បណ្តាញផ្លូវហាយវេអាស៊ី![]() គំរោងបណ្តាញផ្លូវហាយវេអាស៊ី (Asian Highway Network Project) (ហៅកាត់ថា AH) គឺជាគំរោងសហប្រតិបត្តិការរវាងប្រទេសនៅអាស៊ី និង ឧត្តមស្នងការអង្គការសហប្រជាជាតិសំរាប់សេដ្ឋកិច្ចនិងសង្គមនៅអាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific ហៅកាត់ថា ESCAP) ក្នុងការជំរុញប្រព័ន្ឋផ្លូវហាយវេនៅអាស៊ី។ គំរោងនេះជាសសរស្ដម្ភមួយក្នុងចំនោមសសរស្ដម្ភទាំងបីក្នុងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនលើគោកនៅអាស៊ី (Asian Land Transport Infrastructure Development (ALTID) project) គាំទ្រដោយ ESCAP នៅក្នុងសម័យប្រជុំលើកទី៤៨របស់ខ្លួននៅឆ្នាំ១៩៩២។ សសរស្ដម្ភទាំង៣នោះមាន គំរោងបណ្ដាញផ្លូវហាយវេអាស៊ី គំរោងបណ្ដាញផ្លូវដែកអាស៊ី និង គំរោងបំពាក់បំប៉នបរិក្ខារដឹកជញ្ជូនផ្លូវគោក (facilitation of land transport project)។ គំរោងផ្លូវហាយវេនេះត្រូវបានផ្ដួចផ្ដើមដោយ អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៩ ក្នុងគោលបំនងជំរុញការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវគោកអន្តរជាតិនៅក្នុងតំបន់។ នៅដំនាក់កាលដំបូង(១៩៦០ដល់១៩៧០) គំរោងនេះដំនើរការបានគួរសម តែត្រូវពន្យឺតល្បឿនក្រោយពីមានការព្យួរជំនួយហិរញ្ញវត្ថុនៅឆ្នាំ ១៩៧៥។ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអំពីបណ្ដាញផ្លូវហាយវេអាស៊ី (The Intergovernmental Agreement on the Asian Highway Network (IGA)) បានឈានដល់នៅថ្ងៃទី១៨ វិច្ឆិកា ២០០៣ តាមរយៈកិច្ចប្រជុំអន្តររដ្ឋាភិបាលរួចមក។ IGA បានបញ្ជាក់ពីកំនាត់ផ្លូវ AH៥៥ ក្នុងចំនោមប្រទេសទាំង៣២ជាសមាជិក និងមានប្រវែងផ្លូវសរុប ១៤០ ០០០ គ.ម។ ផ្លូវ AH1 ត្រូវបានគេស្នើតភ្ជាប់ពីក្រុងតូក្យូទៅដល់ព្រំដែនប៊ុលហ្គារី ខាងលិចក្រុងអ៊ីស្តង់ប៊ុល និង អេដែន ដោយកាត់តាមកូរ៉េទាំង២ ចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ីមជ្ឈិម និង អាស៊ីទក្សិណ។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មរវាងអាស៊ីបូព៌ា ឥណ្ឌា និង រុស្ស៊ី។ ដើម្បីបំពេញផ្លូវនេះ ផ្លូវដែលមានស្រាប់នឹងត្រូវជូសជុលដំឡើងកំរិត ហើយផ្លូវថ្មីនឹងត្រូវបានសាងសង់ដើម្បីតភ្ជាប់កំនាត់ផ្លូវ។ ទឹកប្រាក់២៥ពាន់លានUSDត្រូវបានចំនាយមកទល់ឆ្នាំ២០០៧ ហើយទឹកប្រាក់បន្ថែម ១៨ពាន់លានUSDទៀតនឹងត្រូវប្រើសំរាប់ជួសជុលនិងអភិវឌ្ឍអោយបានចំងាយផ្លូវ ២៦ពាន់គ.ម។
កំនាត់ផ្លូវផ្លូវដែលមានលេខខ្ទង់រាយជាផ្លូវដែលឆ្លងកាត់ទ្វីបទាំងមូល៖
លេខ 30-39 និង 300-399 សំរាប់អាស៊ីបូព៌ានិងអាស៊ីឦសាន
លេខ 40- 59 និង 400-599 សំរាប់អាស៊ីទក្សិណ
លេខ 60-89 និង 600-899 សំរាប់អាស៊ីឧត្ដរ អាស៊ីមជ្ឈិម និង អាស៊ីនីរតី
ប្រវែងផ្លូវកាត់តាមប្រទេសនីមួយៗ បណ្ដាញផ្លូវសរុបមានប្រវែង ១៤០ ៤៧៩គ.ម។
|