គ្រោងឆ្អឹងមនុស្ស![]() គ្រោងឆ្អឹងមនុស្ស (human skeleton) គឺជាគ្រោងរាងផ្នែកខាងក្នុងនៃរាងកាយ ។ ទារកទើបកើតភ្លាមមានឆ្អឹងទាំងអស់ ២៧០ បំណែក (១) (២) (៣) ហើយចំនួននេះចាប់ផ្តើមថយចុះទៅនៅត្រឹមតែ ២០៦ បំណែកប៉ុណ្ណោះពេលមនុស្សធំធាត់ចូលដល់ពេញវ័យ ព្រោះថា ឆ្អឹងមួយចំនួនបានរំលាយខ្លួនបញ្ចូលគ្នាទៅជាបំណែកមួយ ។ ម៉ាស់ឆ្អឹងទាំងអស់នៃគ្រោងឆ្អឹងកើនឡើងដល់ចំណុចកំពូលនៅពេលមនុស្សឈានចូលអាយុ ៣០ ឆ្នាំ ។ គ្រោងឆ្អឹងមនុស្សអាចបែងចែកជា គ្រោងឆ្អឹងអ័ក្ស (សន្លាក់) (axial skeleton) និង គ្រោងឆ្អឹងសន្ធាន (តភ្ជាប់) (appendicular skeleton) ។ គ្រោងឆ្អឹងសន្លាក់ផ្សំឡើងដោយ ឆ្អឹងកងខ្នង (vertebral column) ឆ្អឹងជំនីរ (rib cage) និង ឆ្អឹងលលាដ៍ក្បាល (skull) ។ ចំណែកឯគ្រោងឆ្អឹងតភ្ជាប់វិញ ដែលភ្ជាប់ខ្លួនវាទៅនឹងគ្រោងឆ្អឹងសន្លាក់ ផ្សំឡើងដោយឆ្អឹងសន្ទះទ្រូង (pectoral girdles) ឆ្អឹងត្រគាក (pelvic girdle) ព្រមទាំង ឆ្អឹងដៃ (upper limbs) និងឆ្អឹងជើង (lower limbs) ។ គ្រោងឆ្អឹងមនុស្សដើរតួសំខាន់នៅក្នុងមុខងារ ៦ យ៉ាងនៃខ្លួនប្រាណ ពោលគឺ ១) មុខងារទ្រទ្រង់ (support), ២) មុខងារធ្វើចលនា (movement), ៣) មុខងារការពារ (protection), ៤) មុខងារបង្កើតគ្រាប់ឈាម (production of blood cells), ៥) មុខងាររក្សាទុកអ៊ីយ៉ុងផ្សេងៗ (storage of ions) និង ៦) មុខងារត្រួតត្រាក្រពេញអង់ដូគ្រីន (endocrine regulation) ។ គ្រោងឆ្អឹងមនុស្សគ្មានរូបសណ្ឋានទ្វេភាព (រូបរាងពីរខុសគ្នា) រវាងភេទទាំងពីរ (sexually dimorphic) ដូចជាគ្រោងឆ្អឹងរបស់ពួកសត្វអំបូរពានរ (ស្វា) (primate species) ជាច្រើនយ៉ាងនោះទេ ប៉ុន្តែគ្រោងឆ្អឹងមនុស្សមានភាពខុសគ្នាបន្តិចបន្តួចស្ទើរមើលមិនយល់ នៃរូបសណ្ឋានរបស់ភេទទាំងពីរ ឧទាហរណ៍ឆ្អឹងក្បាល (skull) គ្រោងឆ្អឹងធ្មេញ (dentition) ឆ្អឹងវែង (long bones) និង ឆ្អឹងត្រគាក (pelves) ។ ជាទូទៅ ធាតុទាំងឡាយនៃគ្រោងឆ្អឹងរបស់សត្វញី ភាគច្រើនជាឆ្អឹងតូចជាងនិងមិនរឹងមាំដូចឆ្អឹងរបស់សត្វឈ្មោលនៅក្នុងក្រុមសត្វដែលមានអំបូរតែមួយនោះទេ ។ ឆ្អឹងត្រគាកនៃគ្រោងឆ្អឹងសត្វញី ក៏ខុសគ្នាពីឆ្អឹងត្រគាកនៃគ្រោងឆ្អឹងសត្វឈ្មោលដែរ ដើម្បីសម្រួលដល់ការបង្កើតកូនចេញមកក្រៅ (child birth) ។ រូបផ្គុំទូទៅនៃឆ្អឹងមានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖ ឆ្អឹងក្បាលឆ្អឹងក្បាលមានពីរ៖
ឆ្អឹងដងខ្លួនមានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖ ឆ្អឹងខ្នងឆ្អឹងខ្នងមានឆ្អឹងកងចំនួន ៣៣កង ចែកជា៖
ឆ្អឹងជំនីរឆ្អឹងជំនីរមាន១២គូចែកជា៖
ឆ្អឹងទ្រូងឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។ ឆ្អឹងអវយវៈឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖ ឆ្អឹងអវយវៈក្រោមឆ្អឹងអវយវៈក្រោមមានពីរគឺ៖
ឆ្អឹងអវយវៈលើឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖
នាទីគ្រោងឆ្អឹងគ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖
ផ្នែកផ្សេងៗនៃឆ្អឹងកងផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖
ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។ ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹងការសិក្សាដោយប្រើភ្នែកទទេការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖ ចំណាំ៖ ការសិក្សាដោយប្រើអតិសុខុមទស្សន៍ការសិក្សាដោយប្រើអតិសុខុមទស្សន៍ទៅលើជាលិកាឆ្អឹងឃើញមាន៖
សន្លាក់សន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។ មនុស្សមានសន្លាក់ចំនួនបី គឺ៖
ការលូតលាស់របស់ឆ្អឹង
តំហែរក្សាឆ្អឹងដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖
ឯកសារយោង
|