ប៉ឹងបុរសនាសម័យអង្គរ
មានភ័ស្តុតាងមួយចំនួនដែលយើងអាចនឹងលើកយកមកបង្ហាញពីភាពចំណាស់របស់ ប្រពៃណីខ្មែរស្លៀកប៉ឹងដូចជាចម្លាក់នៅប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាដើម ។ ចំពោះបញ្ហានេះ ជាភ័ស្តុតាងជាក់ស្តែង ហើយអ្វីមួយដែលនឹកស្មានមិនដល់ គឺព្រះបាទជយវ័រ្មនទី ៧ ដែលជាព្រះមហាក្សត្រដ៏ខ្លាំងកប់កំពូលស្ថាបនិកប្រាសាទបុរាណរាប់រយ ក្នុងអតីតចក្រភពកម្ពុជទេស ព្រះអង្គក៏បានស្លៀក “ប៉ឹង” ដូចជាប្រជារាស្ត្រខ្មែរទូទៅដែរ ។ នេះហើយដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាឥទ្ធិពលដ៏ខ្លាំងក្លារបស់ឥណ្ឌាបានបោកបក់មកលើសង្គមខ្មែរ ជំនាន់នោះក្តី ក៏មិនអាចលុបបំបាត់នូវប្រពៃណីស្លៀកប៉ឹរបស់សង្គមខ្មែរដែរ ។ ឯកសារយោង
|