គ្រីស្ទៀណូ រ៉ូណាល់ដូ
![]() គ្រីស្ទៀណូ រ៉ូណាល់ដូ ដូស សាន់តូស អាវ៉េរ៉ូ (Cristiano Ronaldo dos Santos Aveiro) (កើតថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ ក្នុងទីក្រុង Funchal, Madeira) ដែលត្រូវបានគេស្គាល់ជាទូទៅថា Cristiano Ronaldo គឺជាកីឡាករ បាល់ទាត់សញ្ជាតិព័រទុយហ្កាល់។ គាត់លេងឲ្យក្លឹប Real Madrid របស់អេស្បាញ និង ក្រុមជម្រើសជាតិព័រទុយហ្កាល់។ Ronaldo កើតនៅថ្ងៃទី ៥ កុម្ភៈ ១៩៨៥ នៅទីក្រុង Funchal, Madeiraប្រទេសព័រទុយហ្កាល់។ ឳពុករបស់គាត់បានដាក់ឈ្មោះគាត់តាមលោក រ៉ូណល់ វីហ្កេន.[២] នៅឆ្នាំ ២០០៣ Cristiano Ronaldo បានចូលលេងឲ្យក្លឹប Manchester United ពីក្លឹប Sporting Portugal។ គាត់ត្រូវបានគេឲ្យពាក់អាវលេខ ៧។ កីឡាករមុនគាត់ដែលបានពាក់អាវលេខនេះមានដូចជា George Best, Eric Cantona និង David Beckham។ ក្នុងរដូវកាល២០០៧/២០០៨ គាត់បានក្លាយជាកីឡាករតែម្នាក់គត់ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះដែលបានឈ្នះទាំងរង្វាន់ the FIFPro "កីឡាករប្រចាំឆ្នាំ" និងរង្វាន់ the FIFPro "កីឡាករវ័យក្មេងប្រចាំឆ្នាំ" ក្នុងរដូវកាលតែមួយ។ ក្នុងរដូវកាលនោះ គាត់បានស៊ុតបញ្ចូលទីសរុប៤១គ្រាប់ ហើយនិងបានឈ្នះរង្វាន់ European Golden Boot គឺជារង្វាន់ដែលផ្ដល់ឲ្យអ្នកដែលបានស៊ុតបញ្ចូលទីច្រើនជាងគេ។ ក្នុងពេលបច្ចុប្បន្ននេះ Ronaldo គឺជាកីឡាករបាល់ទាត់អាជីពដែលមានតំលៃខ្លួនថ្លៃជាងគេបំផុតលេខពីរគ្រប់សម័យកាល បន្ទាប់ពីបានផ្លាស់ប្ដូរពីក្លឹប Manchester United ទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃប្រមាណ ៨០លានផោន៕ កំណត់ចំណាំ
|