ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនច្បាប់ស្ដីពីការត្រួតពិនិត្យហ៊ុនតូ មេជួយដូគ្រឿងញៀនធំបំផុត ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៦ នាសម័យ ប្រជុំលើកទី៧ នីតិកាលទី១ ដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖ ជំពូកទី១ ការចាត់ថ្នាក់ថ្នាំញៀន រឺសារធាតុមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន
ត្រូវចាត់ទុកជាគ្រឿងញៀន ថ្នាំញៀនទាំងឡាយ សារធាតុមានឥទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ និងគ្រឿងផ្សំទាំងឡាយដែលកំណត់ក្នុងតារាងខាងក្រោមនេះ : ជំពូកទី២ ការហាមឃាត់ការដាំរុក្ខជាតិញៀន ការផលិត ការប្រើប្រាស់ ការចែកចាយ និងការធ្វើជំនួញគ្រឿងញៀន
លើកលែងតែក្នុងករណីនៃមាត្រា១៤ ការដាំអាភៀន ដើមកូកា ដើមកញ្ឆុង និងដើមកញ្ឆា ត្រូវហាមឃាត់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការរក្សាទុក ការផ្តល់អោយ ការចែកអោយដោយគិតថ្លៃ រឺអិតគិតថ្លៃ ការទិញ ការប្រើប្រាស់ ការនាំចេញ នាំចូល រឺការឆ្លងកាត់ និងការសំ ចតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវរុក្ខជាតិ សារធាតុនិងគ្រឿងផ្សំដែលមានចែងក្នុងតារាង I។
ការផលិត ការធ្វើជំនួញ និង ការចែកចាយដុំក្តី រាយក្តី ការធ្វើជំនួញអន្តរជាតិ ការប្រើប្រាស់រុក្ខជាតិ សារធាតុ និងការរៀបចំផ្សំ ធ្វើ ដែលបានចែងក្នុងតារាង II និង III ត្រូវបានហាមឃាត់ ចំពោះជនណាក៏ដោយ ដែលគ្មានអាជ្ញាប័ណ្ណពិសេសពីរដ្ឋមន្ត្រីក្រសួងសុខាភិបា ល និងចំពោះគ្រឹះស្ថាន រឺទីស្ថានណាមួយ ដែលអិតមានអាជ្ញាប័ណ្ណពិសេស ចេញអោយក្នុងល័ក្ខខ័ណ្ឌដូចគ្នា។ បែបបទសំរាប់អនុវត្តទាំងឡា យនៃមាត្រានេះ ហើយជាអាទិ៍បន្ដាបែបបទទាក់ទងទៅនឹងល័ក្ខខ័ណ្ឌនៃ ពាក្យសុំ និង សេចក្តីអនុញ្ញាត ទាក់ទងទៅនឹងមាតិកា និងការកំរិត ផ្អាកមិនអោយប្រើ និងការលុបចោលនៃ អាជ្ញាប័ណ្ណទាំងពីរ ត្រូវបានកំនត់ដោយអនុក្រឹត្យ។
ត្រូវហាមឃាត់ដូចគ្នានឹងខាងលើនេះដែរ ចំពោះរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ជាពិសេស ការឆ្លងកាត់ និងការសំចតលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ទោះបីរុក្ខជាតិ សារធាតុ រឺគ្រឿងផ្សំនោះដាក់ចុះ រឺមិនដាក់ចុះពីមធ្យោបាយ ដឹកជញ្ជូនក៏ដោយ លើកលែងតែការទិញ ការដឹកជញ្ជូន និងការរក្សាទុកសំរាប់ផលិតអោសថព្យាបាល មនុស្ស រឺសត្វដែលត្រូវស្ថិតនៅក្រោ មការអនុញ្ញាត និងការត្រួតពិនិត្យនៃក្រសួងសុខាភិបាល។
វិធានការត្រួតពិនិត្យ និងតាមដានដែលមានចែងក្នុងច្បាប់នេះ ក៏ត្រូវប្រព្រឹត្តទៅនៅកំពង់ផែ រួចពន្ធ និងនៅតំបន់រួចពន្ធដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកំនត់១ឆ្នាំម្តង នូវបរិមាណជាអតិបរមានៃរុក្ខជាតិ សារធាតុ និង គ្រឿងផ្សំផ្សេងៗ ដែលសហគ្រាស រដ្ឋ និងសហគ្រាសអែកជនត្រូវការ ដើម្បីផលិតអោសថព្យាបាលមនុស្ស រឺ សត្វតាមសេចក្តីត្រូវការជាក់ស្តែង។
ក្រសួងសុខាភិបាលនាំចូលរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំផ្សេងៗ ដែលត្រូវការប្រចាំឆ្នាំ សំរាប់សហគ្រាសរដ្ឋ រឺសហគ្រាស អែកជនខាងលើនេះយកទៅផលិតអោសថ។ សហគ្រាសអែកជនដែលផលិតអោសថព្យាបាលមនុស្ស រឺសត្វ ដែលត្រូវការទិញរុក្ខជាតិ សា រធាតុ រឺគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវសុំទិញពីក្រសួងសុខាភិបាល។
ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីរុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ រឺអោសថដែលមានចែង ក្នុងតារាង II និង III ត្រូវហាមឃាត់។ ការផ្តល់គំរូ រឺរូបមន្តអោសថទៅអោយអែកជន ការផ្តល់គំរូ រុក្ខជាតិ សារធាតុ រឺគំរូគ្រឿងផ្សំ ដែលមានចែងក្នុងតារាង II និង III ត្រូវហាម ឃាត់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចចេញប្រកាសណែនាំបន្ថែម ចំពោះការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានចែងក្នុងមាត្រា៩។ វិធានទាក់ទងនឹងការចេញអាជ្ញាប័ណ្ណ និងល័ក្ខខ័ណ្ឌដែលសហគ្រាស រឺអែកជនណាម្នាក់ អាចធ្វើសកម្មភាព ចែងក្នុងច្បាប់នេះ ត្រូវកំនត់ដោយអនុក្រឹត្យ។
ការធ្វើការលក់ ទិញ រឺការចែកចាយដុំ និងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃសារធាតុ ដែលមានចែងនៅក្នុងតារាង VI ត្រូវអនុវត្ត តាមបទប្បញ្ញត្តិនៃមាត្រា៥ ដល់៨ នៃច្បាប់នេះ។
អ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដែលអនុញ្ញាតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាល ត្រូវតែចុះក្នុងសៀវភៅ បញ្ជីដែលមានបង់លេខទំព័រ និងចុះហត្ថលេខាសង្ខេបរបស់អាជ្ញាធរ មានសមត្ថកិច្ច នូវរាល់ការទិញ រឺលក់សារធាតុ ដែលមានចែងក្នុងតា រាង II, III,VI។ ការចុះបញ្ជីនេះ ត្រូវធ្វើនៅពេលប្រតិបត្តិការ ដោយអិតទុកចន្លោះ អិតកោសលុប និងអិតសរសេរត្រួត។ ការចុះបញ្ជីនេះ ត្រូវសរសេរបញ្ជាក់ថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ ឈ្មោះ និងចំនួននៃផលិតផល ដែលទទួលបាន រឺលក់ចេញ នាម អាស័យដ្ឋាន និងមុខរបររបស់ អ្នកទទួលទិញ រឺអ្នកលក់។ សៀវភៅបញ្ជីត្រូវរក្សាទុកក្នុងរយពេលដប់ឆ្នាំ គិតចាប់ពីថ្ងៃចុះបញ្ជីចុងក្រោយ ដើម្បីបង្ហាញ ទៅអាជ្ញាធរមានស មត្ថកិច្ចតាមសេចក្តីបង្គាប់។
កាលបើមានសញ្ញាធួនល្មមអោយសង្ស័យថា សារធាតុណាមួយក្នុងតារាង VI ជាសារធាតុ សំរាប់យកទៅផលិតថ្នាំញៀនដោ យខុសច្បាប់ណាមួយ រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃ ប្រសាទ សារធាតុនោះត្រូវឃាត់ទុកភ្លាម រង់ចាំលទ្ធផលនៃការស៊ើប អង្កេតរបស់តុលាការ។(ដូចម្ដេចដែរហៅថាកាដាំដុះគ្រឿងញៀនខុសច្បាប់?) ជំពូកទី៣ ការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ និងខាងការសិក្សា
ដើម្បីគោលដៅនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ ខាងវិទ្យាសាស្ត្រ ខាងការសិក្សា រឺខាង នគរបាលវិទ្យាសាស្ត្រ រដ្ឋមន្ត្រីក្រសួង សុខាភិបាលអាចអនុញ្ញាតអោយបុគ្គលនៃអង្គការរដ្ឋណាមួយផលិត ធ្វើ ទិញ ប្រើប្រាស់ រក្សាទុករុក្ខជាតិ សារធាតុ និងគ្រឿងផ្សំ ដែលមាន ចែងក្នុងតារាង I, II និង III ក្នុង បរិមាណមិនលើសពីចំនួនត្រូវការចាំបាច់ដាច់ខាត។ អ្នកទទួលការអនុញ្ញាត ត្រូវចុះក្នុងសៀវភៅនូវបរិមា ណនៃរុក្ខជាតិ សារធាតុ គ្រឿងផ្សំ ដែលខ្លួនទិញធ្វើ ប្រើប្រាស់ និងកំទេចចោល។ បញ្ជីនេះសាមីខ្លួនត្រូវរក្សាទុក១០ឆ្នាំយ៉ាងតិច។ ម៉្យាងទៀត ត្រូវចុះបញ្ជីថ្ងៃ ខែ ឆ្នាំនៃប្រតិបត្តិការ និងឈ្មោះអ្នកផ្តល់។ រៀងរាល់ឆ្នាំ អ្នកទទួលការ អនុញ្ញាត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបា ល អំពីបរិមាណប្រើប្រាស់ រឺកំទេចចោល និងបរិមាណ ដែលមាននៅក្នុងសន្និធិ។
ជំពូកទី៤ អធិការកិច្ច និងការពិនិត្យកត់ត្រាបទល្មើស
គ្រប់បុគ្គល សហគ្រាសឯកជន សហគ្រាសរដ្ឋ គ្រឹះស្ថានវេជ្ជសាស្ត្រ គ្រឹះស្ថានឪសថសាស្ត្រ និងគ្រឹះស្ថានវិទ្យាសាស្ត្រ ដែល ធ្វើសកម្មភាព រឺប្រតិបត្តិការណាមួយអំពីរុក្ខជាតិ សារធាតុ គ្រឿងផ្សំ រឺអោសថ ដែលមានចែងក្នុងច្បាប់នេះ ត្រូវស្ថិតនៅក្រោមការត្រួតពិ និត្យ និងការឃ្លាំមើល របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលត្រូវចាត់អធិការអោសថសាស្ត្រ អោយធ្វើអធិការកិច្ចសាមញ្ញយ៉ាងតិច មួយ ឆ្នាំម្តង និងធ្វើអធិការកិច្ចវិសាមញ្ញគ្រប់ពេលវេលា លើគ្រឹះស្ថាន ទីស្ថានសន្និធិ និងលើការកត់ត្រា ចុះបញ្ជី។ អធិការក្រសួងសុខាភិបាល អា ចសុំកំលាំងជំនួយចាំបាច់ដើម្បីធ្វើអធិការកិច្ច។ ត្រូវស្ថិតក្រោមការត្រួតពិនិត្យិ និងការឃ្លាំមើលខាងលើនេះដែរ បន្ទប់ដែលតំកល់ប្រអប់ ដាក់ ថ្នាំសំរាប់សង្គ្រោះ មធ្យោបាយដឹកជញ្ជូនសាធារណ ដែលអោយធ្វើការដឹកជញ្ជូនអន្តរជាតិ។ បែបបទសំរាប់អនុវត្តមាត្រានេះ ត្រូវកំន ត់ដោយអនុក្រឹត្យ។
ជំពូកទី៥ ទោសប្បញ្ញត្តិ
ដោយពុំទាន់គិតដល់ការចោទប្រកាន់អំពីការដាំរុក្ខជាតិញៀន ការផលិត ការធ្វើ រឺការជួញ គ្រឿងញៀនខុសច្បាប់ ប្រសិនបើ មាន ត្រូវពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) ជនណាប្រព្រឹត្ត ក្នុងក្របខ័ណ្ឌនៃស កម្មភាពត្រឹមត្រូវណាមួយ ដែលធ្វើឡើងក្នុងប្រយោជន៍វេជ្ជសាស្ត្រ រឺអោសថសាស្ត្រ បានល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ចំពោះ :
ប្រសិនបើមានហេតុការណ៍ណាមួយបង្ហាញអោយឃើញថា ចារីនៃបទល្មើសទាំងឡាយ ដែលបានចែងក្នុងមាត្រា១៦ បានប្រ ព្រឹត្តសំរាប់និយោជករបស់ខ្លួន និយោជកនេះ ត្រូវទទួលខុសត្រូវ រួមគ្នាក្នុងការបង់ប្រាក់ពិន័យ ដែលសំរេចដោយតុលាការ។ ជំពូកទី៦ ការបង្ការ និងរាវរកការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់ផ្នែកទី១ ការកំរិតចំនួននៃការទូទាត់ជាសាច់ប្រាក់
ការទូទាត់ជាសាច់ប្រាក់ មានទឹកប្រាក់លើសពីចំនួនដែលបានកំនត់ដោយស្ថាប័នមាន សមត្ថកិច្ច ត្រូវហាមឃាត់។ ផ្នែកទី២ កាតព្វកិច្ចប្រតិវេទន៍នៃការផ្ទេរជាអន្តរជាតិនៃរបស់មានតំលៃ
រាល់ការផ្ទេរទៅបរទេស រឺមកពីបរទេសនូវមូលនិធី មូលប័ត្រ រឺរបស់មានតំលៃផ្សេងៗ ដែលមានទឹកប្រាក់លើសពីចំនួនដែល បានកំនត់ដោយស្ថាប័នមានសមត្ថកិច្ច ត្រូវធ្វើប្រតិវេទន៍ទៅ ធនាគារជាតិនៃកម្ពុជា។ ក្នុងប្រតិវេទន៍ ត្រូវប្រាប់ប្រភេទ និងចំនួនទឹកប្រាក់នៃ ការផ្ទេរនាម និងអាស័យដ្ឋានរបស់អ្នកផ្ទេរ និងអ្នកទទួល។ ផ្នែកទី៣ បទបញ្ជាអំពីមុខរបរជាអ្នកប្តូរប្រាក់ផ្ទាល់ដៃ
រូបវ័ន្តបុគ្គល រឺនីតិបុគ្គលដែលបានទទួលការអនុញ្ញាតអោយប្រកបមុខរបរជាអ្នកប្តូរប្រាក់ ផ្ទាល់ដៃត្រូវ :
ផ្នែកទី៤ កាតព្វកិច្ចតំរូវទៅលើគ្រឹះស្ថានល្បែង
កាលបើអ្នកលេងល្បែងទិញ រឺយកមកជាមួយ រឺដូរកាស រឺប្លាក សំរាប់ស៊ីសងដែលមាន តំលៃលើសពីទឹកប្រាក់កំនត់ដោយប្រ កាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានល្បែង ទាំងឡាយដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវ :
ផ្នែកទី៥ កាតព្វកិច្ចប្រុងប្រយ័ត្នរបស់អង្គការហិរញ្ញវត្ថុ
គ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុទាំងឡាយ ត្រូវសួរបញ្ជាក់ពីអត្តសញ្ញាណ របស់អតិថិជន មុននឹងធ្វើទំនាក់ទំនងកិច្ចការ រកស៊ីជាមួយ។ ត្រូវឃ្លាំមើលជាពិសេស បើមាន ប្រតិបត្តិការមិនប្រក្រតី រឺស្មុគស្មាញ ត្រូវរក្សាទុកអែកសារទាំងឡាយទាក់ទងទៅនឹងអត្ត សញ្ញាណ នៃអតិថិជនរបស់ខ្លួន និងកិច្ចប្រតិបត្តិការដែលអ្នកទាំងនោះបានធ្វើ។ ត្រូវអោយបុគ្គលិករបស់ខ្លួន ផ្សារភ្ជាប់ ស្មារតីទៅនឹងការប្រ យុទ្ធប្រឆាំង និងការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់។ ល័ក្ខខ័ណ្ឌនៃការអនុវត្តមាត្រានេះត្រូវកំនត់ដោយអនុក្រឹត្យ។
ជំពូកទី៧ ការរាវរក និងការរាយការណ៍ប្រាប់ការសង្ស័យថា មានការសំអាតប្រាក់ ផ្នែកទី១ បុគ្គល និងអង្គការដែលត្រូវរាយការណ៍
គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុទាំងឡាយ និងបុគ្គលដទៃទៀតដែលក្នុងការប្រព្រឹត្ត វិជ្ជាជីវរបស់ខ្លួន បានធ្វើ ត្រួតពិនិត្យ រឺ ណែនាំអោយធ្វើកិច្ចប្រតិបត្តិការ ដែលបន្ដាលអោយមានចលនាទុន ត្រូវរាយការណ៍អំពីទឹកប្រាក់ ដែលខ្លួនសង្ស័យថាបានមកពីបទល្មើស ទាំងឡាយ ដែលមានចែងក្នុង មាត្រា៣១ ដល់ ៣៣, ៣៧ ដល់៤០ និង៤២ ដល់៤៤ ព្រមទាំងប្រកាសប្រាប់កិច្ចប្រតិបត្តិការ ទាក់ទងនឹងទឹក ប្រាក់នោះ។ មេធាវីត្រូវរាយការណ៍តែអំពីកិច្ចប្រតិបត្តិការទាំងឡាយណា ដែលខ្លួនបាន ដឹងក្រៅពីការងារការពាររបស់ខ្លួន។ គ្រឹះស្ថានអិន ទាន ស្ថាប័នហិរញ្ញវត្ថុ មានកាតព្វកិច្ចរាយការណ៍អំពីកិច្ចប្រតិបត្តិការទាំងឡាយ ដែលមានចែងខាងលើ ទោះបីពុំអាចផ្អាកការអនុវត្តកិច្ចប្រ តិបត្តិការទាំងនោះក៏ដោយ រឺទោះបីទឹកប្រាក់ ដែលមានចែងខាងលើ លេចឡើងក្រោយកិច្ចប្រតិបត្តិការបានសំរេចក៏ដោយ។ អង្គការ និង បុគ្គលទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌទីមួយ ក៏ត្រូវរាយការណ៍អំពីពត៌មានទាំងអស់ ដែលបង្កើនការសង្ស័យ រឺធ្វើអោយបាត់ការ សង្ស័យខាងដើម។ ផ្នែកទី២ នីតិវិធីនៃការរាយការណ៍
គ្រឹះស្ថានអិនទាន ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលដទៃទៀតដែលចែងក្នុងមាត្រាខាងលើ ត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ទៅ ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា ត្រូវប្រាប់ទៅគណកម្មការ ដែលបង្កើតឡើងក្នុងមាត្រា២៥ អោយផ្តល់ពត៌មានគ្រប់គ្រាន់ដើម្បីសំរេចអំពីការ ចោទប្រកាន់។
ត្រូវបង្កើតគណកម្មការមួយប្រឆាំងនឹងការសំអាតប្រាក់ ដែលបានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ ក្រោមអំនាចរបស់នា យករដ្ឋមន្ត្រី។សមាសភាព និងភារកិច្ចរបស់គណកម្មការត្រូវកំនត់ដោយអនុក្រឹត្យ។ ផ្នែកទី៣ ការចាត់តាំងលើសេចក្តីរាយការណ៍ដោយគណកម្មការប្រឆាំងនឹងការសំអាតប្រាក់
គណកម្មការប្រឆាំងនឹងការសំអាតប្រាក់ ត្រូវឆ្លើយថាបានទទួលសេចក្តីរាយការណ៍ក្នុងរយពេល កំនត់សំរាប់អនុវត្តប្រតិបត្តិ ការខាងធនាគារ រឺខាងហិរញ្ញវត្ថុ។ លិខិតឆ្លើយតបខាងលើនេះ អាចមានសេចក្តីជំទាស់ តំរូវអោយផ្អាកកិច្ចប្រតិបត្តិការក្នុងរយពេលមិន លើសពី២៤ម៉ោង។ ប្រសិនបើ ការឆ្លើយតបអិតមានលើកឡើងនូវការប្តឹងជំទាស់អ្វីទេ រឺក៏ថានៅពេលចប់រយពេលប្តឹងទាស់ ហើយអិតមា នសេចក្តីសំរេចណាមួយបញ្ជាអោយមានវិធានការទប់ស្កាត់ ដែលមានចែងក្នុងវាក្យខ័ណ្ឌបន្ទាប់មកដល់អ្នករាយការណ៍ទេ អ្នករាយការណ៍ នេះ អាចអោយអនុវត្តកិច្ចប្រតិបត្តិការបាន។ កាលបើពុំអាចកំនត់ប្រភពទឹកប្រាក់ក្នុងថិរវេលា២៤ម៉ោងបានទេ នោះប្រធានតុលាការ សមត្ថ កិច្ចតាមពាក្យស្នើសុំរបស់អយ្យការ ដែលទទួលបន្ដឹងពីគណកម្មការប្រឆាំងនឹងការសំអាតប្រាក់ អាចបញ្ជាអោយ ខ្ចប់មូលនិធិ គណនី និង មូលប័ត្រ លើកលែងតែចៅក្រមស៊ើបអង្កេត បានបញ្ជាអោយខ្ចប់រួចហើយ។ សេចក្តីសំរេចរបស់តុលាការតាម ពាក្យសុំរបស់អយ្យការ ត្រូវបានអនុវត្តភ្លាម។
ពុំអាចមានការចោទប្រកាន់អំពីការរំលោភលើការសំងាត់នៃវិជ្ជាជីវទៅលើបុគ្គល រឺអ្នក ដឹកនាំ រឺ អ្នកទទួលបន្ទុកត្រួតពិនិត្យរប ស់អង្គការដែលមានចែងនៅមាត្រា២៣ ហើយដែលបានធ្វើ សេចក្តីរាយការណ៍ដោយសុទ្ធចិត្តដែលមានចែងក្នុងមាត្រានោះឡើយ។ ពុំអាច ប្តឹងអោយទទួលខុសត្រូវខាងបទរដ្ឋប្បវេណីណាមួយបានឡើយ ហើយក៏ពុំអាចដាក់ទ័ណ្ឌកម្ម ខាងវិជ្ជាជីវណាមួយទៅលើបុគ្គល រឺអង្គការ ទាំងឡាយ ដែលបានធ្វើសេចក្តីរាយការណ៍ដោយសុទ្ធចិត្ត បានឡើយ ទោះបីការសង្កេត រឺសេចក្តីសំរេចរបស់តុលាការបង្ហាញថា សេចក្តី រាយការណ៍នោះ អិតមានមូលដ្ឋានក៏ដោយ។
គ្រឹះស្ថានអិនទាន រឺស្ថាប័នហិរញ្ញវត្ថុ ត្រូវរួចផុតពីការទទួលខុសត្រូវគ្រប់បែបយ៉ាង ហើយក៏ពុំអាចត្រូវបានចោទប្រកាន់ពីបទ អាជ្ញាណាមួយទៅលើអ្នកដឹកនាំ រឺអ្នកទទួលបន្ទុកត្រួតពិនិត្យ របស់គ្រឹះស្ថានទាំងនោះបានឡើយ កាលបើកិច្ចប្រតិបត្តិការ ត្រូវបានធ្វើដូច ដែលមានចែងក្នុងវាក្យ ខ័ណ្ឌទី១នៃមាត្រា២៦ លើកលែងតែគ្រឹះស្ថាន រឺស្ថាប័ននោះមានការឃុបឃិតជាមួយម្ចាស់ប្រាក់ រឺម្ចាស់នៃកិច្ចប្រតិ បត្តិការ។
ជំពូកទី៨ បទប្បញ្ញត្តិព្រហ្មទណ្ឌ
ដោយពុំទាន់គិតដល់ទោសទាំងឡាយដែលមានចែងទុកសំរាប់ជំនួញគ្រឿងញៀនខុស ច្បាប់ និងសារធាតុមានអិទ្ធិពលលើប្រព័ ន្ធសរសៃប្រសាទ និងសំរាប់ការសំអាតប្រាក់បានមកពីជំនួញ គ្រឿងញៀនខុសច្បាប់ :
ជនណាដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រានេះ អាចត្រូវបានហាមឃាត់ជាស្ថាពរ រឺក្នុង រយពេលពី៦ខែ ទៅ៥ឆ្នាំមិនអោយ ប្រកបវិជ្ជាជីវដែលខ្លួនបានប្រព្រឹត្តល្មើសច្បាប់។
ជំពូកទី៩ បទប្បញ្ញត្តិខាងវិន័យ
កាលបើគ្រឹះស្ថានអិនទាន និងស្ថាប័នហិរញ្ញវត្ថុ រឺជនដែលមានចែងក្នុងមាត្រា២៣ សហគ្រាសប្តូរប្រាក់ផ្ទាល់ដៃ រឺគ្រឹះស្ថានល្បែ ងមិនបានបំពេញកាតព្វកិច្ចណាមួយ ដែលបានតំរូវមកលើ ខ្លួន ដោយបទប្បញ្ញត្តិនៃច្បាប់នេះ រឺដោយអនុក្រឹត្យទាំងឡាយសំរាប់អនុវត្តច្បា ប់នេះបន្ដាលពី កំហុសធ្ងន់ធ្ងរ ខ្វះការប្រុងប្រយ័ត្ន រឺខ្វះការរៀបចំនីតិវិធីផ្ទៃក្នុងអាជ្ញាធរខាងវិន័យ អាចចាត់វិធានការ ដោយបញ្ញត្តិ ក្នុងល័ក្ខខ័ ណ្ឌដែលមានចែងក្នុងបទបញ្ជាខាងវិជ្ជាជីវ រឺខាងរដ្ឋបាល។
ជំពូកទី១០ ការចោទប្រកាន់និងមូលទោសផ្នែកទី១ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ (តារាង I និង II )
ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាដែលពាក់ព័ន្ធ នឹងការដាំរុក្ខជាតិញៀនសំរាប់ធ្វើពា ណិជ្ជកម្ម ការផលិត ការធ្វើ ការចំរាញ់ រឺការប្លែងភាព នៃគ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា រពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០(ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល។
ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ នាំចេញការនាំចូល ការដឹកជញ្ជូន អន្តរជាតិ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល)។
ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការ ស្នើផ្តល់អោយការដាក់លក់ ការ ចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំ និងផ្តន្ទាទោស ពិន័យ ជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិប លានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។
ជនណាដែលរៀបចំដឹកនាំក្រុមអុក្រិដ្ឋជន រឺផ្តល់ប្រាក់អោយក្រុមអុក្រិដ្ឋជននោះ ដើម្បីអោយ ប្រព្រឹត្តបទល្មើសណាមួយ រឺច្រើ នដែលមានចែងក្នុងមាត្រា៣១ ដល់៣៣ និង៣៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០.០០០.០០០៛ ០០ (ហាសិបលាន រៀល) ដល់ ១០០.០០០.០០០៛០០ (មួយរយលានរៀល)។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺទោសណាមួយ ក្នុងទោសទាំងពីរនេះ ៖
ផ្នែកទី២ ការចែកអោយដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០ ០៛០០ (មួយលានរៀល) ដល់ ៥.០០ ០.០០០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាចែក រឺផ្តល់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នា ក់ធ្ងន់ធ្ងរ ទៅអោយជនណាម្នាក់ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ផ្នែកទី៣ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ១៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹងបទប្បញ្ញត្តិច្បាប់ និងបទបញ្ជា ដែលទាក់ទិននឹងការដាំរុក្ខជាតិញៀន ការផលិត ការធ្វើការចំរាញ់ ការរៀបចំផ្សំធ្វើ ការប្លែងភាព ការនាំចូល នាំចេញ ការផ្តល់ អោយ ការដាក់លក់ ការចែកចាយ ការធ្វើរបរជើងសារ ការលក់ ការប្រគល់អោយ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើទៅអោយ ការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រាស់គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ដូចមានចែងក្នុងតារាង III។ ផ្នែកទី៤ សារធាតុសំរាប់ផ្សំថ្នាំញៀន (តារាង VI) បរិក្ខា និងសំភារ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០. ០០០៛០០ (ដប់លានរៀល) ដល់ ៥០. ០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ ជនណាបានដោយចេតនា ផលិត នាំចូល នាំចេញ ដឹកជញ្ជូ ន ផ្តល់អោយលក់ ចែកចាយ ប្រគល់អោយទោះក្នុងឋាន ជាអ្វីក៏ដោយ ផ្ញើទៅអោយ បញ្ជូនទិញ រឺរក្សាទុកសារធាតុ សំរាប់ផ្សំថ្នាំញៀន បរិ ក្ខារ និងសម្ភារ រឺមួយក្នុងគោលដៅយកទៅដាំ ផលិត រឺធ្វើដោយខុសច្បាប់ នូវគ្រឿងញៀន ដែលបន្ដាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺមួយ ដោយដឹងច្បាស់ថា សារធាតុនោះ បរិក្ខានោះ និងសម្ភារ នោះ ត្រូវប្រើប្រាស់សំរាប់ទិស ដៅនេះអែង។ ផ្នែកទី៥ ការសំអាតប្រាក់បានមកពីជំនួញគ្រឿងញៀនខុសច្បាប់
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ២០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លានរៀល) ដល់ ៥០.០០០.០០០៛០០ (ហាសិបលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ :
ផ្នែកទី៦ ការទិញ ការរក្សាទុក រឺការប្រើប្រាស់ដោយដឹងហេតុផល នៃធនធាន និងទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើស
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០ ០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរ ជនណាបានទិញ រក្សាទុក រឺបានប្រើប្រាស់តាមបែបណាក៏ដោយ នូវ ទ្រព្យ សម្បត្តិ និងធនធាន ដែលខ្លួនដឹងថាបានមកពីការប្រព្រឹត្តល្មើសណាមួយនៃមាត្រា៣១ ដល់៣៩ នៃច្បាប់នេះ ដោយផ្ទាល់ក្តី រឺដោយ ប្រយោលក្តី។
ជំពូកទី១១ បទប្បញ្ញត្តិរួមចំពោះបទល្មើសផ្សេងៗផ្នែកទី១ ការញុះញង់អោយប្រព្រឹត្តបទល្មើស និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ត្រូវផ្តន្ទាទោសសំរាប់បទល្មើសនេះ ជនណាដែលបានញុះញង់តាមមធ្យោបាយណាក៏ដោយ ទោះដោយផ្ទាល់ រឺដោយប្រយោល អោយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ ទោះបីការញុះញង់នោះមិនបានសំរេចក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដល់លានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរ ជនណាបានញុះញង់ដោយមធ្យោបាយណាមួយក៏ដោយ ទោះដោយផ្ទាល់ រឺដោយ ប្រយោល អោយប្រើប្រាស់ខុសច្បាប់ នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺសារធាតុមានអិទ្ធិពលដូចគ្រឿងញៀននេះ ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០.០០០៛០០ (ប្រាំលានរៀល) ក្នុងករណី ញុះញង់អោយប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុដែលមាន អិទ្ធិ ពលដូចគ្នា។ ផ្នែកទី២ ការប៉ុនប៉ងប្រព្រឹត្តបទល្មើស ការរួមគ្នារឺការព្រមព្រៀងគ្នា
ការប៉ុនប៉ងប្រព្រឹត្តបទល្មើសទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃ ច្បាប់នេះ ត្រូវផ្តន្ទាទោសដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។ ការរួមគ្នា រឺការព្រមព្រៀងគ្នាដើម្បីប្រព្រឹត្តបទល្មើសណាមួយខាងលើនេះ ក៏ត្រូវផ្តន្ទាទោស ដូចការប្រ ព្រឹត្តបទល្មើសបានសំរេចដែរ។ ផ្នែកទី៣ អ្នកសមគំនិត
អ្នកសមគំនិតដោយដឹងហេតុផលដែលផ្តល់មធ្យោបាយជួយទំនុកបំរុង ផ្តល់ជំនួយ រឺជួយ ណែនាំអោយប្រព្រឹត្តបទល្មើសណា មួយ ត្រូវផ្តន្ទាទោសដូចចារីនៃបទល្មើស។ ផ្នែកទី៤ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ
កិច្ចប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយដែលធ្វើឡើងដោយចេតនា ពាក់ព័ន្ធនឹងបទល្មើសដែល មានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៨នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងការប្រព្រឹត្តបទល្មើស នោះ។ ផ្នែកទី៥ បទប្បញ្ញត្តិដោយឡែក
ទោសទាំងឡាយណាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះត្រូវអនុវត្ត ទោះបីអំពើដែលជាធាតុផ្សំនៃបទ ល្មើស បានប្រព្រឹត្តនៅប្រទេសផ្សេងៗពីគ្នាក៏ដោយ។
នីតិបុគ្គលទាំងឡាយ ត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ អំពីអំពើល្មើស ដែលមានចែងក្នុងច្បាប់នេះ តុលាការអាចផ្តន្ទាទោ សណាមួយ រឺច្រើនមុខដូចតទៅ :
ជំពូកទី១២ មូលហេតុទំងន់ទោស
ទោសអតិបរមាដែលមានចែងក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះត្រូវបង្កើនទ្វេរ ឡើង :
ជំពូកទី១៣ ការលោះលាទោស ការសម្រាលទោសចំពោះជនស្តាយក្រោយផ្នែកទី១ ការលោះលាទោស
ជនណាដែលមានពិរុទ្ធដោយការចូលរួមក្នុងក្រុមមួយ រឺក្នុងការព្រមព្រៀងគ្នាមួយ ដើម្បី ប្រព្រឹត្តបទល្មើសណាមួយដែលមាន ចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ អាចត្រូវបានលោះលាពី ទោស ប្រសិនបើពិរុទ្ធជននោះ បានរាយការណ៍មុនពេលបទល្មើសកើត ឡើង អំពីក្រុម រឺពីការព្រមព្រៀង គ្នានេះ ជូនអាជ្ញាធររដ្ឋបាល រឺតុលាការ អោយមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចៀសបាននូវការសំរេច បទល្មើស រឺស្គាល់ជនដទៃទៀតដែលពាក់ពន្ធ័ និងបញ្ចៀសបាននូវការសំរេចបទល្មើស និងសង្កេត រឺអង្កេតសកម្មភាពល្មើសច្បាប់របស់ក្រុ មនេះ។ ផ្នែកទី២ ការសម្រាលទោស
ក្រៅពីករណីដែលមានចែងក្នុងមាត្រាខាងលើនេះ ត្រូវបានសម្រាលទោសពាក់កន្ដាល នៃអតិបរមានៃទោសដែលមានចែងក្នុង មាត្រា៣១ ដល់មាត្រា៤០នៃច្បាប់នេះ ដល់ចារី រឺអ្នកសមគំនិតដែលបានរាយការណ៍អោយស្គាល់ពិរុទ្ធជនដទៃទៀត មុនពេលដែលខ្លួនត្រូវ បានចោទប្រកាន់ រឺដែលបាន ជួយសំរួលអោយចាប់ពិរុទ្ធជនបាន ក្រោយពេលដែលខ្លួនត្រូវបានចោទប្រកាន់។ ម៉្យាងទៀត ជននេះត្រូវបាន អោយរួចខ្លួននូវការពិន័យ ព្រមទាំងពីអនុទោស និងពីទោសបន្ថែម អិតកំហិតទាំងឡាយ។
ជំពូកទី១៤ ទោស និងវិធានការបន្ទាប់បន្សំ រឺបំពេញបន្ថែមផ្នែកទី១ ការរឹបអូស វិធានការរក្សាទុកជាបន្ដោះអាសន្នសំរាប់ធានាការរឹបអូស
ក្នុងករណីមានការចោទប្រកាន់ វិធានការរក្សាទុកទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលជា របស់ជនជាប់ចោទ រឺបានមកពីបទ ល្មើស រឺត្រូវសង្ស័យថាបានប្រើប្រាស់ រឺបំរុងទុកប្រើប្រាស់ក្នុងការ ប្រព្រឹត្តបទល្មើស ត្រូវចាត់ឡើងតាមល័ក្ខខ័ណ្ឌដែលកំនត់ក្នុងច្បាប់។ ផ្នែកទី២ ការរឹបអូសខានមិនបាន
តុលាការដែលសំរេចសេចក្តីផ្តន្ទាទោស រឺដោះលែង រឺលើកលែងចោទប្រកាន់អំពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា ៣១ ដល់ ៣៨ និងមាត្រា៩៨ បញ្ជាអោយរឹបអូសគ្រឿងញៀនដែលចាប់បាន ហើយមិនទាន់កំទេចចោល រឺមិនទាន់បញ្ជូនទៅគ្រឹះស្ថានណា មួយ រឺទៅបុគ្គលណាម្នាក់ ដែលត្រូវបានអនុញ្ញាតអោយរក្សាទុក។ កាលបើមិនបានធ្វើបន្ដឹងអាជ្ញាទេ ការរឹបអូសដែលមានចែងនៅវាក្យខ័ ណ្ឌខាងលើ ត្រូវសំរេច ដោយប្រធានតុលាការតាមសេចក្តីសន្និដ្ឋានរបស់អយ្យការ។
ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ដល់៣៩ និង មាត្រា៩៨ តុលាការដែលបានកាត់សេច ក្តី ត្រូវបញ្ជាអោយរឹបអូសអុបករណ៍ សម្ភារ សារធាតុសំរាប់ផលិត គ្រឿងញៀន និងវត្ថុផ្សេងៗទៀតដែលប្រើប្រាស់ រឺទុកបំរុងប្រើប្រាស់ សំរាប់ប្រព្រឹត្តបទល្មើស។ ក្នុងករណីផ្តន្ទាទោសលើបទល្មើសដែលមានចែងក្នុងមាត្រា៣៩ តុលាការដែលបានកាត់សេចក្តី ត្រូវបញ្ជាអោយ រឹបអូសធនធាន រឺទ្រព្យសម្បត្តិជាកម្មវត្ថុនៃបទល្មើស ព្រមទាំងប្រតិលាភទាំងឡាយ និងអត្ថប្រយោជន៍ផ្សេងទៀត ដែលកើតចេញពីធនធា ន និងទ្រព្យសម្បត្តិទាំងនោះ។
ក្នុងករណីផ្តន្ទាទោសលើបទល្មើសណាមួយដែលបានចែងក្នុងមាត្រា៣១ ដល់មាត្រា៣៩នៃ ច្បាប់នេះ តុលាការដែលបានកាត់ សេចក្តី ត្រូវបញ្ជាអោយរឹបអូសធនធាន និងទ្រព្យសម្បត្តិគ្រប់ប្រភេទដែល បានមកពីបទល្មើស ហើយដែលចូលជាមរតករបស់ជនជាប់ ទោសក្នុងរយពេល ៥ឆ្នាំ មុនពេលផ្តន្ទាទោស លើកលែងតែជននោះបានបង្ហាញភស្តុតាងជាក់ស្តែងថា ធនធាន រឺទ្រព្យសម្បត្តិទាំងនោះ មិន មែន បានមកដោយផ្ទាល់ រឺដោយប្រយោលពីបទល្មើសទេ។ ត្រូវចាត់ទុកជាបានមកពីបទល្មើស ទ្រព្យសម្បត្តិជាចលនវត្ថុ រឺអចលនវត្ថុដែ លបានមកពី ការបំប្លែង រឺការ វិនិយោគផលដែលបានមកពីបទល្មើស។ ការរឹបអូសធនធាន រឺទ្រព្យសម្បត្តិ បើកសិទ្ធិពេញច្បាប់ អោយរឹប អូសប្រតិលាភ រឺអត្ថប្រយោជន៍ ដទៃទៀត ដែលកើតមកពីធនធាន រឺទ្រព្យសម្បត្តិនោះ។ កាលបើផលដែលបានមកពីបទល្មើសត្រូវបានលា យឡំនៅក្នុងទ្រព្យសម្បត្តិបានមកដោយស្រប ច្បាប់ ការរឹបអូសទ្រព្យសម្បត្តិនោះ អាចធ្វើទៅបានតែក្នុងកំរិតតំលៃនៃផលដែលមានលាយ ឡំក្នុង ទ្រព្យសម្បត្តិ សបច្បាប់នោះ ហើយដែលតុលាការបានប៉ាន់ប្រមាណ។ សេចក្តីសំរេចអោយរឹបអូស ត្រូវចង្អុលបញ្ជាក់ទ្រព្យសម្បត្តិ ដែលត្រូវរឹបអូសអោយច្បាស់ ដើម្បីងាយ ស្រួលស្គាល់ និងស្រួលរកឃើញ។
ក្នុងករណីមានការផ្តន្ទាទោសដូចមានចែងក្នុងមាត្រា៣៤ តុលាការត្រូវបញ្ជាអោយរឹបអូស ទ្រព្យសម្បត្តិចលនវត្ថុ រឺអចលន វត្ថុរបស់អង្គការអុក្រិដ្ឋណាមួយដែលខ្លួនត្រួតពិនិត្យផ្ទាល់ និងបានប្រើ ប្រាស់។ ត្រូវចាត់ទុកជាអង្គការអុក្រិដ្ឋក្រុមជនទុច្ចរិត ដែលបានបង្កើ តឡើងក្នុងគោលបំណង និងមាន កម្មវត្ថុប្រព្រឹត្តម្តងហើយម្តងទៀតដោយផ្ទាល់ រឺក្រោយរូបភាពនៃសកម្មភាពស្របច្បាប់ នូវបទល្មើស ដែលចែងក្នុងមាត្រា៣១ ដល់៤០នៃច្បាប់នេះ រឺសកម្មភាពអុក្រិដ្ឋផ្សេងទៀត។ ផ្នែកទី៣ ការរឹបអូសអិតកំហិត
ក្នុងករណីមានការផ្តន្ទាទោសលើបទល្មើសណាមួយ ដែលមានចែងក្នុងចំនុច១នៃមាត្រា ៣៥តុលាការអាចចេញបញ្ជាអោយ រឹបអូសអុបភោគភ័ណ្ឌ សម្ភារ និងចលនវត្ថុដែលមានក្នុងទីកន្លែងកើតបទល្មើស។ ផ្នែកទី៤ ការអនុវត្ត ការរឹបអូស
ការលក់ទ្រព្យរឹបអូស ត្រូវធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមទំរង់បែបបទសំរាប់លក់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ទ្រព្យ ទាំងឡាយដែលបានមករដ្ឋតាមការរឹបអូស នៅជាបន្ទុកស្មើនឹងតំលៃនៃទ្រព្យនោះសំរាប់ សងបំនុលស្របច្បាប់ ដែលមានមុនពេលតុលា ការរឹបអូស រឺមុនពេលប្រគល់ទ្រព្យនោះអោយអ្នក ថែរក្សាទុក រឺមុនពេលចាត់វិធានការផ្សេងទៀតសំរាប់ថែរក្សាទុក។ វិធានការត្រឹមត្រូវ សំរាប់រាប់រងការអនុវត្តបទប្បញ្ញត្តិនៃមាត្រានេះ ត្រូវកំនត់ដោយអនុ ក្រឹត្យ។
មូលនិធិទាំងឡាយដែលបានមកពីការរឹបអូស និងប្រាក់ដែលបានមកពីការលក់ រឺប្រាក់ដែលនៅសល់ក្រោយពីបានសងម្ចាស់ បំនុលរួចអស់ហើយ ត្រូវដាក់ចូលទៅក្នុងបេឡាមូលនិធិ ជាតិសំរាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលស្ថិតនៅក្រោមអំនាចរបស់អា ជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន។ អាជ្ញាធរជាតិនេះ ចាត់ចែងប្រាក់នៅសល់ក្នុងបេឡាផ្តល់អោយអង្គការរដ្ឋ រឺអោយទៅសមាគមអែក ជន ដែលមានការធានាខាងមុខជំនាញប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ រឺការធ្វើជំនួញគ្រឿងញៀនខុសច្បាប់ និងសារធាតុមានអិទ្ធិពលលើ ប្រព័ន្ធសរសៃប្រសាទ។ ល័ក្ខខ័ណ្ឌនៃការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិខាងលើនេះត្រូវកំនត់ដោយអនុក្រឹត្យ។ ផ្នែកទី៥ ការបដិសេធអំពើទាំងឡាយដែលប៉ុនប៉ងបង្កើតអុបសគ្គដល់ការរឹបអូស
ត្រូវទុកជាមោឃ : គ្រប់សារលិខិតដែលធ្វើឡើងដោយបង់កម្រៃក្តី រឺគ្មានបង់កម្រៃក្តី ជាមរតសាសន៍ រឺជាសារលិខិតធ្វើឡើង រវាងមនុស្សនៅមានជីវិត ទោះបីដោយផ្ទាល់ រឺតាមរយ តតិយជន រឺតាមអ្នកបញ្ជូនមកដោយប្រយោល ហើយដែលមានទិសដៅបង្វេះទ្រ ព្យទាំងឡាយ អោយផុតពីវិធានការរឹបអូស។ លើកលែងតែមានភស្តុតាងផ្ទុយ រាល់ទ់ង្វើ ចាត់ចែង រឺគ្រប់គ្រង ត្រូវចាត់ទុកជាបានធ្វើឡើង ក្នុងទិសដៅបង្វេះទ្រព្យសម្បត្តិ បើទង្វើនោះត្រូវបានបំពេញតាំងពីពេល ចាប់ខ្លួន រឺចោទប្រកាន់ពីបទល្មើសទាំងឡាយ ដែលមានចែងក្នុងមា ត្រា៣១ ដល់មាត្រា៤០ លើម្ចាស់ទ្រព្យដែលមានការពាក់ព័ន្ធ រឺលើបុគ្គលដែលម្ចាស់ទ្រព្យបច្ចុប្បន្នបានទទួលទ្រព្យនោះមក។ តុលាការរដ្ឋប្ប វេណី មានសមត្ថកិច្ចកាត់សេចក្តីលុបចោលសារលិខិត។ ប្រសិនបើតុលាការ សំរេចលុបចោលកិច្ចសន្យាលក់ តំលៃប្រាក់លក់ត្រូវប្រគល់ ទៅអោយអ្នកទិញវិញ ប្រសិនបើមានភស្តុតាង ថាអ្នកទិញបានបង់ថ្លៃនោះរួចហើយ។ ផ្នែកទី៦ ការបង្ក្រាបអុបសគ្គនៃការរឹបអូស
ជនណាដែលដឹងហេតុការណ៍ហើយ ហើយបានជួយសំរួល រឺប៉ុនប៉ងជួយសំរួលការលួច ដកយកបរិក្ខារ សម្ភារ សារធាតុសំ រាប់ផលិតគ្រឿងញៀន រឺវត្ថុអ្វីផ្សេងទៀត ធនធាន និងទ្រព្យសម្បត្តិដែលត្រូវបញ្ជាអោយរឹបអូសតាមបទប្បញ្ញត្តិនៃមាត្រា៥១ ដល់៥៤ ត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់ ទោសចែងអំពីបទល្មើសសមគំនិតក្នុងបទល្មើស ដែល គ្រោងទុកក្នុងមាត្រា៣១ ដល់មាត្រា៤០ នៃច្បាប់នេះ បើសិនជាមាន។
ជំពូកទី១៥ ទោសអិតកំហិត
ជនដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ទាំងឡាយ ដែលមានចែងក្នុងមាត្រា៦០ រឺប្រព្រឹត្តល្មើសនឹងការបិទគ្រឹះស្ថានដែលមា នចែងក្នុងចំនុចទី២ នៃមាត្រា៦០នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំ លានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ ដោយពុំទាន់គិតដល់បទប្បញ្ញត្តិ ដែលផ្តន្ទា ទោសធ្ងន់ជាងនេះប្រសិនបើត្រូវធ្វើ។
ជំពូកទី១៦ វិធានការបំពេញបន្ថែម
កាលបើជនញៀនគ្រឿងញៀន ត្រូវផ្តន្ទាទោសដោយបទល្មើសណាមួយ ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៤០នៃច្បាប់ នេះ តុលាការអាចចាត់បន្ថែមលើទោសនូវវិធានការព្យាបាល ដែលមានចែងក្នុងផ្នែកទី ២នៃជំពូកទី ២៤។
ជំពូកទី១៧ បទប្បញ្ញត្តិពិសេសនៃនីតិវិធីផ្នែកទី១ សមត្ថកិច្ច
តុលាការនៃព្រះរាជាណាចក្រកម្ពុជា មានសមត្ថកិច្ចសំរេចសេចក្តីលើបទល្មើសទាំង ឡាយ :
ផ្នែកទី២ អាជ្ញាយុកាល
បទល្មើសដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩ ត្រូវផុតអាជ្ញាយុកាល ១០ឆ្នាំ។ ទោសដែលផ្តន្ទាចំពោះបទល្មើស ណាមួយខាងលើនេះ ត្រូវផុតអាជ្ញាយុកាល ២០ឆ្នាំ គិតពីថ្ងៃ ចេញសាលក្រម រឺសាលដីការជាស្ថាពរ។ អាជ្ញាយុកាលនៃបទល្មើសអែទៀត ត្រូវអនុវត្តតាមនីតិសាមញ្ញ។ ផ្នែកទី៣ ការឃាត់ទុក
ក្នុងករណីមានបទល្មើសដូចមានចែងក្នុងជំពូកទី១០ និងទី១១ គ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ ទុកជាបន្ទាន់។ ត្រូវឃាត់ទុកជាបន្ទាន់ដែរនូវថបនភ័ណ្ឌ សម្ភារ បរិក្ខា និងទ្រព្យជាចលនវត្ថុផ្សេងទៀត ដែលសង្ស័យថាត្រូវបានប្រើប្រាស់ រឺសំរាប់ប្រើប្រាស់ ដើម្បីប្រព្រឹត្តបទល្មើសទាំងអស់នេះ ប្រាក់ និងតំលៃចលនវត្ថុដែលសង្ស័យថាបានមកពីបទល្មើសដោយ ផ្ទាល់ រឺដោ យប្រយោល ព្រមទាំងអែកសារទាំងអស់ ដែលមានលក្ខណសំរួលដល់ការបង្ហាញ ភស្តុតាងនៃបទល្មើស និងពិរុទ្ធភាពនៃចារី ដោយមិន អាចលើកមកសំអាងថា ជាអែកសារសំងាត់ ក្នុងវិជ្ជាជីវបានឡើយ។
ជំពូកទី១៨ បទប្បញ្ញត្តិសំរាប់សំរួលការស៊ើបអង្កេតផ្នែកទី១ ការឃាត់ខ្លួន
ក្នុងករណីទាំងឡាយដែលមានចែងក្នុងមាត្រា៣១ ដល់៣៤ និងមាត្រា៣៩នៃច្បាប់ នេះរយពេលនៃការឃាត់ខ្លួនពី៤៨ម៉ោងយ៉ា ងយូរ។ ចាប់តាំងពីដំបូងនៃការឃាត់ខ្លួន បើជនត្រូវឃាត់ខ្លួន បានសុំព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ បើរឿង នោះបានទៅដល់ខ្លួនហើយ ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ត្រូវចាត់គ្រូពេទ្យ អោយពិនិត្យជនឃាត់ខ្លួន២៤ម៉ោងម្តងៗ។ គ្រូពេទ្យត្រូវចេញលិខិតបញ្ជាក់ដោយបង្ហាញ ហេតុផលក្រោយពី បានពិនិត្យម្តងៗ លិខិតនេះត្រូវបញ្ចូលទៅក្នុងសំណុំរឿង។ ការពិនិត្យផ្សេងទៀតត្រូវតែធ្វើ បើសិនជាជនឃាត់ខ្លួនមាន សំនូមពរ។ លិខិតបញ្ជាក់សុខភាព បញ្ជាក់ជាពិសេសថា តើជនឃាត់ខ្លួននោះជាអ្នកញៀនគ្រឿងញៀនរឺទេ? ហើយថាតើសុខភាពរបស់ជន នោះ អាចអោយជននោះនៅក្នុងទីឃុំឃាំងបានរឺទេ? ការចំនាយថ្លៃពេទ្យត្រូវជាបន្ទុករបស់ជនឃាត់ខ្លួន។ បើជនឃាត់ខ្លួននោះជាជនក្រីក្រ ការចំនាយថ្លៃពេទ្យ ត្រូវជាបន្ទុករបស់រដ្ឋ។ ផ្នែកទី២ ការឆែកឆេរ
ការទៅពិនិត្យមើល ការឆែកឆេរ និងការឃាត់ទុកក្នុងទីកន្លែងដែលគេផលិត បំប្លែង រឺតំកល់ទុកដោយខុសច្បាប់ នូវគ្រឿង ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រឿងញៀន ដែលបន្ដាលអោយមានគ្រោះថ្នាក់ រឺសារធាតុសំរាប់ផលិតគ្រឿងញៀន បរិ ក្ខារ និងសម្ភារសំរាប់ដាំរុក្ខជាតិញៀន សំរាប់ផលិតដោយខុសច្បាប់នូវគ្រឿងញៀនទាំងនោះ និងនៅក្នុងទីកន្លែង ដែលគេប្រើរួមគ្នាច្រើននូវ គ្រឿងញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប្រព្រឹត្តទៅបានគ្រប់ ពេលវេលាទាំងថ្ងៃទាំងយប់។ ការទៅពិនិត្យមើល ការឆែក ឆេរ និងការឃាត់ទុក អាចធ្វើបានក្នុងពេលយប់ តែក្នុង ករណីស្រាវជ្រាវ និងពិនិត្យកត់ត្រាបទល្មើស ដែលមានចែងក្នុងមាត្រា៣១ ដល់៣៥ និងមាត្រា៣៨ នៃច្បាប់នេះប៉ុណ្ណោះ។ គ្រប់កំនត់ហេតុដែលធ្វើសំរាប់កម្មវត្ថុផ្សេងពីករណីនេះ ត្រូវទុកជាមោឃ : ។ ការទៅពិនិត្យមើល ការឆែកឆេរខាងលើនេះ ត្រូវមានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីព្រះរាជអាជ្ញា រឺពីចៅក្រមស៊ើបសួរ កាលបើរឿងនោះបានទៅ ដល់ចៅក្រមស៊ើបសួរហើយ។ ផ្នែកទី៣ ការត្រួតពិនិត្យក្នុងសេវាប្រៃសណីយ៍
បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រា៣១ ដល់៤៦ នៃច្បាប់នេះត្រូ វបានអនុញ្ញាតអោយតាមដានគ្រប់ពេលម៉ោង ទាំងថ្ងៃទាំងយប់នូវសេវាប្រៃសណីយ៍ ដើម្បីរុករកការផ្ញើបញ្ជូនខុសច្បាប់នូវគ្រឿងញៀន និងសារធាតុ សំរាប់ផលិតគ្រឿងញៀន។ កាលបើមានសញ្ញាធួនល្មមនាំអោយសន្មត់បានថាមានការផ្ញើបញ្ជូនបែបនេះ ព្រះរាជអាជ្ញា រឺចៅក្រ មស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាចតំរូវអោយមន្ទីរប្រៃសណីយ៍ស្រាយបើក កញ្ចប់ដែលផ្ញើបញ្ជូននោះបាន។ ផ្នែកទី៤ ការឆែករុករក
បុគ្គលដែលមាននីតិសម្បទាពិនិត្យកត់ត្រា រឺបង្ក្រាបបទល្មើស ដែលមានចែងក្នុងមាត្រា ៣១ ដល់៤៦នៃច្បាប់នេះ ត្រូវបានអនុ ញ្ញាតអោយឆែកឆេរនៅព្រំដែនលើខ្លួនបុគ្គល យានជំនិះ រឺអិវ៉ាន់ បង្វិច ហឹប កាលបើមានសញ្ញានាំអោយសង្ស័យថា មានការប្រព្រឹត្តបទ ល្មើសដែលមានចែងក្នុងមាត្រា៣១ ៣២ ៣៣ ៣៤ និង៩៨។ ការឆែកខ្លួនបុគ្គល ត្រូវធ្វើឡើងដោយបុគ្គលដែលមានភេទដូចគ្នា តាមបទបញ្ជា ជាធរមាន។ ផ្នែកទី៥ ការតាមដានដោយផ្អែកលើបច្ចេកទេសស្វែងរកតាមវេជ្ជសាស្ត្រ
កាលបើមានសញ្ញាធួនល្មមអោយសន្មត់ថា ជនណាម្នាក់ដែលឆ្លងព្រំដែនមាននាំមកនូវគ្រឿង ញៀនលាក់ក្នុងសរីរាង្គកាយ អ្នក រាជការដែលមាននីតិសម្បទាពិនិត្យកត់ត្រាបទល្មើស អាចដាក់ជននោះ អោយគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រពិនិត្យតាមដាន ជា អាទិ៍ដោយប្រើបច្ចេកទេសស្វែងរកតាម វេជ្ជសាស្ត្រេ ក្រាយពីបានទទួលការយល់ព្រមដោយលាយលក្ខណ៍អក្សរពីសាមីខ្លួន។ ក្នុងករណី សាមី ខ្លួនមិនយល់ព្រម អ្នករាជការនោះ ត្រូវប្តឹងសុំការអនុញ្ញាតពីព្រះរាជអាជ្ញា។ បន្ដឹងនោះ អាចបញ្ជូន តាមគ្រប់មធ្យោបាយ។ ព្រះរាជអា ជ្ញាដែលទទួលបន្ដឹង អាចអនុញ្ញាតអោយធ្វើការពិនិត្យតាមវេជ្ជសាស្ត្រ។ ព្រះរាជអាជ្ញាចាត់តាំងគ្រូពេទ្យ រឺអ្នកបច្ចេកទេសខាងវេជ្ជសាស្ត្រ អោយធ្វើការពិនិត្យជាបន្ទាន់។ លទ្ធផល នៃការពិនិត្យដែលគ្រូពេទ្យផ្តល់អោយ ការមានយោបល់ជនដែលមានការពាក់ព័ន្ធនឹងកិច្ចដំណើរការ នៃការ ពិនិត្យ ត្រូវចុះកំនត់ហេតុដែលត្រូវផ្ញើជូនទៅព្រះរាជអាជ្ញា។ ជនណាប្រកែកមិនព្រមអោយត្រួតពិនិត្យតាមអាជ្ញាបញ្ជារបស់ព្រះរាជ អាជ្ញា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០៛០០ (មួយលានរៀល) ដល់ ៥.០០០. ០០ ០៛០០ (ប្រាំលានរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំងពីរនេះ។ ផ្នែកទី៦ ការប្រគល់ដោយមានការឃ្លាំមើលរូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ
ការឆ្លងកាត់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានូវរុក្ខជាតិ រឺសារធាតុ រូបិយប័ណ្ណ អុបករណ៍ ដែលមានបច្ច័យដល់រូបិយវត្ថុដែល មានចែងក្នុងច្បាប់នេះ ដែលផ្ញើបញ្ជូនដោយខុសច្បាប់ រឺសង្ស័យថាខុសច្បាប់ ហើយដែលអាជ្ញាធរមានសមត្ថកិច្ចដឹងឮ ហើយតាមដាន ដើ ម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយ ដែលមានចែងក្នុងមាត្រា ៣១, ៣២, ៣៣, ៣៧ និង៣៨ អាចអនុញ្ញាតអោយឆ្លងកាត់បាន ដើម្បីតាម ដានរកអត្តសញ្ញាណជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសនោះ ដើម្បីធ្វើការចោទ ប្រកាន់។ ការអនុញ្ញាតអោយធ្វើក្នុងគោលដៅ ដូចខាងលើនេះដែរ ការញុះញង់អ្នករាជការមានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើស អោយលក់ដោយខុសច្បាប់ នូវរុក្ខជាតិ និងសារ ធាតុទាំងឡាយ ទោះបី ដោយផ្ទាល់ រឺតាមរយជនណាម្នាក់ ដែលប្រព្រឹត្តតាមការណែនាំរបស់អ្នករាជការនោះ។ ការញុះញង់អោយទិញដោ យខុសច្បាប់នូវរុក្ខជាតិ និងសារធាតុ ដែលប្រព្រឹត្តដោយអ្នករាជការ មានសមត្ថកិច្ច ដើម្បីពិនិត្យកត់ត្រាបទល្មើសទាំងឡាយដែលមានចែង ក្នុងច្បាប់នេះ ត្រូវហាមឃាត់ បើពុំនោះទេ នឹងត្រូវចោទប្រកាន់ពីបទល្មើសញុះញង់ ដែលមានចែងក្នុងមាត្រា៤១ និងទុកការអង្កេត ជាមោ ឃ ទោះបីអ្នករាជការនោះ ប្រព្រឹត្តដោយផ្ទាល់ រឺតាមរយជនណាម្នាក់ក៏ដោយ។
ការសំរេចអោយប្រើវិធីប្រគល់ដោយមានការឃ្លាំមើល រឺប្រើវិធីអោយលក់ដោយខុសច្បាប់ ត្រូវធ្វើដោយអាជ្ញាធរ ដែលចា ត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺដោយមន្ត្រីប្រតិភូ ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់តាំងសំរេចករណីនីមួយៗ ហើយ បើសិនជាត្រូវធ្វើ គឺផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាមួយប្រទេសអែទៀត ដែលមានប្រយោជន៍ក្នុងរឿងនេះ។ សេចក្តីសំរេចអោយ ប្រើវិធី ប្រគល់ដោយមានការឃ្លាំមើល ត្រូវជូនដំនឹងភ្លាមទៅតុលាការមានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថា ជាកន្លែងបញ្ជូនចេញ រឺកន្លែ ងបញ្ជូនចូលមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះម៉្យាង ម៉្យាងទៀត ត្រូវជូនដំនឹងភ្លាមផងដែរទៅតុលាការមានសមត្ថកិច្ចនៃកន្លែង ដែលសន្មត់ថាជាកន្លែងដែលប្រគល់ រឺកន្លែងបញ្ចោញ។ សេចក្តីសំរេចអនុញ្ញាតប្រើវិធីញុះញង់អោយលក់ដោយខុសច្បាប់ ត្រូវជូនដំនឹងភ្លា មទៅតុលាការ មានសមត្ថកិច្ចនៃកន្លែងដែលសន្មត់ថាជាកន្លែងលក់។
អាជ្ញាធរចាត់តាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឺប្រតិភូរបស់រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ដឹកនាំនិងត្រួតពិនិត្យកិច្ច ប្រតិបត្តិការលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជាអោយធ្វើអន្តរាគមន៍ដែលមន្ត្រីនោះយល់ឃើញថាជាការសមស្រប។ បើមាន ការព្រមព្រៀងពីប្រទេសអែទៀតដែលមាន ផលប្រយោជន៍ពាក់ព័ន្ធ រឺដោយអនុលោមជាយថាហេតុទៅលើកិច្ចព្រមព្រៀងខាងហិរញ្ញវត្ថុអា ជ្ញាធរ រឺ ប្រតិភូនោះ អាចសំរេចអោយចាំស្កាត់ចាប់វត្ថុបញ្ជូនខុសច្បាប់ ដែលអាចអនុញ្ញាតអោយបញ្ជូនបន្តដូចដើម រឺអោយបញ្ជូនបន្តក្រោ យពីឃាត់ទុករូបិយប័ណ្ណ អុបករណ៍ដែលមានបច្ច័យដល់រូបិយវត្ថុ រុក្ខជាតិ រឺសារធាតុ ហើយដាក់ផលិតផលផ្សេងជំនួសវិញ។ ផ្នែកទី៧ ការឃ្លាំមើល
ព្រះរាជអាជ្ញា រឺចៅក្រមស៊ើបសួរ ប្រសិនបើរឿងនេះបានទៅដល់ខ្លួនហើយ អាច :
ធួនល្មមសអោយឃើញថា គណនី ខ្សែរទូរស័ព្ទ រឺប្រព័ន្ធកុំព្យូទ័រទាំងនោះ ត្រូវបានប្រើប្រាស់ រឺអាចយកទៅប្រើប្រាស់ ដោយបន្ដាជនដែល សង្ស័យថាប្រព្រឹត្ត រឺបានប្រព្រឹត្ត បទល្មើសណាមួយដែលមានចែងក្នុងជំពូកទី១០ និងទី១១ រឺកាលបើលិខិត រឺអែកសារទាំងនោះពាក់ព័ន្ធ រឺ អាចនឹងពាក់ព័ន្ធទៅនឹងបទល្មើសណាមួយខាងលើនេះ។ វិធានការខាងលើនេះ មិនអាចចាត់ទុកជាការរំលោភលើការសំងាត់ខាងវិជ្ជាជីវបាន ឡើយ។ ការដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់ អាចធអនុញ្ញាតបានតែក្នុងថិរវេលាក្រោម២ខែ។ ការ បន្តវិធានការនេះ ត្រូវបានអនុញ្ញាត តែដោយចៅក្រមស៊ើបអង្កេតដែលកាន់រឿងនេះ។
ដោយមិនទានគិតដល់ទោសទាំងឡាយដែលផ្តន្ទាចំពោះបទល្មើស ដែលមានចែងក្នុងជំពូក ទី១០ និង១១ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល) រឺ ផ្តន្ទាទោសណាមួយ ក្នុងទោសទាំងពីរនេះ :
ផ្នែកទី៨ ការហាមឃាត់មិនអោយសម្អាងលើអាថ៌កំបាំងធនាគារដើម្បីប្រកែកមិនផ្តល់ភស្តុតាង រឺចម្លើយជាសាក្សី
អាថ៌កំបាំងខាងធនាគារពុំអាចត្រូវបានលើកយកមកជាសម្អាង ដើម្បីប្រកែកមិនព្រមផ្តល់ ភស្តុតាង រឺចម្លើយជាសាក្សីលើហេ តុការណ៍ទាំងឡាយ ដែលអាចជាបទល្មើសណាមួយដែលមានចែងក្នុង ជំពូកទី១០ និង១១។
ជំពូកទី១៩ ការបិទទ្វារជាបន្ដោះអាសន្ន
ក្នុងករណីមានការចោទប្រកាន់ពីបទល្មើសណាមួយដែលមានចែងក្នុងមាត្រា៣១ ៣២, ៣៣, ៣៤, ៣៥ (ចំនុច១ និងចំនុច៥) មាត្រា៣៧និង៣៨ តុលាការ រឺចៅក្រមស៊ើបសួរ អាចបញ្ជាអោយបិទទ្វារជាបន្ដោះអាសន្នសំរាប់ថិរវេលា៦ខែ យ៉ាងយូរចំពោះសណ្ឋាគារ ផ្ទះឈ្នួលមានចលនវត្ថុប្រើប្រាស់ស្រាប់ កន្លែងទទួលភ្ញៀវអោយនៅនិងបរិភោគ តៀមភេសជ្ជ ភោជនីយដ្ឋាន ក្លឹប សមាគមកំសាន្ត កន្លែង រាំច្រៀង កន្លែងទស្សនីយភាព រឺសាខា កន្លែងនោះ រឺកន្លែងណាមួយ ដែលបើកអោយសាធារណជន រឺប្រើប្រាស់ដោយសាធារណជន ហើយ ដែលនៅទីនោះ មានកើតបទល្មើស ប្រព្រឹត្តដោយអាជីវករដោយសារការសមគំនិតរបស់អាជីវករ។ ការបិទទ្វារនេះអាចបន្តអោយធ្វើតាម រូបភាពដដែលសំរាប់ថិរវេលា ៦ខែយ៉ាងយូរ។ សេចក្តីសំរេចទាំងឡាយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើនេះ ត្រូវយកទៅអនុវត្តភ្លាម ទោះបីមាន បន្ដឹងអុទ្ធរណ៍ក៏ដោយ។
ជំពូកទី២០ ការអោយចូលរួមក្នុងនីតិវិធីនៃរឿង
ជនជាប់ចោទទាំងឡាយពីបទល្មើសណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ហើយស្ថិតនៅលើទឹកដីនៃព្រះរាជាណាច ក្រកម្ពុជា ត្រូវបង្ខំតាមគ្រប់មធ្យោបាយស្របច្បាប់អោយចូលរួម ក្នុងនីតិវិធីព្រហ្មទណ្ឌដែលពាក់ព័ន្ធដល់ខ្លួន។
ជំពូកទី២១ បទប្បញ្ញត្តិស្តីអំពីការអនុវត្តទោសគ្រឿងញៀញផ្នែកទី១ ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ការហាមឃាត់មិនអោយរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំរេចលើជនបរ ទេសណាមួយដោយអនុវត្តតាម ចំនុច (ក) កថាខ័ណ្ឌ១នៃមាត្រា៦០ នាំទៅដល់ការបណ្តោញទណ្ឌិតចេញ ពីប្រទេស ក្រោយពីបានរងទោសពន្ធនាគាររួចហើយ។ ក្នុងករណី ហាមឃាត់ជាស្ថាពរមិនអោយរស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា វិធានការនេះមិនអាចលុប ចោលនៅថ្ងៃក្រោយបានឡើយ។ ផ្នែកទី២ ការដាក់ពន្ធនាគារបង្ខំដល់រូបកាយ
ថិរវេលានៃការដាក់ពន្ធនាគារបង្ខំដល់រូបកាយ មានកំនត់២ឆ្នាំ កាលបើប្រាក់ពិន័យ និង ធនទណ្ឌ សំរេចលើបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា៣១ដល់៤០ រឺសំរេចលើបទល្មើសគយ ដែលមានការពាក់ព័ន្ធ មានចំនួនលើសពី ១០.០០០.០០០៛០០ (ដប់លាន រៀល)។ ផ្នែកទី៣ ការត្រួតទោស
កាលបើនៅក្នុងនីតិវិធីតែមួយ ជនជាប់ចោទត្រូវបានសំរេចថាមានពិរុទ្ធពីបទល្មើសច្រើន បទ ក្នុងនោះមានបទល្មើសណាមួយ ចូលក្នុងចំនោមបទល្មើសដែលមានចែងក្នុងមាត្រា៣១ដល់មាត្រា ៤០ ជននោះត្រូវទទួលរងគ្រប់ទោសទាំងអស់ដែលបានសំរេច ហើយ ទោសពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយលើសពីអតិបរមានៃទោសដែលខ្ពស់បំផុត។ កាលបើនៅក្នុងនីតិវិធីដាច់ពីគ្នា ជនជាប់ ចោទត្រូវបានផ្តន្ទាទោសពីបទល្មើសច្រើនបទ ក្នុងនោះមានបទ ល្មើសណាមួយចូលក្នុងចំនោមបទល្មើសដែលរៀបរាប់ខាងលើ ហើយបើ ហេតុការណ៍ដែលបានបន្ដាល អោយផ្តន្ទាទោសណាមួយ បានប្រព្រឹត្តឡើងមុនការផ្តន្ទាទោសមួយទៀតចូលជាស្ថាពរ ជននោះត្រូវទទួល គ្រ ប់ទោសទាំងអស់ដែលបានសំរេច ហើយទោសដាក់ពន្ធនាគារត្រូវអនុវត្តត្រួតគ្នា ក្នុងកំរិតមិនអោយ លើសពីអតិបរមានៃទោសដែលខ្ពស់បំ ផុត។ ជំពូកទី២២ បទប្បញ្ញត្តិស្តីពីការរក្សាទុក រឺការបំផ្លាញចោលនូវរុក្ខជាតិ និងសារធាតុដែលបានឃាត់ទុកផ្នែកទី១ ការធ្វើ និងល័ក្ខខ័ណ្ឌនៃការរក្សាទុកត្រាអាច់ល័ក្ខ
ក្នុងគ្រប់ករណីទាំងអស់ដែលមានចែងក្នុងជំពូកទី១០ និង១១ និងក្នុងមាត្រា៩៨ និង៩៩ ថ្នាំញៀន សារធាតុដែលមានអិទ្ធិពល លើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសំរាប់ផលិតគ្រឿងញៀន ត្រូវឃាត់ទុក ហើយដាក់ក្នុងកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខតាំង ពីពេលរកឃើញ។ កញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខ ត្រូវធ្វើយ៉ាងណាអោយការពារបាន កុំអោយមានការលួចដកហូត រុក្ខជាតិ រឺសារ ធាតុក្នុងនោះ។ កញ្ចប់បិទត្រាអាច់ល័ក្ខនីមួយៗត្រូវដាក់លេខរៀង និងមានសរសេរពីលើសំបកកញ្ចប់ រឺសរសេរលើ ស្លាកបិទត្រាអាច់ ល័ក្ខ រាយសេចក្តីអំពីប្រភេទ និងទំងន់រុក្ខជាតិ និងសារធាតុដែលនៅក្នុងនោះ ព្រមទាំងចំនួនកញ្ចប់ដែលមានរុក្ខជាតិ រឺសារធាតុដែលមានក្នុ ងនោះ។ កំនត់ហេតុមួយត្រូវធ្វើភ្លាម បញ្ជាក់ថ្ងៃ ខែ ឆ្នាំ ទីកន្លែងកាលទេសនៃការរកឃើញ បញ្ជាក់ពីរុក្ខជាតិ និងសារធាតុ ដែលឃាត់ទុក បញ្ជាក់ទំងន់ និងវិធីថ្លឹងដែលបានប្រើ និងបញ្ជាក់ពីតេស្ត និងលទ្ធផលនៃតេស្តនោះប្រសិនបើបានធ្វើ។ កំនត់ហេតុនោះ បញ្ជាក់ផងដែរនូវចំ នួនកញ្ចប់បិទត្រាអាច់ល័ក្ខ និងរាយសេចក្តីដូចមានចែងខាងលើ ឡើងវិញ។ កំនត់ហេតុបញ្ជាក់ទីកន្លែងដែលយកកញ្ចប់ប្រអប់ រឺហឹបបិទ ត្រាអាច់ល័ក្ខទៅតំកល់ទុក ព្រមទាំង កំនត់សំគាល់ផ្សេងទៀតដែលមានប្រយោជន៍។ កំនត់ហេតុ និងកំនត់សរសេរលើកញ្ចប់ ប្រអប់ រឺ ហឹបនីមួយៗ ត្រូវចុះហត្ថលេខាដោយអ្នក ដែលបានចូលរួមរៀបចំធ្វើកញ្ចប់ទាំងអស់នោះ។ កញ្ចប់ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ត្ខ ត្រូវរក្សា ទុកក្នុងល័ក្ខខ័ណ្ឌសមស្រប ដើម្បីការពារកុំអោយមាន ការលួច រឺគៃបន្លំបាន។ ការយកកញ្ចប់ ប្រអប់ រឺហឹបបិទត្រាអាច់ល័ក្ខទៅណាមក ណាក្រោយ មកទៀត ត្រូវធ្វើកំនត់ហេតុមួយកត់ត្រាបញ្ជាក់ ពីទីកន្លែងដែលយកទៅដាក់ និងកម្មវត្ថុនៃចលនា នោះ។ កំនត់ហេតុនេះកត់ ត្រាថា រឺមួយត្រាអាច់ល័ក្ខ និងកញ្ចប់ទាំងអស់នៅល្អគង់វង្ស ហើយថាចំនួន មានត្រឹមត្រូវតាមចំនួនក្នុងកំនត់ហេតុឃាត់ទុក រឺថាមានការបា ត់បង់ រឺមានការខូតខាតត្រាអាច់ល័ក្ខ និងមានការប្រែភាពដើម។ ផ្នែកទី២ ការដកយកជាសំនាក
អាជ្ញាធរតុលាការមានសមត្ថកិច្ចដកយកជាបន្ទាន់នូវសំនាកយ៉ាងតិចបីកញ្ចប់ រឺតាមចំនួន ដែលត្រូវការជាចាំបាច់នៅចំពោះមុខ ជនពាក់ព័ន្ធក្នុងបទល្មើស រឺបើគ្មានអ្នកពាក់ព័ន្ធ នៅចំពោះមុខសាក្សី ពីរនាក់ ដើម្បីធ្វើជាភស្តុតាង និងការកត់សំគាល់ភិនភាគនៃរុក្ខជាតិ រឺ សារធាតុដែលឃាត់ទុក។ សំនាក និមួយៗ ត្រូវដាក់ក្នុងកញ្ចប់បិទត្រាអាច់ល័ក្ខ។ លើកញ្ចប់ លើស្លាកភ្ជាប់ និងត្រាអាច់ល័ក្ខ ត្រូវមានកត់ចំនាំ ប្រភេទ និងទំងន់នៃវត្ថុនៅខាងក្នុង។ បន្ទាប់ពីការដកយកសំនាកហើយ ត្រូវបិទត្រាអាច់ល័ក្ខឡើងវិញលើកញ្ចប់ដើម ហើយត្រូវធ្វើកំនត់ ហេតុមួយបញ្ជាក់ចំនួនសំនាក ដែលបានដកយកប្រភេទ និងទំងន់នៃរុក្ខជាតិ និងសារធាតុដែលមានក្នុងកញ្ចប់នីមួយៗ ព្រមទាំងការ ផ្លាស់ ប្តូរទៅលើត្រាអាច់ល័ក្ខដើម។ កំនត់ហេតុ និងការសរសេរបញ្ជាក់ទាំងអស់លើសំនាកនីមួយៗ និងលើត្រាអាច់ល័ក្ខដែលបិទឡើងវិញ ត្រូវ ចុះហត្ថលេខាដោយជនទាំងអស់ដែលបានចូលរួមក្នុងកិច្ច ប្រតិបត្តិការដកសំនាក។ ផ្នែកទី៣ កោសលវិច័យ
កោសលវិច័យដោយអ្នកជំនាញដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌ ដើម្បីអោយបានដឹង អំពីប្រភេទធាតុផ្សំនិងកំរិតធាតុ សកម្មរបស់រុក្ខជាតិ និងសារធាតុដែលឃាត់ទុក ត្រូវធ្វើដោយឆាប់បំផុត បន្ទាប់ពីការឃាត់ទុក ដើម្បីចៀសវាងការខូចខាតថយចុះនូវសារ ធាតុរូបវត្ថុ និងជាតិគីមីនៃវត្ថុនោះ។ អ្នកជំនាញត្រូវបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួននូវចំនួនសំនាក ដែលគេបានប្រគល់អោយ អំពីប្រភេទ និង ទំងន់នៃរុក្ខជាតិ និងសារធាតុដែលមាននៅក្នុងសំនាកនីមួយៗ ចំនួនសំនាកដែលបានប្រើប្រាស់ធ្វើ កោសលវិច័យ ហើយប្រសិនបើមាន ត្រូវបញ្ជាក់ចំនួនសំនាកដែលប្រមូលមកវិញសល់ពីការធ្វើកោសល វិច័យ និងការប្រែប្រួលទៅលើសំនាកទាំងនោះ។ ផ្នែកទី៥ ការប្រគល់ និងការបំផ្លាញចោលនូវសារធាតុទាំងឡាយដែលបានឃាត់ទុក
លើកលែងតែក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធាតុឃាត់ទុកជាការចាំបាច់ដាច់ ខាតសំរាប់ដំណើរការនីតិវិធី អាជ្ញា ធរខាងតុលាការ ក្រោយពីបានឃាត់ទុក រឺក្រោយពីដកយកសំនាក ត្រូវបញ្ជា និងចាត់ការអោយអនុវត្តជាបន្ទាន់នូវ :
ពោះមុនគណកម្មការ ដែលត្រូវបង្កើតឡើងដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងករណីដែលការរក្សាទុករុក្ខជាតិ និងសារធា តុជាការចាំបាច់សំរាប់ដំណើរការ នីតិវិធីការប្រគល់ រឺការបំផ្លាញចោល ត្រូវធ្វើយ៉ាងឆាប់បំផុតក្រោយពេលដែលសេចក្តីសំរេចរឹបអូស ត្រូវចូលជាស្ថាពរ។ការប្រគល់ និងការបំផ្លាញចោល ត្រូវពិនិត្យកត់ត្រាក្នុងកំនត់ហេតុមួយ ដែលមានបញ្ជាក់ច្បាស់លាស់ អំពីអាច់ល័ក្ខដែ លត្រូវបានប្រគល់ រឺបំផ្លាញចោល។ ស្លាកនៃត្រាអាច់ល័ក្ខ រឺចំណារនៅលើកញ្ចប់ ត្រូវដាក់ជាអុបសម្ព័ន្ធភ្ជាប់ជាមួយកំនត់ហេតុដែលត្រូវចុះ ហត្ថលេខាដោយបុគ្គលទាំងអស់ដែ់លបានចូលរួមក្នុងការប្រគល់ រឺការបំផ្លាញចោលនោះ។
ជំពូកទី២៣ ការផ្តល់ទៅអនីតិជននូវជាតិគីមីពុលសំរាប់ហិតស្រូប
ជនដែលដឹងច្បាស់ហេតុផលហើយនៅតែផ្តល់អោយអនីតិជនហិតស្រូបនូវជាតិគីមីពុលណាមួយ ដែលមានចុះក្នុងបញ្ជីកំនត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០ ០៛០០ (ប្រាំលានរៀល) ដល់ ១០.០០០.០០០៛០០ (ដប់លានរៀល)។
ជំពូកទី២៤ វិធានការប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀនដោយបំពានផ្នែកទី១ បទប្បញ្ញត្តិទូទៅ
ការប្រើគ្រឿងញៀនដោយបំពាន និងការប្រើប្រាស់ខុសច្បាប់នូវគ្រឿងញៀន មានន័យថា ការប្រើគ្រឿងញៀនហាមឃាត់ និង ការប្រើប្រាស់ក្រៅបញ្ជារបស់គ្រូពេទ្យ នូវគ្រឿងញៀនអែទៀតៗដែរ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា។ អ្នកញៀនជាតិពុលគឺជនដែលចនុះគ្រឿងញៀន ទាំងរូបកាយ ទាំងស្មារតី បានន័យថាមិនអាចអត់បាននូវ គ្រឿងញៀនដែលស្ថិត ក្រោមការត្រួតពិនិត្យនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការព្យាបាលបន្សាបជាតិពុល គឺការព្យាបាលបំបាត់ការចនុះរូបកាយទៅនឹង គ្រឿងញៀន។
ការប្រើប្រាស់គ្រឿងញៀនហាមឃាត់ និងការប្រើប្រាស់ក្រៅពីវេជ្ជបញ្ជានូវគ្រឿងញៀន អែទៀតៗដែលស្ថិតនៅក្រោមការ ត្រួតពិនិត្យ ត្រូវហាមឃាត់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្នែកទី២ វិធានការព្យាបាល
អ្នកញៀនជាតិពុលដែលចូលទៅសុំព្យាបាលដោយខ្លួនអែងនៅក្នុងមន្ទីរពេទ្យ រឺអង្គការអែក ទេសណាមួយ រឺគិលានដ្ឋានណាមួយ ត្រូវបានទទួលរក្សាការសំងាត់ពីអង្គការទាំងនោះ បើសាមីខ្លួន សុំយ៉ាងនេះ។ ចំនាយលើការព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេស រឺគិ លានដ្ឋានរបស់រដ្ឋ ត្រូវជាបន្ទុកទាំងស្រុងរបស់រដ្ឋ។ ជនដែលទទួលការព្យាបាលក្នុងល័ក្ខខ័ណ្ឌដែលចែងនៅវាក្យខ័ណ្ឌទី១ អាចសុំអោយមន្ទីរ ពេទ្យ រឺអង្គការដែល ព្យាបាលចេញលិខិតបញ្ជាក់ឈ្មោះខ្លួន ថ្ងៃ ខែ ឆ្នាំ រយពេល និងកម្មវត្ថុនៃការព្យាបាល។
ការចោទប្រកាន់មិនត្រូវធ្វើលើជនណាដែលបានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ ហើយបានចូលខ្លួន ដោយខ្លួនអែងទៅទទួលការព្យាបាលមុនការចោទប្រកាន់។
ព្រះរាជអាជ្ញាអាចកោះហៅជនដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អោយចូលទៅបង្ហាញខ្លួនចំ ពោះមុខតុលាការក្នុងរយពេលមិនតិចជាង១ខែ ហើយក៏មិនលើស ពី៦ខែ ហើយអាចបង្គាប់អោយចូលខ្លួនក្នុងរយពេល ៨ថ្ងៃ ទៅក្នុងគ្រឹះ ស្ថានព្យាបាលណាមួយ ដែលបាន ចែងក្នុងមាត្រា៨៩ ដើម្បីទទួលការព្យាបាលសមស្របតាមសុខភាពរបស់ខ្លួន។ ព្រះរាជអាជ្ញា ត្រូវជូន ដំនឹង អំពីសេចក្តីសំរេចរបស់ខ្លួនទៅគ្រឹះស្ថានព្យាបាលនោះ។ បើជននោះមិនចូលខ្លួនទៅគ្រឹះស្ថានព្យាបាលទេ រឺក៍គេចវេសពីការព្យាបាលដែលគ្រឹះ ស្ថាននោះកំនត់អោយ ធ្វើ តុលាការត្រូវយកបទប្បបញ្ញត្តិនៃមាត្រា៩៤ ទៅអនុវត្តលើជននោះ។ បើជននោះបានទទួលការព្យាបាលតាមបង្គា ប់រហូតដល់ទីបញ្ចប់ រឺបើជននោះបានបន្តការព្យាបាលដោយ ទៀងទាត់ តុលាការអាចប្រកាសថាមិនដាក់ទោស។
ជនដែលត្រូវជាប់ចោទពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ បើពិនិត្យទៅឃើញថាជន នោះញៀនជាតិពុល តុលាការអាច សំរេចបង្ខំអោយជននោះ ទៅទទួលវិធានការព្យាបាលសមស្របនឹងសុខ ភាពរបស់ខ្លួនក្នុងរយពេលអនុវត្តនីតិវិធី។ បើជននោះទទួលការព្យា បាលរហូតដល់ទីបញ្ចប់ តុលាការអាចសំរេចត្រឹមតែធ្វើកាព្រមានប៉ុណ្ណោះ។
អ្នកញៀនជាតិពុលដែលត្រូវបានផ្តន្ទាទោសពីបទល្មើសដែលមានចែងក្នុងមាត្រា៩៨ កថាខ័ណ្ឌទី២ អាចសុំដោយស្ម័គ្រចិត្តចូល ទៅព្យាបាលតាមសភាពនៃសុខភាពរបស់ខ្លួនបាន ក្រោយពីការ កាត់ទោស។ ក្នុងករណីនេះ ការអនុវត្តនទោសត្រូវផ្អាកសិន។ សាមីជនដែល បានទទួលការព្យាបាល រហូតដល់ចប់ ត្រូវចាត់ទុកថាបានទទួលរងទោសរួចហើយ។ ទោសនោះត្រូវយកមកអនុវត្តវិញភ្លាម កាលបើទណ្ឌិត មិនព្រមទទួលការព្យាបាល រឺមិនព្រមទទួលការ ព្យាបាលរហូតដល់ចប់។
ជនណាគេចវេសពីវិធានការព្យាបាលដែលមានចែងក្នុងមាត្រា៩១ និងមាត្រា៩៥ ដល់មាត្រា៩៧ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយលានរៀល) រឺផ្តន្ទាទោស ណាមួយ ក្នុងទោសទាំងពីរនេះ។
តុលាការផ្នែករដ្ឋប្បវេណីដែលបានទទួលបន្ដឹងពីសហព័ន្ធ រឺពីឪពុកម្តាយ រឺសាច់ញាតិរបស់ សាមីជន រឺពីអយ្យការប្តឹងទៅតុលា ការរដ្ឋប្បវេណីថា សាមីជនដែលជាអ្នកញៀនជាតិពុល ជាមនុស្ស ដែលគេស្គាល់ថាមានគ្រោះថ្នាក់ដល់អ្នកដទៃនោះ តុលាការរដ្ឋប្បវេណី អាចបង្ខំសាមីជននោះអោយស្ថិតិ នៅព្យាបាលក្នុងមន្ទីរពេទ្យ រឺអង្គការអែកទេសណាមួយ ដែលមានចែងក្នុងមាត្រា៨៩។
កាលបើអ្នកញៀនជាតិពុលប្រព្រឹត្តបទល្មើស ដែលមិនធួនល្មមនឹងផ្តន្តាទោសដាក់ពន្ធនាគារ ហើយបើជននោះមិនដែលត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាការដោយព្យួរទោស រឺមិនព្យួរទោសក្នុងរយ ពេល៣ឆ្នាំកន្លងទៅទេ នោះតុលាការអាចសំរេចមិនដាក់ទោស ប៉ុន្តែត្រូវ បង្ខំជននោះអោយទៅទទួលការ ព្យាបាល។
អ្នកញៀនជាតិពុលដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ៦ខែ ដោយព្យួរទោសពី បទល្មើសផ្សេងទៀត នោះតុលាការ អាចបង្ខំអោយជននោះទទួលវិធានការព្យាបាល។ ផ្នែកទី៣ វិធានការបង្ក្រាប
ទោះបីមានបទប្បញ្ញត្តិនៃមាត្រា៣១ ដល់៣៧ក៏ដោយ ជនណាប្រព្រឹត្តខុសច្បាប់ដោយរក្សា ទុក ទិញ រឺដាំដុះដោយចេតនាសំរាប់ ប្រើប្រាស់ផ្ទាល់ខ្លួននូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមានអិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) រឺផ្តន្ទាទោសណាមួយក្នុងទោសទាំង ពីរនេះ ។ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវរុក្ខជាតិ រឺសារធាតុដែលចាត់ទុកជាថ្នាំញៀន រឺសារធាតុដែលមាន អិទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងផ្តន្ទាទោសពិន័យ ជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួ យលានរៀល) រឺផ្តន្ទាទោស ណាមួយក្នុងទោសទាំងពីរនេះ។ ទោសខាងលើនេះត្រូវទ្វេរជាពីរ ប្រសិនបើអ្នកប្រព្រឹត្តបទល្មើសជាអ្នកមានមុ ខរបរខាងគ្រប់គ្រង និងព្យាបាលសុខភាព។ ក៏ប៉ុន្តែប្រសិនបើក្នុងកាលទេសនៃមូលហេតុ ដែលបទល្មើសណាមួយចែងខាងលើបានប្រព្រឹត្ត ដោយមាន បរិមាណបន្តិចបន្តួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចអោយជនប្រព្រឹត្តនោះ រួចខ្លួនពីបទចោទ។ ប្រសិនបើរឿងនេះទៅដល់តុលាការ ប្រធានតុលាការ អាចសំរេចអោយចារីនៃហេតុ ការណ៍នេះ មិនបាច់ទទួលទោស រឺគ្រាន់តែព្រមានជន នោះតែប៉ុណ្ណោះ។ ត្រូវចាត់ទុកថាជាការទទួលទាន តាមទម្លាប់ ការទទួលទានដែលមិនបន្ដាលអោយញៀន ហើយអ្នកទទួលទានជាអ្នកស្រុ កទទួលទានតាមដូន តាធ្លាប់ប្រព្រឹត្តពីយូរណាស់មកហើយ។
ជនណាដែលបើកបរយានយន្តតាមផ្លួវគោក ផ្លួវទឹករឺផ្លួវអាកាសនៅពេលដែលខ្លួនស្ថិត ក្រោមអិទ្ធិពលនៃថ្នាំមានសារជាតិញៀន ដែលខ្លួនបានប្រើដោយខុសច្បាប់ និងបន្ដាលអោយមានគ្រោះថ្នាក់ ទោះបីគ្មានសញ្ញាបង្ហាញអោយឃើញពីក្រៅថាខ្លួនញៀនក៏ដោយ ក៏ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ដល់ ១ខែ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛០០ (មួយសែនរៀល) ដល់ ១.០០០.០០០៛០០ (មួយ លានរៀល) រឺផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ។ ជនណាប្រកែកមិនព្រមដាក់ខ្លួនអោយគេធ្វើតេស្តពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោ សដូចមានចែងនៅវាក្យ ខ័ណ្ឌខាងលើ។ ក្នុងករណីបង្កអោយមានរបួសស្នាម រឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកដទៃ ត្រូវផ្តន្ទាទោសជាបី ដងនៃ អតិបរមាទោសកំនត់។
ជំពូកទី២៥ កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកទី១ បទប្បញ្ញត្តិរួមស្តីពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ
ក្នុងករណីគ្មានសន្ធិសញ្ញាបត្យាប័ន និងការជួយគ្នាទៅវិញទៅមកខាងតុលាការ ចំពោះ បទល្មើសដែលមានចែងក្នុងជំពូកទី១០ និង១១ ត្រូវអនុវត្តតាមបទបញ្ញត្តិទាំងឡាយនៃជំពូកទី២៥ ដែលអនុវត្តបានផងដែរទៅលើចំនុចដែលមិនបានបញ្ញត្តិដោយសន្ធិសញ្ញា។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនចាត់ទុកបទល្មើសទាំងឡាយ ដែលមាន ចែងក្នុងមាត្រាខាងលើនេះ ជាបទល្មើ សខាងសារពើពន្ធ រឺនយោបាយ រឺក៏ជាបទល្មើសដែលមាន មូលហេតុនយោបាយ ដើម្បីប្រកែកមិនព្រមធ្វើបត្យាប័នចារីនៃបទល្មើសទាំង នោះ រឺមិនព្រមជួយគ្នា ទៅវិញទៅមកក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទអាជ្ញា និងនីតិវិធីនៃតុលាការចំពោះបទល្មើស ខាងលើនេះ ឡើយ។ ផ្នែកទី២ បត្យាប័ន
ល័ក្ខខ័ណ្ឌនីតិវិធី និងលទ្ធផលនៃបត្យាប័នចំពោះបទល្មើស ដែលមានចែងជាពិសេសក្នុង ជំពូកទី១០ និងទី១១ ត្រូវបានកំនត់ ដោយបទប្បញ្ញត្តិនៃជំពូកទី២៥នៃច្បាប់នេះ។
បត្យាប័ននឹងត្រូវបានបដិសេធដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលបើ អាជ្ញាធរខាងតុលាការកម្ពុជាយល់ថា បទល្មើសមិនធ្ងន់សមល្មមនឹងធ្វើបត្យាប័ន រឺកាលបើអាជ្ញាធរតុលា ការកម្ពុជាយល់ថា វិធានការនេះ អាចសំរួលអោយធ្វើការចោទប្រកាន់ រឺដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើជនណាម្នាក់ ដោយសារតែមូលហេតុពូជសាសន៍ សាសនា សញ្ជាតិ រឺមតិនយោបាយរបស់គេ។
លើកលែងតែមានកិច្ចព្រមព្រៀងរឺការសម្រុះសំរួលជាមួយនឹងរដ្ឋដែលជាអ្នកប្តឹងសុំ រាជរដ្ឋាភិបាលកម្ពុជា ដាក់រឿងជូនទៅ អាជ្ញាធរខាងតុលាការមានសមត្ថកិច្ចរបស់ខ្លួន ដើម្បីចាត់ការជុំនំ ជំរះបន្ដឹងព្រហ្មទណ្ឌ កាលបើរាជរដ្ឋាភិបាលបដិសេធបត្យាប័នដោយមូល ហេតុ :
កាលបើរាជរដ្ឋាភិបាលប្រកែកមិនព្រមធ្វើបត្យាប័នដែលគេសុំដើម្បីអនុវត្តន៍ទោស ដែលត្រូវបានផ្តន្ទាទោស ចំពោះបទល្មើ សណាមួយ ដែលមានចែងក្នុងជំពូកទី១០ និងទី១១ ដោយសំអាងថា ទណ្ឌិតជាពលរដ្ឋខ្មែរ ហើយបើរដ្ឋជាអ្នកសុំនោះ សុំអោយរាជរដ្ឋាភិបា លកម្ពុជា ចាត់អោយ អនុវត្តទោស រឺសំណល់ទោសដោយខ្លួនអែង នោះរាជរដ្ឋាភិបាលបញ្ជូនពាក្យសុំទៅក្រសួងយុត្តិធម៌ ដើម្បី ពិនិត្យពីនិ យតភាពនៃបន្ដឹង និងពីភាពត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួចសំរេច ទៅតាមច្បាប់។ កាលបើទោសដែលបានផ្តន្ទា តាមប្រភេទ រឺតាមថិរវេលា ជាទោសមានភាព ធ្ងន់ជាងទោសដែលចែងក្នុងច្បាប់កម្ពុជាចំពោះរឿងដូចគ្នា នោះតុលាការនៃលំនៅដ្ឋាន រឺ នៅទីឃុំឃាំង ទណ្ឌិត តាមបន្ដឹងដែលធ្វើឡើងដោយទណ្ឌិតខ្លួនអែង រឺដោយអយ្យការ ត្រូវយកទោសដែលស្រប នឹងច្បាប់កម្ពុជាមកដាក់ ជំនួស រឺបន្ថយទោសដែលកាត់នៅអែបរទេសមកត្រឹមទោសអតិបរមា ដែលមាន ចែងក្នុងច្បាប់កម្ពុជា។
បើកាលទេសទាមទារហើយក្នុងករណីប្រញាប់ ព្រះរាជអាជ្ញាអាចបញ្ជាអោយចាប់ខ្លួនជន បរទេសជាបន្ដោះអាសន្ន បន្ទាប់ពី បានទទួលដំនឹងដែលបានផ្ញើផ្ទាល់មកខ្លួន តាមគ្រប់មធ្យោបាយបញ្ចូនសារ ដែលមានទុកស្នាមជាលាយលក្ខណ៍អក្សរថា នៅរដ្ឋជាអ្នកសុំមាន សេចក្តីសំរេចពីតុលាការ បញ្ជាអោយចាប់ខ្លួន រឺដាក់ទោសសាមីខ្លួននោះ ពីការប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែង ក្នុងជំពូកទី១០ និង ទី១១។ ព្រះរាជអាជ្ញាជូនដំនឹងអំពីការចាប់ខ្លួននេះទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជនដែលត្រូវចាប់ខ្លួនជាបន្ដោះអាសន្នក្នុងក្របខ័ណ្ឌខាងលើ នេះ អាចត្រូវបានដោះលែងអោយរួចខ្លួនវិញ បើក្នុងរយពេល២០ថ្ងៃ ចាប់ពីថ្ងៃចាប់ខ្លួនមក រាជរដ្ឋាភិបាលកម្ពុជាអិតបានទទួលពាក្យសុំបត្យា ប័ន ជាផ្លូវការទេ។
រាជរដ្ឋាភិបាលកម្ពុជាអាចយល់ព្រមអោយធ្វើបត្យាប័ន ដោយគ្រាន់តែបានឃើញពាក្យសុំ ចាប់ខ្លួនបន្ដោះអាសន្ន បើជនដែល គេទាមទារអោយចាប់ខ្លួននោះ យល់ព្រមជាលាយលក្ខណ៍អក្សរ នៅចំពោះមុខព្រះរាជអាជ្ញា អោយគេបញ្ជូនខ្លួនត្រលប់ទៅប្រទេសដើម វិញភ្លាម។ ផ្នែកទី៣ ការជួយគ្នាទៅវិញទៅមកខាងតុលាការ
ក្នុងករណីនៃបទល្មើសដែលមានចែងក្នុងជំពូកទី១០ និងទី១១ អាជ្ញាធរខាងតុលាការនៃ ព្រះរាជាណាចក្រកម្ពុជា អាចប្រគល់ អំនាចអោយទៅអាជ្ញាធរខាងតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេស ណាមួយ និងអាចទទួលអំនាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណា មួយដែរ ដើម្បី :
ជំពូកទី២៦ ការសម្របសំរួលការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និង ការធ្វើជំនួញគ្រឿងញៀនខុសច្បាប់ ផ្នែកទី១ ការសម្របសំរួល ការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនដោយបំភាន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ដោ យបំពាននូវគ្រឿងញៀន។ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ រៀបចំការប្រជុំពិភាក្សារបស់អាជ្ញាធរជាតិ និងដាក់ចុះអោយអនុវត្ត សេច ក្តីសំរេចទាំងឡាយរបស់អាជ្ញាធរជាតិ។ សមាសភាព និងមុខនាទីរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវកំនត់ដោយព្រះរាជ ក្រឹត្យ។ ផ្នែកទី២ ការសម្របសំរួលនៃការប្រយុទ្ធប្រឆាំងនឹងការធ្វើជំនួញគ្រឿងញៀនខុសច្បាប់
នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រមូលផ្តុំពត៌មានទាំងអស់ដែលអាច សំរួលការស្រាវជ្រាវរក និងការប ង្ការជំនួញគ្រឿងញៀនខុសច្បាប់ ហើយសំរួលប្រតិបត្តិការទាំងអស់ នៅក្នុងផ្ទៃប្រទេស ក៏ដូចជាក្នុងផ្ទៃអន្តរជាតិ ដើម្បីបង្ក្រាបជំនួញគ្រឿង ញៀនខុសច្បាប់។ សមាសភាព និងមុខនាទីរបស់នាយកមន្ទីរខាងលើនេះ ត្រូវកំនត់ដោយអនុក្រឹត្យ។
ជំពូកទី២៧ អវសានប្បញ្ញត្តិ
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៧ ព្រះហស្ថលេខា នរោត្ដម សីហនុ។ ឯកសារយោង
|