមចិត្ត ពត់ចិត្តឲ្យបាន នឹងនួនល្អ កុំឲ្យចិត្តទៅយក ភ្លើងទុក្ខនិងភ្លើងកិលេស មកដុតបំពក់ចិត្តទៀត ។ ពួកព្រះអរហន្តទាំងឡាយ គ្រប់ៗព្រះអង្គ លោកខំព្យាយាមសង្រួមចិត្ត ចូលកាន់សមាធិ ជា ចិត្តរួចផុតស្រឡះ ចាកអំពីភ្លើងទុក្ខ និងភ្លើងកិលេស គ្រប់ៗព្រះអង្គ ។ ចិត្តដែលស្រូបយកភ្លើង ទាំង២ភ្នក់នេះ ឧបមាដូចជាសត្វមមាច ក្រឡេកឃើញភ្លើង ក៏ស្មានថាភ្លើងនេះ ជារបស់ឆ្ងាញ់ ម្លោះហើយក៏នាំគ្នា ហើរត្រសុក ត្បុលចូលទៅក្នុងភ្លើង ឥតមានខ្លាចឡើយ សត្វមមាចស្លាប់ខ្លួន ដោយសារតែ សេចក្តីយល់ខុស សំគាល់ខុសដឹងខុស ហើយ ពួកសត្វនេះ មិនដឹងជាខុសផង ។
ឃើញថាអ្នកឯងនេះ ល្ងង់ជាងសត្វមមាច២ភាគ ។
ស្រឡាញ់ បានជាចេះតែហើរចូលទៅក្នុងភ្លើង ។ បញ្ញាសួរទៀតថា ចុះដូចសញ្ញា-វិញ្ញាណឯងនេះ នៅទីទៃអំពីភ្លើងរាគៈ ទោសៈ មោហៈ ឬក៏នៅជាមួយគ្នា? សេចក្តីនេះសូម ឲ្យលោកបញ្ញា សម្តែងប្រាប់ ខ្ញុំទាំងពីរនាក់នឹងចាំស្តាប់ ។
ទាំងអស់ នេះជាកន្លែងរបស់អ្នកឯង ។ ឯរូប សម្លេង ខ្លិន រស សម្ផស្ស និងធម្មារម្មណ៍ របស់ទាំង៦នេះ ជារបស់នៅឆ្ងាយ អំពីអ្នកឯងណាស់ទេតើ ហេតុដូចម្តេចបានជាអ្នកឯង ទៅដេកនៅក្នុងភ្នក់ភ្លើង ទាំង៣ភ្នក់ ទាំងយប់ទាំងថ្ងៃយ៉ាងនេះ មកតែអំពីអ្នកឯងនេះ ល្ងង់ខ្លាំងជាងសត្វមមាចទៅទៀត បានជាពុំដឹងភ្លើងទុក្ខ និងភ្លើងកិលេស ទាំងមិនដឹងថា ខ្លួនឯងនេះ ជាអ្នកល្ងង់ថែមទៀតផង ។
អ្នកឯងដូចជា សត្វដង្កូវក្នុងបង្គន់ ស៊ីសុទ្ធតែលាមក ហើយមិនដឹងថាលាមកផង ដេកក្នុងបង្គន់ហើយមិនដឹងទាំង បង្គន់នោះដូចម្តេចផង សេចក្តីនេះមានឧបមាថា ដូចជា វិញ្ញាណឯង ដែលនៅអាស្រ័យក្នុងកាយនេះ មិនដឹងជាកាយនេះ ប្រកបទៅដោយសាកសពដូច្នេះទេ គឺដឹងថាសុទ្ធតែល្អៗ ប្រសើរៗទៅវិញ ។ រូបនេះជាគ្រឿងមិនស្អាត ស្មោកគ្រោកជាទីបំផុត ហូរទឹកអសុភទៅតាមទ្វារទាំង៩ តែរាល់ៗថ្ងៃ កាលបើអសុភ ហូរចេញមកខាងក្រៅ វិញ្ញាណឯង ដឹងថាស្អុយណាស់ ត្រង់វិញ្ញាណឯងដេកនៅ ជាមួយ គ្នានឹងអសុភនោះ វិញ្ញាណឯងថាស្រួលណាស់ សប្បាយណាស់ វិញ្ញាណ ដូចកលមាយាយ៉ាងនេះឯង ។
ពីរូបនោះទេ អធិប្បាយតែអំពីទុក្ខ របស់រូបប៉ុណ្ណោះ ។ ឯទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ
វិញ្ញាណ របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា ជាយន្តិ កេសា លោមា នខាបិច ។
អព្វុទៈ មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ នឹងអំបែង តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក ចេញជាពក៥ តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា ខា ។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា សញ្ញា វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់ ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់ ដូច្នេះ ។
ទុក្ខ ។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល ។
សម្រាប់ចំអិននូវកាយ មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់ គ្រាំគ្រា ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ ខ្យល់មាន៦ រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី ជា ទុក្ខរបស់អ្វីប៉ុណ្ណោះ បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់ វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់ អ្នកណាចាស់ អ្នកនោះនឹងទុក្ខ ។
យ៉ាងធ្ងន់បំផុតក្នុងលោក បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា តួទុក្ខ បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់ នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ ។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា របស់រូប ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ លោកហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ សច្ច ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក មគ្គទាំង៨ មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ ដែលត្រូវចែក ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ ដែលហៅថា ជរាទុក្ខ ។
វេទនាទទួលយកឈឺ អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។
ទៅទៀត បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់ មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។ ទុក្ខទាំង៤កងនេះ ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិ ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។
|