គឹម សាង
ព្រះតេជព្រះគុណធម្មវិរិយោ គឹម សាងនាយកសាសនានៃគណៈព្រះពុទ្ធសាសនាថេរវាទមជ្ឈមណ្ឌលព្រៃនគរនិងជាប្រធានគណៈកម្មាធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោមតស៊ូទាមទារឲ្យអាណានិគមយួនផ្តល់នាទីជាជនជាតិដើមភាគតិចដល់ខ្មែរក្រោម នាឆ្នាំ ១៩៦៩ ។
ប្រវត្តិព្រះគុណ គឹម សាង (ធម្មវិរិយោ) ឈ្មោះធ្លាប់ហៅថាង៉ាយ ប្រសូតិ នៅក្នុងឆ្នាំចចត្វាស័ក ព.ស.២៤៦៦ គ.ស.១៩២២ នៅភូមិផ្នោដូងឃុំផ្នោដូង ស្រុកកញ្ចោង (Tiểu Cần) ខេត្តព្រះត្រពាំង។ជាបុត្ររបស់លោក គឹម ចាន់ និង អ្នកស្រី គឹម ធី ចិប ព្រះអង្គមានបងប្អូនបង្កើត ៤ នាក់គឺ៖
ការសាងផ្នួសពេលធំដឹងក្តីម៉ែឳបានឲ្យទៅរៀននៅសាលាបឋមសិក្សាកំពង់ដូង។ រៀនបានបីបួនឆ្នាំក៏បានវិលមកផ្ទះជួយធ្វើការឳពុកម្តាយវិញ ។ អាយុបាន ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ នៅវត្តពោធិវង្សកំពង់ដូងឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង ដែលមានព្រះមហាបរិយត្តិវិជ្ជា ថាច់ លឿក ជាព្រះ ឧបជ្ឈាយ៍ ហើយដាក់នាមបញ្ញត្តិថា ធម្មវិរិយោ ។ ការសិក្សាអប់រំ
តួនាទីរបស់ព្រះអង្គក្នុងសង្គមជាតិខ្មែរក្រោម និងពុទ្ធសាសនានៅកម្ពុជាក្រោមពេលបានត្រឡប់មកដល់វត្តកំណើតក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ ព្រះមហាថាច់ លឿកត្រូវជាព្រះឧជ្ឈាយ៍បានបញ្ជាឲ្យបង្រៀននៅពុទ្ធិកសិក្សា (សាលាបាលីរង ថ្នាក់ទី ១ ទី ២ និងទី ៣ ) ។
នាយកសាសនា
នាយកសាសនារង
អគ្គពិនិត្យ
ប្រធានខាងគ្រហស្ថ
អនុប្រធាន
អគ្គលេខាធិការ
អគ្គពិនិត្យ
ការតស៊ូដើម្បីសិទ្ធិសេរីភាពជូនខ្មែរក្រោមថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥០២ ត្រូវថ្ងៃទី ១៦ តុលា គ.ស.១៩៥៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតចលនាខ្មែរសេរី នៅភូមិធំ ខេត្តនាគគិរី កម្ពុជាក្រោម មានគ្នាប្រ ហែល ១៤០ នាក់ ។ ពេលនោះ ព្រះមហាធម្មវិរិយោ គឹម សាង ឬ អាចារ្យ ង៉ាយ បានទទួល ងារជា ឃោសនិកនៃចលនាខ្មែរសេរីប្រចាំខេត្តព្រះត្រពាំង ។ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ព្រះអង្គបាន ទទួល ទីជាព្រះប្រធាន គណៈកម្មាធិការកណ្តាល ដឹកនាំព្រះសង្ឃខ្មែរកំណើតនៅយួនខាងត្បូង តស៊ូទាមទារដើម្បីរក្សានូវនាទីជាជនជាតិភាគតិច ។ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះអង្គបានចលនាឲ្យមានការធ្វើបាតុកម្មនៅ ទីក្រុងព្រៃនគរ ដែលមានការចូលរួមពីព្រះសង្ឃ ខ្មែរក្រោម និមន្តមកពីខេត្តនានាទូទាំងដែនដី កម្ពុជាក្រោម ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន សេរីផ្តល់តួនាទីជាជនជាតិភាគតិចដល់ខ្មែរ ក្រោម ។ ល ។ កិច្ចការអន្តរជាតិព.ស.២៥១០គ.ស.១៩៦៦ ព្រះអង្គតំណាង ឲ្យគណៈពុទ្ធសាសនាថេរវាទបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោក នៅទីក្រុងកូឡូមបួ នៃប្រទេសសិរីលង្កា ។ នៅក្នុងមហាសន្និបាតនេះ ព្រះធម្មវិរិយោ គឹម សាង បានប្រកែកយកឈ្នះព្រះសង្ឃ ពុទ្ធសាសនាមហាយានជនជាតិយួន ឈ្មោះ ថិត ហូ យ៉ាក (Thịch Hộ Giác) អំពីនាមស័ព្ទ «គណៈពុទ្ធ សាសនាថារវាទ» ។ ហើយក៏បានធ្វើទស្សនកិច្ចជាផ្លូវការនៅបណ្តា ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួនដូចជា កូរ៉េខាងត្បូង ,ជប៉ុន, តៃវ៉ាន់, ឥណ្ឌា, នេប៉ាល, ភូមា, ម៉ាឡេស៊ី, សឹង្ហបូរី ហើយនិងបានចូលរួមមហាសន្និ បាតលើកទី ៥ នៃពុទ្ធិកសមាគម ពិភពលោក នៅក្រុងឈៀងម៉ៃ ប្រទេសសៀម ។ ព្រះអង្គសុគតដោយជាប់គុកពីរលើកលើកទីមួយអស់ ៥ ឆ្នាំ ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៨០ បានត្រ ឡប់មកដល់វត្តកំណើតក្រោយចេញពីគុក ។ លើកទីពីរពីឆ្នាំ ១៩៨៥ ដល់ ខែធ្នូ ឆ្នាំ១៩៨៧ យួនបាន ចាក់ថ្នាំឲ្យព្រះអង្គឡប់សតិ ។ ព្រះអង្គសុគត ថ្ងៃព្រហស្បតិ៍ ១២ រោច ខែបុស្ស ឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៥៣២ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ១៩៨៩ ៕ ឯកសារយោង
|