| អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ សូមជួយកែលម្អអត្ថបទនេះដោយបន្ថែមការដកស្រង់ទៅប្រភពដែលអាចទុកចិត្តបាន សម្ភារៈដែលមិនមានប្រភពអាចត្រូវបានជំទាស់ និងដកចេញុ។ Lua error in Module:Find_sources at line 48: attempt to index local 'links' (a boolean value). |
ម៉ារីយ៉ា កូរ៉ាហ្សុន ស៊ូម៉ូឡុង កូជួងកូ អាគីណូ (Maria Corazon Sumulong Cojuangco-Aquino) (២៥ មករា ១៩៣៣ – ១ សីហា ២០០៩) បានក្លាយជា ប្រធានាធិបតីទី១១ របស់ប្រទេសភីលីពីន និង ជាមនុស្សស្រីដំបូងដែលកាន់កាប់ ការិយាល័យនោះ។ អាគីណូ ក៏ជាមនុស្សដំបូងដែលមានប្រជាប្រិយ ភាព និងជាប្រធានាធិបតី ដែលជាប់ឆ្នោតបែបប្រជាធិបតេយ្យ ព្រមទាំងជាប្រមុខរដ្ឋនៅអាស៊ីទៀតផង។ [២][៣] គាត់ត្រូវបានគេចងចាំទុកថាជាអ្នកដឹកនាំ បដិវត្តន៍អំណាចប្រជាជន១៩៨៦ (People Power Revolution), ដែលផ្តួលរំលំលោក ហ្វែរឌីណង់ម៉ាកូស (Ferdinand Marcos) ហើយនាំយកលទ្ធិប្រជាធិតេយ្យ មកកាន់ប្រទេសភីលីពីនវិញ។ "Tita (អ្នកមីង) Cory", គាត់ត្រូវបានគេស្គាល់ និង ជនជាតិភីលីពីនជាច្រើនគោរពគាត់ទុកជានិមិត្តរូបនៃលទ្ធិប្រជាធិបតី ក្នុងទស្សនាវដ្តី Time Magazine ក្នុងឆ្នាំ ១៩៨៦ ថាជា [ស្ត្រីប្រចាំឆ្នាំ (Woman of the Year)]។
រឿងផ្ទាល់ខ្លួន "មេផ្ទះ",[៤] បានរៀបការជាមួយ លោក ប៊ីនីងណូ អាគីណូ ដែលជាអ្នកព្រឹទ្ធសភា និង ជាអ្នកដឹកនាំបក្សប្រឆាំង ដែលគេពេញនិយមម្នាក់ ព្រមទាំងជាអ្នកការពារ ការរិះគន់ពីលោក ប្រធានាធិបតី ហ្វែរឌីណង់ម៉ាកូស។ អ្នកព្រឹទ្ធសភា អាគីណូ បានត្រូវគេធ្វើឃាត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៣ អំឡុងពេលត្រឡប់ទៅហ្វីលីពីនវិញ បន្ទាប់ពីការនារទេស ទៅអាមេរិចបានបីឆ្នាំ។
បន្ទាប់ពីការធ្វើឃាត់ប្តីរបស់គាត់ អាគីណូបានក្លាយជាស្រ្តីមេម៉ាយ ក្លាយជាមេដឹកនាំស្ទាក់ស្ទើរ ក្នុងការទប់ទល់និងបក្សប្រឆាំងដែលគ្រប់គ្រងតាម អំណាចផ្តាច់ការ ក្នុងរបបម៉ាកូស។ នៅក្រោយឆ្នាំ១៩៨៥ ពេលប្រធានាធិបតីម៉ាកូស ទៅសូរសុខទុក្ខចំៗ ពីការបោះឆ្នោត ដែលខូរី អាគីណូ បានប្រណាំងប្រជែងពីរបបរបស់គាត់។ អាគីណូ មានការជឿជាក់លើខ្លួនឯង ក្នុងការប្រឡូកក្នុងនយោបាយ ក្រោយពីមាន ហត្ថលេខាមួយលាន ជម្រុញអោយគាត់ក្លាយទៅជាប្រធានាធិបតី នាពេលនោះ។
ទោះបីជាពុំមានបទពិសោធន៍ក្នុងនយោបាយក៏ដោយ អាគីណូបានបង្ហាញអោយឃើញ ភាពជាអ្នកដឹកនាំ ញ៉ាំងអោយគាត់ ក្លាយជាអ្នកមានវោហារ និង ជាអ្នកឃោសនាយ៉ាងជំនាញ។ គាត់ក៏បានក្លាយជាប្រធានាធិបតី មុននឹងអតីតអ្នកព្រឹទ្ធសភា សាលវាដ័រ លូរ៉ល ខណៈដែលគាត់ជាអនុប្រធានាធិបតី ក្នុងការយកឈ្នះជាដាច់ខាត។ ក្រោយពីការបោះឆ្នោត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ អភិបាលរបស់ម៉ាកូស លោកបាតាសាង ផាមបានសា (Batasang Pambansa)បានប្រកាសខ្លួនថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត។អាគីណូ បានប្រមូលផ្តុំប្រជាពលរដ្ឋ តវ៉ាប្រឆាំងនឹងគាត់ (បានសា) ថាមានការកេងបន្លំសន្លឹកឆ្នោតនិងថាអ្នកដែលឈ្នះ ក្នុងការបោះឆ្នោតពិតប្រកដគឺខ្លួនគាត់ (អាគីណូ) ។ ប្រជាជនហ្វីលីពីន មានការរំភើបយ៉ាងខ្លាំង និងយកចិត្តទុកដាក់ ព្រមទាំង គាំទ្រយ៉ាងខ្លាំងនៅពីក្រោយការប្រជុំរបស់គាត់។ ក្រុមទាំងនេះបានធ្វើការបណ្តេញលោកម៉ាកូស ចេញពីតំណែង និងតំឡើង អាគីណូទៅជាប្រធានាធិបតីភីលីពីន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ដោយចលនាបដិវត្តន៍អំណាចប្រជាពលរដ្ឋ។
នៅពេលក្លាយជាប្រធានាធិបតី អាគីណូបានត្រួតពិនិត្យកែតម្រូវ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅក្នុងប្រទេស ភីលីពីន និងប្រកាសអោយប្រើរដ្ឋធម្មនុញ្ញថ្មី ដែលកំណត់កម្លាំងប្រជាធិបតេយ្យ និងបង្កើតអោយមាននូវ អង្គនីតិបញ្ញត្តិពីរ។ ការគ្រប់គ្រងរបស់គាត់ គឺសង្កត់ធ្ងន់ទៅលើសិទ្ធសេរីភាពប្រជាពលរដ្ឋជាធំ និង សិទ្ធរបស់មនុស្សជាតិ បាននិយាយដោយ សន្តិភាព នឹង ធ្វើការចរចាជាមួយពួកឧទ្ទាមកម្មុយនីស្ត និងពួកបះបោរអ៊ីស្លាម។
អ្នកស្នងតំណែងពីគាត់គឺលោគ ហ្វីដែល វី រ៉ាមូស ក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៩២។ អាគីណូបានវិលត្រឡប់ ទៅកាន់ជីវិតឯកជនវិញ ទោះបីជាជាស្នាដៃរបស់គាត់ត្រូវបានគេដឹងលឺគ្រប់គ្នាក៏ដោយ ក៏គាត់នៅនិយាយជានិច្ច ព្រមទាំងមាន មតិយោបល់ និង មានជំនឿជាក់ ព្រមទាំងយកចិត្តទុកដាក់ជាខ្លាំងទៅលើរឿងនយោបាយនៅក្នុងប្រទេសរបស់គាត់។ នៅឆ្នាំ២០០៨ គាត់បានទៅពិនិត្យជម្ងឺ ដឹងថាមានជម្ងឺមហារីក លុះមួយឆ្នាំក្រោយមក គាត់ក៏ទទួលមរណៈភាព ដោយសារ ជម្ងឺនោះទៅ គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩។
ពានរង្វាន់ និង សមទ្ធិផល
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
ទំព័រគំរូ:Corazon Aquino
ទំព័រគំរូ:Noynoy Aquino
ទំព័រគំរូ:Time Persons of the Year 1976-2000
ទំព័រគំរូ:Cold War figures
Persondata
|
Name
|
Aquino, Corazon Cojuangco
|
Alternative names
|
|
Short description
|
11th President of the Philippines
|
Date of birth
|
January 25, 1933
|
Place of birth
|
Paniqui, Tarlac, Philippines
|
Date of death
|
August 1, 2009
|
Place of death
|
Makati City, Metro Manila, Philippines
|