គសប ឃុំកោះអន្លង់ចិន
អំពីគណបក្សគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថាLDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច។ ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖ ១. ការយល់ដឹងអំពីប្រជាធិបតេយ្យ ២. កិច្ចបដិបត្តិព្រះធម៌ ៣. សីលធម៌សង្គម។ ប្រវត្តិបក្សប្រវត្តិសង្ខេបគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
ដើម្បី លុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។[១] ទស្សនៈនយោបាយទស្សនៈនយោបាយ
អត្តសញ្ញាណគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអត្តសញ្ញណចំនួន ៤ គឺ៖ ១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច។ ២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។ ៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល។[២] គោលនយោបាយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។ យន្ដការ៨ចំណុចយន្តការ៨ចំណុចយន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖ ១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ) ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។ ២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។ ៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។ ![]() ៤. ត្រូវបង្កើតតុលាការរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។ ៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។ ![]() ៦. អព្យាក្រឹត្យមន្ដ្រីរាជការ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។ ៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង) គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។ ៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[២]
បញ្ជីបេក្ខជន និងអ្នកអង្កេតការណ៍បញ្ជីបេក្ខជនបេក្ខជនពេញសិទ្ធបេក្ខជនបម្រុងមើលផងដែរ
|