Share to: share facebook share twitter share wa share telegram print page

បារីសង់

បារីសង់របស់ត្រីកោណ

ក្នុងធរណីមាត្រ បារីសង់ (barycenter, centroid) នៃវត្ថុ ក្នុងលំហដែលមានវិមាត្រ គឺជាចំណុចប្រសព្វនៃគ្រប់ប្លង់ដែលបែងចែកវត្ថុ ជាពីរផ្នែកដែលមានម៉ូម៉ង់ស្មើគ្នាចំពោះប្លង់។ ជាធម្មតា វាត្រូវបានគេហៅថា មធ្យមនៃគ្រប់ចំណុចនៃ

បារីសង់នៃសំណុំចំណុចអាចត្រូវគេគណនា តាមមធ្យមនព្វន្ឋ (arithmetic mean) នៃកូអ័រដោណេ (coordinate) របស់ចំណុច។

បារីសង់របស់ត្រីកោណ និង តេត្រាអែត

បារីសង់របស់ត្រីកោណ (triangle) មួយ គឺជាចំណុចប្រសព្វនៃមេដ្យាន (median) ទាំង៣របស់ត្រីកោណនោះ។

បារីសង់ចែកមេដ្យាននីមួយៗតាមផលធៀប 2:1​ មានន័យថាវាស្ថិតនៅ នៃកម្ពស់រវាងជ្រុងនីមួយៗ និង ចំណុចឈម (ដូចបង្ហាញក្នុងរូប)។

បើត្រីកោណបង្កើតឡើងដោយរបាយស្មើសាច់ នោះបារីសង់ជាទីប្រជុំទម្ងន់​នៃត្រីកោណ។ កូអ័រដោណេដេកាត (Cartesian coordinate system) របស់វា គឺជាមធ្យមនៃកូអ័រដោណេរបស់កំពូលទាំង៣ ។ ដូចនេះ បើកំពូលទាំង៣មានកូអ័រដោណេ និង នោះបារីសង់មានកូអ័រដោណេ :

បារីសង់របស់តេត្រាអែត (tetrahedron, triangular pyramid) គឺជាប្រសព្វនៃគ្រប់អង្កត់បន្ទាត់ដែលភ្ជាប់កំពូលនីមួយៗ ទៅនឹងបារីសង់របស់មុខឈម។ អង្កត់បន្ទាត់ទាំងនេះចែកបារីសង់តាមផលធៀប 3:1 ។

បង្ហាញថាបារីសង់នៃត្រីកោណមួយចែកមេដ្យាននីមួយៗតាមផលធៀប 2:1​

តាងមេដ្យាន AD BE និង CF នៃត្រីកោណABC ប្រសព្វគ្នាត្រង់ G ដែលជាបារីសង់នៃត្រីកោណ ហើយតាងបន្ទាត់ត្រង់ AD មានពន្លាតដល់ចំណុច O ដែល

នោះ ត្រីកោណ AGE និង AOC ជាត្រីកោណដូចគ្នា (AO ស្មើ២ដង AG ហើយ AC​ ស្មើ២ដង AE) ដូចនេះ OC ស្របនឹង GE ។ ដោយ GE ជាពន្លាតនៃ BG ដូចនេះ OC ស្របនឹង BG ។ សម្រាយដូចគ្នា គេបាន OB ស្របនឹង CG

GBOC ជាប្រលេឡូក្រាម (parallelogram) ។ អង្កត់ទ្រូងរបស់ប្រលេឡូក្រាមប្រសព្វគ្នាត្រង់ចំណុច D ។ គេបាន GD = DO

ដូចនេះ

ទាំងនេះពិតចំពោះគ្រប់មេដ្យាន

បារីសង់របស់ពហុកោណ

បារីសង់នៃពហុកោណបិទជិតដែលកំណត់ដោយ N កំពូល ( xi , yi ) អាចត្រូវបានគេគណនាដូចខាងក្រោម ។ កំពូល ( xN , yN ) ដូចនឹង ( x0 , y0 )

ផ្ទៃរបស់គឺ

នោះ បារីសង់របស់ពហុកោណគឺ

បារីសង់នៃសំណុំចំណុច

គេឱ្យ សំណុំចំណុច in ។ បារីសង់របស់វា គឺកំណត់ដោយ

បារីសង់នៃផ្ទៃ

បារីសង់នៃផ្ទៃ គឺស្រដៀងនឹងទីប្រជុំនៃម៉ាស (center of mass) នៃអង្គធាតុ។ បើអង្គធាតុជាអូម៉ូសែន (homogeneous) ទីប្រជុំទម្ងន់​នៃម៉ាសគឺជាបារីសង់។

ចំពោះរូបធាតុ២ គេបានសមីការ

ជាចម្ងាយពីអ័ក្សកូអ័រដោណេទៅបារីសង់នៃផ្ទៃអង្គធាតុ។ ជាផ្ទៃនៃផ្នែករបស់អង្គធាតុ។ អនុគមន៍ទូទៅសម្រាប់គណនាបារីសង់

ចម្ងាយពីអ័ក្ស (y'oy) ទៅបារីសង់ គឺ ។ ចម្ងាយពីអ័ក្ស (x'ox) ទៅបារីសង់ គឺ ។ កូអ័រដោណេរបស់បារីសង់

អាប់ស៊ីស (abscissa) ​របស់បារីសង់នៃប្លង់ឱ្យដោយអាំងតេក្រាល

បារីសង់របស់កោណ និង ពីរ៉ាមីត

បារីសង់របស់កោណ ឬ ពីរ៉ាមីតគឺស្ថិតនៅលើអង្កត់បន្ទាត់ដែលភ្ជាប់កំពូលទៅនឹងបាតនៃបារីសង់​ ហើយចែកអង្កត់នោះជាផលធៀប ៣:១ ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya