ប្រជាសាស្ត្រនៃកម្ពុជាអត្ថបទនេះនិយាយអំពីមនុស្សនៅប្រទេសកម្ពុជា មានដូចជាចំនួនប្រជាជន ជាតិពន្ធុ កំរិតនៃការសិក្សា សុខភាពរបស់ប្រជាជន សេដ្ឋកិច្ច សាសនានិង បញ្ហាផ្សេងៗដែលជាប់ទាក់ទងនិងប្រជាពលរដ្ឋ។ ប្រជាជននៅចន្លោះឆ្នាំ១៨៧៤និង១៩២១ ប្រជាជនកម្ពុជាមានការកើនឡើងចន្លោះពី946,000 ទៅ 2.4លាននាក់។នៅឆ្នាំ១៩៥០ ប្រជាជនមានការកើនឡើងពី3,710,107 នាក់ទៅ 4,073,967នាក់ និងនៅឆ្នាំ១៩៦២ វាមានការកើនឡើងដល់ 5.7 លាននាក់។ ចាប់ពីឆ្នាំ១៩៦០ទៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាមានការកើនឡើង 2.2 % ក្នុងមួយឆ្នាំគឺជាកំនើនដ៏តូចបំផុតនៅអេស៊ានខាងត្បូង។នៅឆ្នាំ១៩៧៥ពេលដែលខ្មែរក្រហមកាន់អំនាចប្រជាជនមានប្រមាណ7.3 មីលាន។នៅក្នុងការសរុបនេះរបាយការណ៍ដែលបានកត់ចំនូនមនុស្សស្លាប់នៅឆ្នាំ១៩៧៥ដល់ឆ្នា១៩៧៨មានចំនួនមនុស្សស្លាប់ចំនួន១ទៅ២មីលាននាក់។នៅឆ្នាំ១៩៨១ PRK បានប្រមួលនៅចំនួនពិតប្រាកដគឺមានចំនួន 6.7 មីលាន ទោះបីជាចំនួនប្រជាជនមាន 6.3 មីលាន ទៅ 6.4 មីលានជាចំនួនប្រហែលមិនពិតក៏ដោយ។ ជាមធ្យមចំនួនប្រជាជនប្រចាំឆ្នាំគឺមានការកើនឡើងនៅឆ្នាំ១៩៧៨ដល់១៩៨៥គឺមានចំនួន២.៣%(មើលតារាងបន្ថែមA)។ នៅឆ្នាំ១៩៥៩មានប្រជាជន៤៥%ដែលមានអាយុក្រោម១៥ឆ្នាំ។នៅឆ្នាំ១៩៦២ មានការកើនឡើងតិចតួចគឺមានតែ៤៦%។នៅឆ្នាំ១៩៦២មានប្រជាជនប្រមាណ៥២%ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ៦៤ឆ្នាំ និងមានចំនួន២%ដែលមានអាយុ ច្រើនជាង៦៥ឆ្នាំ។ ចំនួនភាគរយនៃបុរស និង ស្រី្តនៅក្នុងក្រុមចំនួនបីគឺប្រហាក់ប្រហែលគ្នា។ របាយប្រជាជននិងអាយុរបស់ UN[១]
ស្ថិតិនៃជីវិតការវាយតំលៃរបស់UN [១]
កំនើតដែលល្អយោងទៅតាមការសិក្សានិងការស្រង់សុខភាព[២] ក្មេងដែលកើតមកមានកំនើតល្អនៅកម្ពុជាគឺមាន៣.០ជាស្រ្តីនៅឆ្នាំ២០១០។នៅឆ្នាំ២០០០មានក្មេងចំនួន៤.០ និងនៅឆ្នាំ២០០៥មាន៣.៤។នៅទីក្រុងស្រី្តមានជាមធ្យម២.២បើធៀបទៅនិង៣.៣នៃក្មេងស្រីនៅតំបន់ជនបទ។អត្រាកំនើតមកល្អមានកំរិតខ្ពស់គឺនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ជាកន្លែងដែលមានស្រ្តីជាមធ្យម៤.៥ ហើយតិចជាងនេះគឺនៅទីក្រុងភ្នំពេញដែលមានក្មេងស្រីជាមធ្យម២.០។ យោងទៅតាមការយកព៌តមាននេះស្រ្តីនៅកម្ពុជាមានកូនជាមធ្យម៣នាក់។ឃើញថាគ្រួរសានៅតាមតំបន់ជនបទ មានកំនើនច្រើនជាងនៅតំបន់ទីក្រុង(៣.២ធៀបនិង២.៩)ហើយនៅទីក្រុងមានការសិក្សាច្រើនជាងនៅតំបន់ជនបទដោយសាគ្មានសាលារៀន(២.៨ធៀប៣.៥)។ កុមារ និងមរណភាពអត្រានៃការស្លាប់របស់កុមានៅកម្ពុជាបានថយចុះ[២] ។ ថ្មីៗនេះអត្រានៃការស្លាប់មានត្រឹមតែ ៤៥ នាក់ក្នុងចំណោមមនុស្ស ១០០០ នាក់សម្រាប់ប្រាំឆ្នាំបើធៀបនិងការស្រាវជ្រាវនៅឆ្នាំ ២០០៥ មានចំនួន ៦៦ នាក់ និង ៩៥ នាក់នៅឆ្នាំ ២០០០ ។ អត្រាមរណៈរបស់កុមារក្រោមអាយុ ៥ ឆ្នាំ បានថយចុះនៅឆ្នាំ ២០០០ មានចំនួន ១២៤ នាក់ក្នុងចំណោមមនុស្ស ១០០០ នាក់ និងនៅឆ្នាំ ២០០៥ មាន ៨៣ នាក់ និង នៅឆ្នាំ ២០១០ គឺមានត្រឹមតែ ៥៤ នាក់ប៉ុណ្ណោះ ។ អត្រាស្លាប់បានថយចុះដោយសារតែម្ដាយមានការយល់ដឹងពីសុខភាព។ក្មេងដែលស្លាប់មានដូចជា កូនដែលម្ដាយមិនបានរៀនចប់អនុវិទ្យាល័យឬលើសនេះទៀត។ការអប់រំសុខភាពគឺពិតជាមានភាពខ្លាំងខ្លាមែន។មានមនុស្សស្លាប់៧៧នាក់ក្នុង១០០០នាក់ដែលជាក្មេងដែលក្រីក្របំផុត គ្មានផ្ទះសំបែង និង ២៣នាក់ក្នុងចំនោម១០០០នាក់ដែលជាកូនអ្នកមាន។ អត្រាមរណនៅជនបទមានច្រើនជាងនៅតំបន់ជនបទ។មានដូចជា មាន៦៤នាក់ ស្លាប់ក្នុងចំនោម ១០០០នាក់នៅតំបន់ជនបទ និងនៅទីក្រុងមានចំនួន២២នាក់។អត្រាមរណអាចមកពីអវិកលកម្ម នៅតាមខេត្ត ។អត្រាមរណមានពី១៣នាក់នៅភ្នំពេញ ៧៨នាក់នៅកំពុងឆ្នាំង និងខេត្តស្វាយរៀងក្នុងចំនោមមនុស្ស១០០០នាក់។ អាយុកាលជាមធ្យមនៅឆ្នាំ១៩៥៩អាយុកាលជាមធ្យមគឺ៤៤.២ឆ្នាំសំរាប់បុរស និង៤៣.៣ឆ្នាំសំរាប់ស្រ្តី។ នៅឆ្នាំ១៩៧០ អាយុកាលជាមធ្យមមានការកើនឡើង២.៥ឆ្នាំ។ឃើញថាស្រ្តីមានអាយុច្រើនជាងបុរសក្រោយពីបានយល់ដឹងពីសុខភាពនិងដឹងពីភាពជាម្ដាយ។ ជាតិពន្ធជាក្រុមខ្មែរ ៩០% វៀតណាម៥% ចិន ១% និងប្រទេសផ្សេងៗទៀត៤%[៣]។ ភាសាខ្មែរខ្មែរ ៩៥% អង់គ្លេស បារាំង[៤]។ ភាសាផ្សេងទៀតៈ
សាសនាមើលផងដែរៈសាសនាព្រះពុទ្ធនៅប្រទេសកម្ពុជា
សាសនាព្រះពុទ្ធ៩៥% អ៊ីស្លាម១,៦%គ្រីសសាសនា០.២%និងសាសនាផ្សេងៗ៣.២% ស្ថិតិមនុស្សនៅCIA World Factbookការតាមព៌តមានCIA World Factbookបានប្រាប់។ ប្រជាជន១៤ ៧០១ ៧១៧នាក់
កំនើនប្រជាជន
អនុបាតភេទកំនើតៈ១.០៤៥នាក់ ជាប្រុស/ស្រ្តី នៅក្រោមអាយុ១៥ឆ្នាំៈ១.០២នាក់ ជាប្រុស/ស្រ្តី ១៥ទៅ៦៤ឆ្នាំៈ០.៩៥ ជាប្រុស/ស្រ្តី ៦៥ឆ្នាំឡើងទៅៈ០.៦ ជាប្រុស/ស្រ្តី សរុបៈ០.៩៦នាក់ ជាប្រុស/ស្រី្ត(២០១១)
កើតមករស់នៅល្អប្រជាជនសរុបៈ៦២.៦៧ឆ្នាំ បុរសៈ៦០.៣១ឆ្នាំ ស្រី្តៈ៦៥.១៣ឆ្នាំ ស្លាប់ដោយអេដស៍យុវវ័យៈ០.៥% អ្នកផ្ទុកមេរោគអេដស៍ៈ
ស្លាប់
សញ្ជាតិកម្ពុជារឺខ្មែរ នគរូបនីយកម្មប្រជាជននៅទីក្រុង: 24% នៃចំនួនប្រជាជនទាំងអស់នៅឆ្នាំ២០១០ អត្រានៃនគរូបនីយកម្ម: 4.6%អត្រាបំលាស់ប្ដូរប្រចាំឆ្នាំ(2005-10 ) អក្ខរជនអាយុ១៥ឡើងទៅអាចអាននិងសរសេរ មានចំនួន៧៣.៦% បុរសៈ៨៤.៧% ស្រ្តីៈ៦៤.១%(២០០៤) ការចំនាយទៅលើការអប់រំ១.៧%នៃGDP (2004) ប្រជាជននៅលើពិភពលោកប្រជាជនដែលគួអោយកត់សំគាល់នៅលើប្រទេសផ្សេងៗ ឯកសារយោង
|