ប្រពៃណីលែងដើមទ្រូងទទេរបស់ស្ត្រីខ្មែរ
នៅតាមជញ្ជាំងប្រាសាទខ្មែរបុរាណនាសម័យ បុរេអង្គរ និងអង្គរ គេឃើញមានចម្លាក់បុរាណជាច្រើន ដូចជាព្រះទេពី ស្រីរាំ ឬទេពអប្សរ ព្រមទាំងប្រជានុរាស្ត្រដែលមានឋានៈខ្ពង់ខ្ពស់ជាទីបំផុត ឬក៏ឋានៈទាបស្ថិតនៅក្នុងឥរិយាបថលែងទ្រូងទទេដូចៗគ្នាដែរ ។ ឧទាហរណ៍ដ៏ជាក់ស្តែងមួយ គឺថាបើយើងក្រឡេកមើលចម្លាក់ព្រះនាងម្ចាស់ក្សត្រីឥន្ទ្រទេវី ដែលជាព្រះជាយារបស់ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែកប់កំពូល គឺព្រះបាទជយវ័រ្មនទី ៧ យើងនឹងសម្គាល់ឃើញថា ព្រះនាងក៏ស្ថិតក្នុងឥរិយាបថខ្លួនទទេដែរ ។ ដោយឡែកតាមការ វិភាគរូបសំណាកនាសម័យនគរភ្នំពីស.វទី ១ ដល់ទី ៧ និងសម័យចេនឡាពីស.វទី ៧ ដល់ទី ៩ នៃគ.ស ក៏បានបញ្ជាក់នូវប្រពៃណីលែង ខ្លួននេះដែរ ។ យោងតាមប្រភពឯកសារបុរាណវិទ្យា យើងអាចសន្និដ្ឋានបានថាប្រពៃណីដោះអាវនេះមានតាំងពីសម័យ បុរេប្រវត្តិសាស្ត្រ មកម្ល៉េះ ។ ឯកសារយោង
|